Episode 1

500 56 5
                                    

+ភូមិគ្រឹះផាត
                7:00 morning

សម្រុកជើងមួយគូចុះជណ្ដើរមកក្រោមដើមី្បមកញុំាអាហារពេលព្រឹក

«ស៊ូងហុននេះកូនចុះមកហើយអី»ស្ដាប់ទៅក៏ដឹងហើយថាជាអ្នកណា ប្រាកដណាស់គាត់គឺជាម៉ាក់សំណព្វរបស់ស៊ូហុននេះឯង

«បាទម៉ាក់ នេះបានម្ហូបអីនឹង ឈ្ងុយខ្លាំងណាស់នៀក»

«នេះម៉ាក់ធ្វើម្ហូបដែលកូនចូលចិត្តណា៎»ឆាបង្គាអំបិលម្ទេល គឺជាម្ហូបដែលគេចូលចិត្តជាទីបំផុត

«ម៉ាក់និយាយអីចឹង ប៉ាទៅណាហើយម៉ាក់ដូចអត់ឃើញ»

«អរ ប៉ាកូនទៅធ្វើការបាត់ហើយ ថ្ងៃនេះគាត់ត្រូវប្រជុំពេលព្រឹក»
បន្ទាប់ពីញុំាអាហារហើយស៊ូងហុនក៏បើកឡានទៅសាលា
រៀនរបស់គេបាត់

សាលារៀនដែលស៊ូងហុនរៀនមានឈ្មោះថា សាលារៀន JOONGDONG សាលានេះជាសាលាដែលថ្លៃបំផុតនៅក្នុងប្រទេសកូរ៉េ សម្បូរកូនអ្នកមានមករៀនច្រើនណាស់ សាលានេះយ៉ាងតិចណាស់មួយឆ្នាំក៏ជិត50000$ ដែរ

+សាលារៀនJOONGDONG

«អេ! អាហុន» សម្លេងនេះជាសម្លេង របស់ហុីសុឺង ហុីសុឺង
គេជាមិត្តភក្តិជិតសិ្នទ្ធិម្នាក់របស់ស៊ូហុន និងជេយ៍ម្នាក់ទៀត
ដែលកំពុងតែញុំាការ៉េ

«អា! នៅនេះទេអី អាជេយ៍នេះសុីអោយលឿនទៅចូលរៀនឡូវហើយវើយ»

«អឺៗៗ» ជេយ៍ បន្ទាប់មកពួកគេក៏ចូលថ្នាក់រៀនរបស់គេវិញ

«និយាយចឹង ថ្ងៃនេះលឺសូរគ្រូថាមានសិស្សថ្មីមកថ្នាក់យើង
ពិតអត់ហាស»ជេយ៍

«អត់ដឹងដូចតាគ្នាទេ 🙄 បើចង់ដឹងពេលគ្រូមកដឹងហើយ»ស៊ូងហុន
មិនយូរប៉ុន្មានអ្នកគ្រូក៏មកដល់

«សួស្ដីកូនៗទាំងអស់គ្នា ថ្ងៃនេះយើងមានមិត្តថ្មីម្នាក់មកពីសាលាតាមខេត្ត ចូលមកស៊ូនូ»

ស៊ូនូ នៅពេលដែលស៊ូងហុនលឺឈ្មោះនេះគេភ្ញាក់តែម្តង

(ស៊ុងហុននិយាយក្នុងចិត្ត)
«ស៊ូនូ នេះកុំប្រាប់ណាថាជាវាណា...»
______
«សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះគីម ស៊ូនូជាសិស្សតាមខេត្ត
ទើបតែប្ដូរមក»

ស្នេហ៍ខុសវ័យ(ENHYPEN)Where stories live. Discover now