ម៉ោងសិក្សាទីមួយក៏បានបញ្ចប់ Tae និង Jimin ក៏បាននាំគ្នាចុះមកខាងក្រោមដើម្បីទិញអ្វីយកមកញ៊ាំភ្លាមនោះសិស្សប្រុសមួយក្រុមក៏ដើរមករកពួកគេទាំងពីរ។ ម្នាក់នោះគ្មាននរណាក្រៅពីសិស្សច្បងឆ្នាំទី 1 ដែលស្រែកហៅ Tae ខ្លាំងៗនោះទេ។
« អ៎េ!! សិស្សច្បងមករកឯងទៀតហើយ » Jimin ក៏លើកដៃទៅកេះស្មាមិត្តបន្តិច ទើបគេបែរទៅក៏ឃើញពួកនោះដើរចូលមករកគេទាំងពីរ។
« ចាក់អេ៎ អូន Tae ស្អាត!! ហីយ៉ា...មុខក្រម៉ូវទៀតហើយមិនដែលញញឹមដាក់បងសោះអន់ចិត្តណាស់ » នាយកម្លោះធ្វើជាពេបមាត់អន់ចិត្តនៅពេលដែលខ្លួនមានបំណងចង់មកលេងជាមួយហើយ ប៉ុន្តែ Tae បែរជាធ្វើមុខក្រម៉ក់ក្រម៉ូវដាក់ទៅវិញ។
« មករកស្អី?? » Tae ក៏សួរទៅកាន់គេទាំងកំបុតក្បាលកំបុតកន្ទុយប្រើពាក្យសម្ដីមិនពិរោះស្ដាប់ដាក់សិស្សច្បង ប៉ុន្តែអាម្នាក់នោះមិនដែលខឹងឬក៏ប្រកាន់នឹង Tae ឡើយគេមានតែពេញចិត្តនិងចូលចិត្តញ៉ោះញ៉ង Tae តែរហូតទោះជា Tae ជាសិស្សប្អូនមិនដែលហើបមាត់ហៅគេថាបងក៏ដោយ។
« ន៎ែ Tae សិស្សច្បង Jungwoo ខំមកលេងហើយកុំនិយាយអាក្រក់ស្ដាប់ដាក់គាត់អី » Jimin ដែលជាមិត្តឃើញដូច្នេះក៏ចេះតែជួយសម្រួលទៅ និងញញឹមមិនសូវសមដាក់សិស្សច្បងម្នាក់នោះ ព្រោះគេដឹងចរិត Tae ច្បាស់ណាស់ថាគេមិនដែលនិយាយពិរោះស្ដាប់ជាមួយនឹង Jungwoo ឡើយ។
« ទេ!! មិនចេះនិយាយជាមួយតោះឆាប់ទៅយើងឃ្លាន » Tae តបរួចក៏ដើរទៅមុនចោលមិត្តឯ Jimin មិនបង្អង់យូរក៏រត់ប្រុចទៅតាមមិត្តរបស់នាយដែរ។
« ខ្ញុំថា Tae ពិបាកញ៉ែណាស់ល្បង » GongYu
« ទោះពិបាកឬមិនពិបាកឯងបិទមាត់នៅឲ្យតែស្ងៀមៗទៅកុំនិយាយច្រើនឥតបានការ យើងចេះតាមចែចង់អូន Tae របស់យើងហើយ » Jungwoo ក៏ថាឲ្យមិត្តរួមថ្នាក់របស់ខ្លួន តែនៅក្នុងបក្សពួក Jungwoo គឺជាបងធំអញ្ចឹងហើយអ្នកផ្សេងគ្មានសិទ្ធិមកវ៉ៃស្មើជាមួយគេបានឡើយ ក្រៅពី Tae គឺគេមិនអនុញ្ញាតឲ្យនរណាមកឈរខ្ពស់ហួសដំណែងគេនោះទេ។
#Skip
ម៉ោងសិក្សាក៏បានបញ្ចប់ទៅយ៉ាងរលូន សិស្សគ្រប់ថ្នាក់ពីទី ១២ ដល់ឆ្នាំទី ៤ ក៏បានបំបែកគ្នាទៅផ្ទះវិញរាងខ្លួនខ្លះមានប៉ាម៉ាក់បងប្អូនមកទទួល ខ្លះទៅវិញជាមួយមិត្តនិងខ្លះទៀតក៏ទៅវិញដោយជិះឡានម៉ូតូខ្លួនឯង។ Jimin និង Tae ក៏បណ្ដើរគ្នាមកដល់ខាងមុខរបងសាលារួចក៏បំបែកគ្នាត្រឹមហ្នឹងដោយ Jimin មានអង្គរក្សមកទទួលចំណែកឯ Tae គឺដើរទៅផ្ទះវិញដដែលព្រោះមិនចង់ជិះឡានក្រុងដោយសារតែខ្លាចខាតលុយទុកបង់ថ្លៃសាលា។
YOU ARE READING
ប្ដូរវិញ្ញាណជួបស្នេហ៍ (slow Updates)
רומנטיקהJeon Jungkook x Kim Taehyung date: 11. October. 2021 ✍ : AERA TAEKIE