ភាគ ១៥.

1.6K 105 0
                                    

#Sugar_Daddy
ជុងហ្គុក X ជីមីន
#ភាគ១៥.

-រសៀល

រសៀលជ្រេបន្តិច សភាពរញ៉េរញ៉ៃមុននេះក៏បានធូរស្រាល , រាងស្តើងបើកភ្នែកឡើងពីដំណេកមុននេះ ជើងតូចស្រឡូនទម្លាក់ចុះពីលើគ្រែដោយភាពចុករោយពេញខ្លួនប្រាណតែម្តងហើយ។

« អូយយ » សម្រែកនៃភាពឈឺចាប់ក៏បន្លឺឡើងភ្លាមៗទាំងដែលគេមិនទាន់ងើបឈរស្រួលបួលផង។

« ឈឺម្ល៉េះវើយយ » ជីមីនស្រដីឡើងតិចៗដោយព្យាយាមដើរទៅបន្ទប់ទឹក ដែលបើកទ្វារចំហរបន្តិចរួចក៏មានសម្លេងបង្ហូរទឹកនោះ។

« ជីមីន! នេះងើបហើយហ៎? » កាយសង្ហារដែលកំពុងតែឈរមុខកញ្ចក់នេះក៏លាន់មាត់ឡើងកាលបើទទួលដឹងដៃមួយគូមកអោបចង្កេះគេពីក្រោយហើយ។

« បងងើបយូរឬនៅ? » បានឮរាងស្តើងសួរបែបនេះ ជុងហ្គុកក៏បែរមុខមកប្រសព្វនឹងអ្នកខាងនេះ ប្រើដៃទាំងគូរបស់គេស្រាក់ចង្កេះរាងតូចជាប់។

« ងើបមុនអូនបន្តិច! » រាងក្រាស់ឆ្លើយឡើងអមជាមួយនឹងការថើបផ្តិតស្នាមថើបលើមាត់តូចច្រមិចបន្តិច , ស្នាមថើបផ្អែមល្ហែមមួយនេះក៏ធ្វើអោយជីមីនញញឹមឡើងដោយស្វ័យប្រវត្តិ ស្នាមញញឹមស្រស់ថ្លាមួយដែលបង្ហាញក្តីស្រលាញ់ពេញទំហឹងតែម្តង មិនដូចជាក្តីស្រលាញ់ក្លែងក្លាយរបស់អ្នកខ្លះទេ។

« អូនស្រលាញ់ Daddy ជាងគេ!!! » ប្រយោគផ្អែមដូចទឹកឃ្មុំនេះក៏កាន់តែធ្វើអោយរាងក្រាស់ខាងនេះបានចិត្តជាងមុនទៅទៀត! អ្វីដែលគេចង់បានវាមកហើយត្រូវទេ?

« បងស្រលាញ់ baby ដូចគ្នា » ជុងហ្គុកតបតឡើងដោយការទាញជីមីនមកអោបជាប់ទ្រូងយ៉ាងស្នឹតស្នាល ការអោបមួយនេះប្រហែលជាកក់ក្តៅតែម្ខាងទេ! ព្រោះយើងម៉េចនឹងដឹងទៅថាអ្នកម្ខាងទៀតគេមានអារម្មណ៍បែបណា? មិនប្រាកដថាគេមានអារម្មណ៍ដូចយើងឯណា...

« ល្ងាចនេះបងមានការប្រជុំនៅក្រុមហ៊ុន! ដូច្នេះបងអនុញ្ញាតអោយអូនដើរលេងពេញមួយថ្ងៃតែម្តង! នេះទុកទិញនំញុាំ! » ជុងហ្គុកនិយាយឡើងទៅកាន់រាងតូចខាងនោះបន្តិច មុននឹងទាញកាតខ្មៅមួយហុចទៅអោយជីមីនបំណងអោយក្មេងម្នាក់នេះបំផ្លាញតាមចិត្តហ្នឹងឯង! គេបើកសិទ្ធអោយមួយថ្ងៃពេញតែម្តង។

« វាមិនដែលមានអ្នកណាយកកាតនេះទៅទិញនំញុំាទេ! អត់មានកាតតូចៗទេហ៎? កាតនេះចំនួនប្រាក់ធំពេកអូនអត់យកទេ! » ជីមីនពេបបបូរមាត់តបតទៅកាន់រាងក្រាស់វិញដោយមិនខ្ចីទទួល Black Card នោះពីដៃរបស់គេសោះ។

« បងអោយអូន! បើស្រលាញ់បងក៏យកទៅ! មិនបាច់ចាត់ទុកវាសំខាន់ពេកទេ ចាត់ទុកតែចិញ្ចៀនមួយនេះសំខាន់បានហើយ » រាងក្រាស់លាដៃតូចៗនោះឡើងមុននឹងដាក់កាតនៅលើដៃជីមីន ហើយក៏ឆ្លៀតលូកដៃប៉ះចិញ្ចៀនតូចច្រមិចមួយដែលជាប់នៅនឹងដៃរបស់ជីមីននោះផង។

« ងូតទឹករៀបចំខ្លួនទៅណា! បងអោយគេជូនអូនដើរលេង! បងត្រូវទៅប្រជុំហើយ » និយាយតែពិននេះ ជុងហ្គុកក៏ទាញអាវធំក្រៅចេញទៅបាត់ ទុកអោយរាងតូចនៅឈរញញឹមមិនឈប់តែម្តង។
...

« បន្តិចទៀតជីមីនចេញទៅហើយ! អូនអាចចូលមកបានណា តែប៉ុន្មាននាទីទៀតទេ អូនសម្លាញ់! »

To be continued...

ចា៎🤡

Sugar DaddyWhere stories live. Discover now