អុឹប( Taeminយកដៃខ្ទប់មាត់Jiminយ៉ាងលឿនមិនឲនិយាយបានទៀតព្រោះខ្លាចថាឲJiminនិយាយកាន់តែច្រេីនបែបនេះកាន់តែវែងឆ្ងាយអាចនឹងបែកការដល់អ្នកជម្ងឺផ្សេងទៀត និងលោកយាយរបស់គេដែលកំពុងអង្គុយមេីលសកម្មភាពពួកគេនៅក្បែរនេះគេផងដែរ
ក្រោយពីTaeminខ្ទប់មាត់ខ្លួនហេីយរាងតូចក៏អាក់ឈប់និយាយមែន តែភ្នែកសម្លឹងភ្លឹសៗទៅកាន់រាងក្រាស់ទាមទាការបកស្រាយ
<Jiminទៅនិយាយខាងក្រៅជាមួយខ្ញុំ>បញ្ចប់ប្រយោគនេះភ្លាមTaeminក៏ទាញដៃរាងតូចចេញពីបន្ទប់ពីតម្រង់ទៅសួនមួយកន្លែងក្នុងមន្ទីរដេីម្បីនិយាយគ្នា
មកនិយាយពីកំពូលលោកយាយៗក្នុងបន្ទប់វិញ ដំបូងពួកគាត់រាងស្លុតចិត្តដែរដោយរាងតូចគ្រាន់បេីទ្វារមកខ្វាកក៏យំឡាំប៉ាដាក់Taeminធ្វេីឲពួកគាត់សែនឆ្ងល់ជាខ្លាំងតែក្រោយបានស្តាប់រាងតូចយំរ៉ាយរ៉ាប់ទាំងទឹកភ្នែកហេីយពួកគាត់ក៏ញញឹមសប្បាយចិត្តទៅវិញ ទីបំផុតគ្រូពេទ្យកម្លោះកម្សត់ស្នេហ៍មួយនេះមានអ្នកបារម្ភហេីយ ពួកគាត់បន់ឲតែលោកពេទ្យម្នាកើនេះមានសង្សារឲឆាប់ៗទេ ឃេីញថាSingleយូរណាស់ហេីយ
ណាមួយពួកគាត់ពេញចិត្ត ពេញថ្លេីមនឹងអាកម្លោះតូចល្អិតអំបាញ់មុិញនេះណាស់ មុខមាត់ស្អាត ចរិកមាយាទល្អ សម្តីសម្តៅថ្លៃថ្នូរចេះគោរពមនុស្សចាស់ នេះហេីយជាចំណុចល្អខាងក្រៅរបស់នាយតូចដែលលោកយាយៗពេញចិត្ត មួយវិញទៀតលោកយាយៗក៏បានស្គាល់និងចិត្តស្និទនឹងអាច្រម៉ក់នេះរួចរាល់ហេីយដែរ បានស្គាល់ចិត្តថ្លេីមគ្នាច្បាស់កាលពីJiminឈឺសម្រាកនៅមន្ទីរពេទ្យនេះពីមុន បូករួមទាំងកាលនោះរាងតូចស្មគ្រ័ចិត្តមកមេីលថែទាំមនុស្សនៅទីនេះជាមួយTaeminផង
បកមកនិយាយពីកម្លោះទាំងពីរនាក់នេះវិញ
ពេលមកដល់យូរណាស់ តែពុំមាននរណាម្នាក់និយាយអ្វីនោះទេរាងតូចនៅតែសម្លឹងមេីលរាងក្រាស់ហេីយភ្នែកក្រហមដក់ទឹកភ្នែក ចំណែករាងក្រាស់សម្លឹងមេីលអ្វីផ្សេងហាក់មិនចង់និយាយស្តីរកអាល្អិតក្បែរនេះសោះ មួយសន្ទុះក្រោយក៏...
<ត្រឡប់ទៅវិញទៅ ខ្ញុំនៅទីនេះមានការងារច្រេីនណាស់ មិនអាចនៅកំដរJiminយូរទេ>ទីបំផុតរាងក្រាស់ក៏ដាច់ចិត្តសួរ ហាឡេីយដេញតែម្តង មានន័យថាមេច?គេខំមករកសួរសុខទុក្ខទាំងតក់ក្រហល់ណា
VOCÊ ESTÁ LENDO
A Jealous Friend មិត្តចេះប្រចណ្ឌ័
Romanceរឿងរ៉ាវស្នេហានិយាយពីមិត្តភក្តិ2នាក់ដែលមានចិត្តស្រលាញ់គ្នាទៅវិញទៅមក តែវាបានត្រឹមជាមិត្តភក្តិ