Part33: ជួបគ្នាម្ដងទៀតហើយ!!!

1.5K 161 22
                                    

"វាប្រហែលចេញមកពីសត្វធាតុ អា៎..មិនមែនទេប្រហែលចេញមកពីមនុស្សខ្លះហើយ..." jungkook និយាយមិនទាន់ចប់ផងteahyungក៏ប្រញាប់រត់ចេញទៅយ៉ាងលឿនព្រោះគេពិតជាមិនចង់ឲ្យប្រុសម្នាក់នេះឃើញទឹកភ្នែកគេទៀតឡើយ។

" ហ្ហឹកៗ...ហេតុអី??ហេតុអីទៅ?ម្ដេចក៏គ្រប់គ្នាមិនយល់ពីខ្ញុំ???មកពីអ្វីបានជាបងប្រែប្រួលបែបនេះjung!!ឬមកពីនាងមែនទេ" teahyung សម្រូតខ្លួនអង្គុយចុះនៅមាត់ស្រះហើយក៏យំនិងស្រែកលឺៗតាមចិត្តគេចង់។

" អាយ៎ៗ....ខ្ញុំមិនយល់ទេហ្ហឹកៗ...លោកធ្វើឲ្យខ្ញុំជិតឆ្កួតហើយដឹងទេ??ហ្ហឹកៗ" teahyung និយាយរៀបរាប់ម្នាក់ឯងដោយទឹកភ្នែកហូរមកដូចទឹក។

       ក្រោយពីអង្គុយយំអស់ចិត្តហើយទើបteahyung សម្រេចចិត្តចូលមកក្នុងផ្ទះវិញ។ តែចៃដន្យជាពេលនោះត្រូវជាពេលដែលjungkookរៀបចំញាំុបាយល្មម។

" ឯងមកនេះ ដួសបាយទៅ" jungkookហៅរាងតូចមកជិតហើយហុចវែកឲ្យទៅគេ។

" អ្នកប្រុសទុកឲ្យខ្ញុំធ្វើវិញ" ម៉ែដោះ គាត់បារម្ភខ្លាចរាងតូចធ្វើមិនបានក៏និយាយជំនួស។

"ខ្ញុំប្រើអ្នកណា គឺអ្នកនោះត្រូវតែធ្វើ" jungkookគោះតុបន្តិចហើយនិយាយទាំងមុខមាំធ្វើធេង។

" មិនអីទេខ្ញុំអាចដួសបាន" teahyungចាប់ដៃម៉ែដោះហើយញញឹម...

" ចឹងឲ្យឆាប់ឡើងទៅ" jungkook តម្លើងសម្លេងបន្តិច។ បន្ទាប់មកអ្នកបម្រើទាំងអស់ក៏នៅឈរចាំមើលពួកគេញាំុបាយជាមួយគ្នយ៉ាងល្អូកល្អឺននឹងគ្នាក្នុងនោះរួមមានទាំងteahyung kin vinផងដែរ។

.................

     មួយសន្ទុះក្រោយមកjungkook&soorungក៏ញាំុបាយរួច។ ចំណែករាងតូចរបស់យើងវិញក៏រករត់ចរញទៅព្រោះគេទ្រាំឈរមើលនិងទប់ទឹកភ្នែកយូរហើយ។

" ឯងឈប់សិន" soorung និយាយឡើងពេលដែល teahyungរៀបនឹងចេញទៅ។

" មានអីមែនទេ" teahyung និយាយទៅកាន់នាងទាំងញញឹុម

" ឯងទៅយកទឹកក្រូចឲ្យយើងផឹកបន្តិចមក" soorungនិយាយហើយសម្លឹងមើលមុខរាងតូចដោយមានល្បិចទៀតហើយ។

" នាងមានសិទ្ធស្អីមកប្រើខ្ញុំ" Teahyungប្រកែកទៅវិញទាំងក្ដៅឆេវក្នុងខ្លួននេះនាងជាស្អីមកនៅមិនទាន់បាន2ថ្ងៃផងហ៊ានប្រើគេហើយ។

✨♨️Baby Tea🔞Where stories live. Discover now