Part71: ព្រះអាទិត្យថ្ងៃនេះស្អាតណាស់.!!!

864 68 15
                                    

"គឺប៉ាៗនៅក្នុងនោះហើយ!! ហ្ហឹកៗ" teahyungនិយាយហើយអោបកូនទាំង2

" appa មិចប៉ាៗនៅក្នុងហ្នឹងចឹង??..ហៃមិចប៉ាៗអត់នៅបន្ទប់ចឹង??មិចក៏appaយំបែបនេះ??" ក្មេងតូចសួរទាំងមានចម្ងល់វិលវល់មិនយល់ពីអ្វីដែលកំពុងតែកើតឡើងពេលនេះ៕

" ហ្ហឹកៗៗ....កូនសម្លាញ់ឈប់សួរទៅណា!!!អ្ហឹកៗៗ...អាប់ប៉ា...ឆ្លើយមិនចេញទេ" teahyung អោបកូនទាំងពីរហើយប្រឹងនិយាយទាំងអួលដើមក. ពេលនេះជីវិតគេប្រៀបដូចជាកំពុងតែធ្លាក់ទៅក្នុងនរកហើយ៕

" tea..ឈប់យំទៅណា!!ប្ដីឯងច្បាស់ជាមិនអីឡើយ!!" Jiminដោយឃើញមិត្តយំខ្លាំងពេកក៏មិនលួងលោមព្រោះបើបណ្ដោយទៀតច្បាស់ជាសន្លប់មិនខានឡើយ៕

" ហ្ហឹកៗៗ  ..យើងធ្វើមិនបានទេ!!អ្ហឹកៗៗ..វាលឿនពេកទេដឹងjung
...ចេញមកវិញមកណា!! ហ្ហឹកៗៗ.." teahyung រត់ទៅគោះទ្វាបន្ទប់សង្គ្រោះបន្ទាន់ ហើយយំយកៗទាំងដង្ហក់មិនឈប់៕

" teahyung ...teaបានហើយឈប់យំទៅអ្វីៗវានឹងល្អឡើងណា" jiminនិយាយទាំងអួលដើមក. ពេលឃើញសភាពមិត្តពេលនេះវាគួរឲ្យសង្វេគខ្លាំងណាស់។ ចំណែកឯក្មេងៗវិញជីមីនបានប្រាប់ឲ្យម៉ែដោះយកពួកគេទៅសម្រាកអស់ហើយដើម្បីកុំឲ្យលំបាកដល់teaមើលពួកគេទៀត៕

" ហ្ហឹកៗ...min..ju jungkookគេមិនអីទេមែនទេប្រាប់យើងមកហ្ហឹកៗៗៗ គាត់គ្រាន់តែបោកយើងលេងទេពិតទេ??"  នាយតូចយំហើយប្រឹងនិយាយលួងខ្លួនឯងទាំងដឹងថាវាយ៉ាងមិចពេលនេះតែគេនៅប្រឹងបន្លប់ទៀត៕

" អ្ហឹម.... វាមិនអីទេ!!." Jimin និយាយទាំងរកកលចង់យំបន្តិចព្រោះអាណិតនាយតូចដែលជាមិត្តពេក៕

" អូនលួងteahyungសិនទៅណាបងទៅនោះមានការបន្តិច!!" Yoongiថាហើយក៏ចេញទៅដោយទុកឲ្យប្រពន្ធនៅមើលរាងតូចសិន៕

" ហ្ហឹកៗៗ....ji...minយើងពិបាកក្នុងខ្លួនណាស់" teahyung និយាយទាំងដង្ហក់ៗហើយចំណែកទឹកភ្នែកក៏ហូរមកមិនឈប់ទៀត៕

" សម្រួលអារម្មណ៍ណា...ជឿតាមយើងដកដង្ហើមមួយៗ"jiminព្យាយាមជួយសម្រួលអារម្មណ៍មិត្ត ព្រោះដឹងថាគេកំពុងពិបាកដកដង្ហើមព្រោះមុននោះគេយំខ្លាំងពេក៕

    ប្រហែលជា20នាទីក្រោយមកគ្រូពេទ្យនៅតែមិនទាន់ចេញមកទៀតមិនដឹងយ៉ាងមិចឡើយ។ ចំណែកteahyungវិញគឺយំៗរហូតទាល់តែសន្លប់បាត់ទើបជីមីនហៅគ្រូពេទ្យមកមើលបន្ទាប់មកក៏យកគេទៅដាក់សេរ៉ូមនឹងសម្រាកយកកម្លាំងសិន៕

✨♨️Baby Tea🔞Where stories live. Discover now