EP4 : បងនឹកអូនណាស់

2.1K 167 13
                                    

« ក្រាក* ដាៗ » សម្លេងស្រែកហៅសព្វនាមបន្លឺចេញមកពីអាចម្មក់មុខស្មីងស្មូញទើបតែក្រោកពីដំណេកមក បានធ្វើឱ្យមនុស្សធំទាំងពីរភ្ញាក់ខ្លួន ប្រញេប្រញាប់រំកិលខ្លួនថយរក្សាគម្លាតឱ្យឆ្ងាយពីគ្នាវិញខ្លះ ខ្លាចថាក្មេងមើលមកគេគិតអ្វីផ្តេសផ្តាស់ ។

« Sung ភ្ញាក់ហើយឬ?? គេងឆ្អែតទេ? » Tae លើកកូនមកដាក់លើភ្លៅ វែកសក់គេចេញពីមុខកុំឱ្យទើសទាល់គេពេក ទើបតែភ្ញាក់មកផងគេអាចនឹងអារម្មណ៍មិនល្អទេ ។

« ឆ្អែតហើយដាៗ »

« អង្គុយឱ្យស្ងៀមណា៎ Sung ពូលាបថ្នាំឱ្យដាៗបន្តិចសិន » Jungkook ដាក់បម្រាមឱ្យទៅអាល្អិតកំហូចខណៈឯដៃកំពុងផ្តិតលាបទៅលើរបួសនៅលើរង្វង់មុខតូចស្រទន់ស្រាលៗថ្នមៗការពារកុំឱ្យម្ចាស់មុខមានអារម្មណ៍ថាឈឺ ។

« បាទ!! ប៉ាៗ » Taesung ញញឹមលឹបភ្នែកដាក់គេ ដោយហៅគេថាប៉ាៗ ធ្វើឱ្យពួកគេទាំងពីរភ្ញាក់ព្រើត មើលមុខគ្នាទៅវិញទៅមកទាំងភាំងជាខ្លាំង ។ នេះ Taesung កំពុងតែហៅ Jungkook ថាប៉ា ទាំងដែលគេមិនធ្លាប់ហៅ Singhoo សូម្បីតែម្តងឬ??

« ហ៉ឹស?!! Sung!! ពូមិនមែនប៉ាៗទេ » Tae ក្រសោបមុខកូនឱ្យបែរមកខ្លួនវិញ បង្គាប់ប្រាប់គេទុកជាមុនដើម្បីកុំឱ្យគេធ្លាប់មាត់ទៅពេលក្រោយទៀត ។

« កូនចង់ហៅគាត់បែបនឹង »

« មិនបានទេណា៎កុំហៅទៀតអី ប្រយ័ត្នគេច្រឡំថាពូមានកូន ពូនៅកម្លោះមិនទាន់មានសង្សាផងកូនហៅបែបនេះមិនបានទេ »

« មិនអីទេ បើគេចង់ហៅក៏ហៅចុះ » អ្នកកម្លោះ ញញឹមងក់ក្បាលអនុញ្ញាតិឱ្យគេហៅខ្លួនថាប៉ា ព្រោះខ្លួនក៏សប្បាយចិត្តដែលពេលគេហៅខ្លួនបែបនេះនោះ ទោះមានអ្នកច្រឡំថាខ្លួនមានប្រពន្ធមានកូនក៏ច្រឡំទៅ ។

« ហិកៗ »

« គួរឱ្យស្រឡាញ់ណាស់អាល្អិត » Jungkook លូកដៃទៅច្បិចចុងច្រមុះគេលេងបន្តិច ព្រោះតែក្រឺតក្នាញ់ជាមួយចរឹកគួរឱ្យស្រឡាញ់របស់គេខ្លាំង ជាពិសេសភ្នែកនឹងតែម្តងមូលធំៗដូចដាៗគេអញ្ចឹង ។

« ដាៗហៅគាត់ឱ្យទៅញ៉ំាបាយនៅផ្ទះយើងទៅ » Taesung ងើយ.កទៅនិយាយជាមួយដាៗទាំងស្ញេញមិនឈប់ មើលទៅដូចជាសប្បាយចិត្តណាស់ពេលបាននៅជាមួយពូទើបតែស្គាល់ម្នាក់នេះ នៅជាមួយ Singhoo វិញ តែហើបមាត់និយាយក៏គេមិនព្រមហើបដែរ ។

You've reached the end of published parts.

⏰ Last updated: Oct 30, 2021 ⏰

Add this story to your Library to get notified about new parts!

Betrayad to love youWhere stories live. Discover now