Part67: បងមិនវះកាត់ទេ!!

1.1K 103 26
                                    

( បងមិនដឹងថាអាចទ្រាំដល់ពេលណាទេ តែបើអាចបងនឹងបញ្ឈប់ពេលវេលានេះឲ្យនៅដដែលបងចង់នៅឃើញមុខកូន ចង់អោបអូនបែបនេះរហូត...បងមិនចង់ទៅណាទេ) jungkook និយាយក្នុងចិត្តទាំងទឹកភ្នែកហូរមកមិនឈប់ហើយក៏លាដៃទៅអោបនាយតូចជាប់ក្នុងទ្រូងយ៉ាងកក់ក្ដៅ៕

( ហ្ហឹកៗអូនពិតជាមិនចង់បាត់បង់បងពិតមែន អូនស្រលាញ់បងណាស់ប្ដីសម្លាញ់ បើហ្ហឹក..បងមានរឿងអីនោះអូន អ្ហឹកៗ ..ប្រាកដជាស្លាប់មិនខានទេ) ចំណែកឯនាយតូចវិញក៏លួចនិយាយក្នុងចិត្តព្រមទាំងសម្រក់ទឹកភ្នែកមកតក់ៗដូចគ្នា៕

    + ព្រឹកថ្ងៃថ្មី

   ថ្ងៃថ្មីក៏បានឈានចូលមកដល់ វាបានដាស់ផ្ដល់ជាសញ្ញាឲ្យមនុស្សគ្រប់គ្នាភ្ញាក់ពីដំណេក៕ ឯគូរប្ដីប្រពន្ធនេះវិញគឺនៅគេងអោបគ្នាហាក់មិនចង់ព្រលែងសោះ៕ តែមួយសន្ទុះក្រោយមកក៏មានកូនៗមកដាស់ទើបព្រមងើបឡើងរាងខ្លួន៕

" jung...ហា៎ បងមើលថែខ្លួនផងណាកុំធ្វើអីធ្ងន់ៗឲ្យសោះ អូនជូនកូនៗទៅសាលា ហើយឈៀងទៅមើលក្រុមហ៊ុនបន្តិចទេមកវិញហើយ" ក្រោយពីបាយព្រឹករួចនាយតូចជាភរិយាក៏នៅឈរផ្ដែផ្ដាំប្ដីយ៉ាងវែងអន្លាយ ។

" ហឹុម ..អូនទៅៗបងដឹងហើយណា សឺត" ថាហើយjungkook ក៏ថើបteahyungមួយខ្សឺតទើបគេព្រមចេញទៅ តែបែបមិនចង់ទៅសោះ៕

     ងាក៎មកខាងគូរស្នេហ៍នៅឯប៉ែកអឺរ៉ុបនេះវិញ គឺថាពេលនេះពួកគេបានឈានជើងចុះមកដល់ទឹកដីកំណើតហើយ ....

" ហឹុម...នឹកខ្លាំងណាស់កូរ៉េខ្ញុំះអ្ហើយ" jin លាដៃស្រែកមើលទៅគេនឹកទីនេះខ្លាំងណាស់ហើយ៕ អូរ៎គឺចំណែកឯfiseok វិញគេគេងលក់ហើយគឺនៅក្នុងរទេះរុញកូនក្មេងដែលមានប៉ាធំជាអ្នកកាន់ឯណោះ៎៕

'" papa appaអូនធ្វើអីនឹងហ៌" អាល្អិតសួរទាំងឆ្ងល់ តែគេនិយាយជាភាសាអង់គ្លេសព្រោះគេនៅទីនោះតាំងពីតូចហើយមិនសូវបាននិយាយភាសាកូរ៉េទៀត៕

" គឺ គាត់កំពុងតែសប្បាយចិត្តនឹងណា" namjoon

" សប្បាយរឿងអីហូវ? មិចក៏អូនអត់សប្បាយដូចគាត់ចឹង" fiseok អេះក្បាលតិចៗ បន្តិចក្រោយមកឡានទំនើបមួយគ្រឿងបានមកចតឈប់នៅពីមុខពួកគេមែនហើយវាគឺជាjimin និងyoongiហ្នឹងឯង៕

✨♨️Baby Tea🔞Where stories live. Discover now