ភាគទី០១: ខ្ញុំគ្មានចេតនាទេ!!

1.7K 99 2
                                    

រាងតូចច្រលឹងរូបស្រស់បោះជំហ៊ានវែងៗលោតកញ្ឆក់កញ្ឆែងដូចជាកូនក្មេង ធ្វើដំណើរថ្មើជើងចេញពីផ្ទះដើម្បីទៅឆ្ពោះកាន់សាលារៀនរបស់ខ្លួន។ Kim Taehyung ក្មេងប្រុសមុខស្រស់រាងស្អាតមានវ័យ 18 ឆ្នាំគេទើបតែជានិស្សិតថ្នាក់ 12 ប៉ុណ្ណោះ រាល់ថ្ងៃនេះគេរស់នៅតែជាមួយលោកយាយក្នុងផ្ទះតូចល្មមមួយតែពីរនាក់នោះទេ ព្រោះឪពុកម្ដាយរបស់គេបានគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់កាលពីគេមានអាយុជាង 2 ឆ្នាំមកម្ល៉េះ។ នាយតូចល្អិតដើរបណ្ដើររអ៊ូបណ្ដើរមិនដឹងជាទៅម៉ួម៉ៅនឹងរឿងស្អីខ្លះមកទេ។

« ហើុយ....ធុញណាស់ៗៗៗ.... » Taehyung ធ្វើទឹកមុខក្រម៉ក់ក្រម៉ូវកាន់ខ្សែកាតាបស្ពាយនឹងខ្នងនោះបន្តដើរទៅដល់ខាងមុខបន្តិច គេក៏ឃើញកំប៉ុងទឹកក្រូចនៅត្រង់ផ្លូវមួយ ទើបអាល្អិតនោះយកជើងឈូសវាបន្តិចរួចក៏ទាត់មួយជើងឡើងហោះស្ទុយទាំងអារម្មណ៍ធុញទ្រាន់ រហូតកំប៉ុងនោះក៏ធ្លាក់ទៅប៉ះក្បាលនឹងអ្នកកម្លោះម្នាក់ដែលកំពុងឈរនិយាយទូរស័ព្ទនៅក្បែរឡានរបស់គេឮសូរតែ ( ប៉ក់ ) -,-

« អ៊ូយ...ស្អីនឹង?? » កម្លោះសង្ហារមាឌធំខ្ពស់ស្រឡះស្មាបើកធំទូលាយលើកដៃឡើងមកអង្អែលក្បាលខ្លួនឯងតិចៗត្រង់កន្លែងដែលនាយស៊ីមួយកំប៉ុងមុននេះ ទើបងាកក្រោយសម្លឹងរកមើលអ្នកដែលទាត់មកត្រូវក្បាលរបស់នាយ។

ឯ Taehyung ឯណេះវិញក្រោយពីខ្លួនបានទាត់កំប៉ុងទឹកក្រូចត្រូវក្បាលរបស់គេហើយ នាយតូចក៏លើកដៃមកខ្ទប់មាត់បើកភ្នែកធំៗប៉ុនពងមាន់ មុននឹងលបៗឈានជើងថយក្រោយបម្រុងនឹងរត់បកទៅក្រោយវិញ តែភ្លាមនោះក៏មាននរណាម្នាក់មកចាប់ទាញកាតាបរបស់នាយទាញមកក្រោយធ្វើឲ្យគេក៏ថយមកតាមដូចគ្នាទាំងរឹងខ្លួនឆ្កើត។

« ន៎ែអាល្អិត!! មុននេះឯងទាត់កំប៉ុងត្រូវក្បាលយើងហេស៎ ?? » សំឡេងក្រល៎រៗមាំធំរបស់អ្នកខាងនោះក៏បន្លឺឡើងហៅគេនិងសួរថាខ្លួនជាអ្នកដែលទាត់កំប៉ុងត្រូវក្បាលគេមុននេះមែនទេ?? ធ្វើឲ្យ Tae លើកម្រាមដៃខ្លួនឯងទាំងសងខាងយកក្រចកមកខាំ មុននឹងបែរក្រោយមកប្រឈមមុខជាមួយគេទាំងទឹកមុខភិតភ័យជាខ្លាំង ព្រោះអាម្នាក់នោះមើលទៅមិនធម្មតានោះទេ ចុះបើគេចាប់ខ្លួនយកទៅញាត់ក្នុងគុកបាត់គិតយ៉ាងម៉េចទៅ ??

ប្ដូរវិញ្ញាណជួបស្នេហ៍ (slow Updates) Where stories live. Discover now