ក្រោយពី Tae បានរៀបចំខ្លួននិងប្រើម្សៅខ្លះមកបិទបាំងស្នាមនៅលើថ្ពាល់ហើយរួចរាល់ គេក៏បាននាំកូនចុះមកខាងក្រោម ប៉ុន្តែអ្វីដែលគេបានឃើញក៏ធ្វើឱ្យគេស្លុតចិត្តមិនស្ទើរដែរ ដោយសារតែម្ហូបអាហារដែលគេបានរៀបចំក៏ត្រូវបានធ្លាក់មកនៅលើឥដ្ឋខ្ទិចខ្ទីអស់ អំបែងចានគឺនៅរញ៉េរញ៉ៃពេញផ្ទះតែម្តង ។
« មកវិញចាំរៀបចំ តោះ!! កុំឱ្យខកម៉ោងបាយ »
« ម៉ោះ!! ដាៗ » អាល្អិត សកដៃទៅចាប់កាន់ដៃដាៗនាំដើរទៅពីក្រោយលោកប៉ា នាំគ្នាឡើងទៅលើឡានដោយអង្គុយនៅក្បាំងខាងមុខទាំងអស់គ្នា ។ Singhoo គេជាអ្នកបើក នៅខាងស្តាំដៃគឺជា Tae និង Taesung ។
« អូនចង់ញ៉ំាអ្វី?? »
« បងចង់ញ៉ំាអ្វីចូលហាងនឹងចុះ » នាយតូច ងាកមុខទៅញញឹមដាក់គេស្រាលៗ ធ្វើដូចជាមុននេះគ្មានអ្វីកើតឡើងយ៉ាងអញ្ចឹង ។ បើសិនជាមិនទៅឃើញរូបភាពដែល Singhoo វាយធ្វើបាប Tae ផ្ទាល់ភ្នែក គ្មានអ្នកណាដឹងឡើយថាជីវិតគ្រួសារមួយនេះយ៉ាងមិច ដឹងត្រឹមតែថានេះគឺជាគ្រួសារមួយដ៏សែនផ្អែមល្ហែមបំផុតតែប៉ុណ្ណោះ ។
« ង៉ឺត »
« Sung ចុះឱ្យស្រួលបួលកូន » Tae និយាយប្រាប់ទៅកូនប្រុសដោយដៃនៅជួយទប់គេឱ្យចុះការពារកុំឱ្យគេធ្លាក់ ពេលដែលគេចេញទៅខាងក្រៅផុត Tae ក៏ចុះទៅតាមពីក្រោយដឹកដៃកូនប្រុសដើរមកឈរក្បែរស្វាមី រួចទើបនាំគ្នាដើរចូលទៅខាងក្នុង ។
« រើសទៅអូនចង់ញ៉ំាអ្វី?? »
« ដាៗកូនញ៉ំាមួយនេះ » Taesung សកដៃទៅចង្អុលមុខម្ហូបដែលគេចង់បានប្រាប់ទៅដាៗ ឯលោកប៉ារបស់គេក៏កតសម្គាល់ ព្រោះកូនមិននិយាយជាមួយគេឡើយ និយាយតែជាមួយ Tae តែប៉ុណ្ណោះ ។
« អូនយកដូច Sung »
« បុគ្គលិក!! យក xxx ពីរចាន xxx មួយចាន »
« បាទ!! សូមរង់ចាំបន្តិច... » បុគ្គលិកកម្លោះរូបសង្ហាក្រឡាស់អណ្តាតនិយាយលែងចេញពេលភ្នែកទាំងគូបានប្រទាក់ជាមួយមនុស្សជាទីស្រឡាញ់ដែលចាកចេញពីខ្លួនតាំងពី 2 ឆ្នាំមុន ។ ពិតមែនគេបានរៀបការមានគ្រួសាររួចហើយ ប៉ុន្តែខ្លួននៅតែស្រឡាញ់គេរហូតមកដល់សព្វថ្ងៃនេះមិនប្តូរទេ ។
YOU ARE READING
Betrayad to love you
Short Storyប្រលោមលោកខ្នាតខ្លី Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 18/10/2021