EP1 : ឈឺកាយឈឺទាំងចិត្ត

4.5K 158 6
                                    

ជីវិតប្តីប្រពន្ធដែលរួមរស់ជាមួយគ្នាមួយឆ្នាំជាងទៅហើយ ថ្ងៃខ្លះក៏មានសេចក្តីសុខ ថ្ងៃខ្លះក៏ឮតែសម្លេងបោកប្រាស់របស់របរស្រែកតូងតាំងពេញផ្ទះ ថ្ងៃខ្លះក៏គេអាចញញឹមបានស្កប់ស្កល់ចិត្ត ថ្ងៃខ្លះក៏គេយំទឹកភ្នែកជោគពេញថ្ពាល់ ។ សាកសួរទៅមើលថាគេចង់ជួបរឿងអស់ទាំងនេះទេ?? ចង់ឱ្យជីវិតប្តីប្រពន្ធក្លាយជាបែបនឹង?? គឺគ្មានទេ គេមិនដែលចង់បានបែបនឹងឡើយ គ្មានអ្នកណាម្នាក់ចង់រួមរស់ជាមួយមនុស្សខ្លួនមិនបានស្រឡាញ់នោះទេ ។

                                 « ង៉ឺត »

« បងហត់ខ្លាំងទេថ្ងៃនេះ? » គ្រាន់តែឮសម្លេងចាប់ហ្វ្រាំងឡាននៅឯខាងក្រៅភ្លាមនាយតូចរូបស្រស់វ័យ 20 ឆ្នាំ ក៏ស្ទុះស្ទារត់ចេញមកខាងក្រៅព្រមជាមួយនឹងទឹកមួយកែវទុកជូនស្វាមីដែលទើបនឹងមកពីធ្វើការតាមទម្លាប់ជារៀងរាល់ថ្ងៃ ។

« តិចតួចដែរ ប៉ុន្នានថ្ងៃទៀតបងត្រូវចុះទៅមើលការងារនៅឯ Paris ដល់ទៅមួយអាទិត្យ អូននៅទីនេះជាមួយ Sung តែពីរនាក់កើតទេ?? បងឱ្យម៉ែដោះមកនៅទីនេះជាមួយអូន »

« បងទៅធ្វើការចុះ នៅទីនេះអូនអាចមើលបាន »

« សឺត!! អញ្ចឹងបងទៅងូចទឹកសិនណា៎ »

« ដាៗ » សម្លេងស្រែកហៅសព្វនាមដាៗដែលឮចេញមកពីក្រអូមមាត់ក្មេងប្រុសសាច់ឈាមស្រស់បស់ តែមើលរូបរាងគេពេលនេះចុះដូចទាហានចុះដេញចាប់ចោរក្នុងព្រៃអញ្ចឹង ។

« អូ៎!! សុទ្ធតែដីតែម្តងហើយ ក្មេងខូចមិនស្តាប់បង្គាប់ដាៗសោះ ចាំដាៗបន្តិចណា៎ ដាៗរៀបចំអាហារឱ្យប៉ាសិន ចាំដាៗងូចទឹកឱ្យកូនតាមក្រោយ » នាយតូច ដាក់ខ្លួនមកអង្គុយទល់មុខកូនប្រុសបោសដីនៅលើសម្លៀកបំពាក់គេចេញថ្នមៗ ហើយក៏នាំគេទៅអង្គុយលើសាឡុងបើកតុក្កតាឱ្យគេមើលកំដរអារម្មណ៍សិន រួចទើបដើរទៅរៀបចំអាហារឱ្យស្វាមីបន្ត ។

    ក្រោយពីរៀបចំអាហារដាក់នៅលើតុហើយរួចរាល់ Tae ក៏នាំកូនប្រុសទៅខាងលើបន្ទប់ដើម្បីរៀបចំងូចទឹកឱ្យគេ ។ ពេលនេះអាចម្មក់ក៏ 2 ឆ្នាំជាងទៅហើយ រឿងងូចទឹកក៏គេចេះ តែគេមិនចង់ងូចដោយខ្លួនឯងមានតែដាៗនេះឯងជាអ្នកងូចឱ្យគេជារៀងរាល់ថ្ងៃ ។ ប៉ុន្តែមិនអីទេ រាល់ថ្ងៃ Tae ក៏មិនដែលធ្វើការផង ការងាររាល់ថ្ងៃមានតែមើលផ្ទះនិងកូនតែប៉ុន្នឹង Sunghoo មិនឱ្យគេទៅធ្វើការទេ ។

Betrayad to love youWhere stories live. Discover now