EP3 : ជាប្រុសម្នាក់នោះមែនទេ??

1.3K 131 7
                                    

[ ព្រឹកថ្ងៃថ្មី ]

   បើកភ្នែកភ្ញាក់ពីដំណេកភ្លាម Tae ក៏ត្រូវមានការងាររវល់ជាងរាល់ដង ដោយសារតែថ្ងៃនេះ Singhoo ត្រូវឡើងទៅ Paris គេត្រូវញាប់ដៃញាប់ជើងរៀបចំសម្លៀកបំពាក់និងឥវ៉ាន់ឱ្យស្វាមី ។ ព្រោះកាលពីយប់មិញ Singhoo ធ្វើបាបគេខ្លាំងណាស់ ស្នាមនៅលើខ្លួនក៏នៅមានច្រើនមិនទាន់ទេ គេក្តៅក្រហាយខឹងច្រឡោតដោយសារតែរឿង Tae យកខោអាវ Jungkook មកពាក់ ទោះជាគេខំសួររកមុខម្ចាស់អាវយ៉ាងមិចក៏ Tae មិនព្រមប្រាប់ ទើបត្រូវឈឺខ្លួនដល់ថ្នាក់នេះ ។

« Sing ថែខ្លួនផងណា៎ » Tae រុញវាលីរំកិលទៅឱ្យគេ កាន់ដៃកូនឱ្យដើរមកទន្ទឹមគ្នាបំណងចង់ឱ្យកូននិយាយលាទៅលោកប៉ា តែដូចទម្លាប់អញ្ចឹង Sung មិនស្តីរកប៉ានោះទេ ។

« អូនក៏ដូចគ្នាប្រពន្ធសម្លាញ់ » Sing អើតមុខទៅថើបថ្ងាសគេមួយខ្សឺត រួចក៏ដកខ្លួនចេញមកវិញ តាមទម្លាប់គេមិនដែលថើបថ្ងាស់ Tae នោះទេ គឺគេថើបថ្ពាល់ តែពេលនេះថើបមិនកើតដោយសារតែ Tae ពាក់ម៉ាស់ពិតបាំងស្នាមនៅលើមុខ ។

« តោះ!! ដាៗដល់ម៉ោង Sung ទៅសាលាហើយ » អាល្អិត អង្រួនដៃដាៗទៅវិញទៅមករំអុកចង់ឱ្យគេទៅវិញ ខ្លួនមិនចង់នៅទីនេះយូរឡើយឃើញមុខប្រុសម្នាក់នេះនាំតែខូចអារម្មណ៍ល្អៗ ។

« អូនទៅសិនហើយ » ដោយសារតែមិនចង់ឱ្យកូនរករឿង Tae ក៏សុំលាស្វាមីចេញមកមុន នាំគេឡើងទៅជិះឡានក្រុងដែលឈប់ចំពេលដែលគេមកដល់នោះជិះចេញទៅ ។ ព្រោះរាល់ដងមានឡានសាលាមកទទួល តែថ្ងៃនេះត្រូវយកគេមកជូនដំណើរប៉ាជាមួយ ទើបត្រូវនាំគេទៅដោយជិះឡានក្រុងនេះ ។

« ដាៗថ្ងៃនេះបើកហាងហើយ Sung ចង់ទៅមើលដែលណាស់ »

« ពេល Sung ចេញពីសាលាឡានគេនឹងជូន Sung មកហាងដាៗហើយ ចាំដាៗឱ្យ Sung ញ៉ំា cake ឆ្ងាញ់ៗណា៎ »

« ដាៗឈឺខ្លាំងទេ?? Sung នៅមិនទាន់ឃើញដាៗលាបថ្នាំទេ »

« ស៊ូត!! ពួកយើងចាំនិយាយនៅផ្ទះ Okay?? វាជារឿងសម្ងាត់ដឹងបានតែពួកយើងពីរនាក់ទេ » Tae សកដៃយកទៅដាក់លើមាត់របស់កូនហាមកុំឱ្យគេនិយាយនៅទីនេះ ខ្លាចក្រែងមានអ្នកអង្គុយជិតៗនេះឮរឿងធំមិនខានទេ ។

Betrayad to love youWhere stories live. Discover now