ភាគ០១: ស្រលាញ់យើងថ្នាក់នេះ?

5.6K 272 14
                                    

ឈ្មោះត្រឹមជាប្អូនដែលមកសុំស្នាក់អាស្រ័យនៅផ្ទះបងប្រុសជីដូនមួយវាពិបាកណាស់ទៅហើយសម្រាប់ គីម ថេហ្យុង ដែលត្រូវបងប្រុសជេរស្តីបន្ទោសគ្រប់ពេលនោះ។

« បងប្រុស? »ថេហ្យុង ដើរចូលមកខាងក្នុងផ្ទះត្រកូល ចន វិញក៏ស្រាប់តែឃើញបងប្រុសខ្លួនកំពុងឈរច្រត់ចង្កេះសម្លឹងមើលមកគេទាំងទឹកមុខកាច។

« ឯងទើបមកពីណា? »

ចន ជុងហ្គុក អាយុ ២៥ ឆ្នាំជាកូនម្ចាស់ក្រុមហ៊ុនឌីហ្សាញទាំងក្នុងស្រុកនិងក្រៅស្រុក។ ជុងហ្គក ទើបនឹងរៀនចប់ត្រឡប់មកពីអ៊ីតាលីកាលពីមួយឆ្នាំមុន នាយទាំងសង្ហានិងទាក់ទាញជាមួយនឹងទម្រង់មុខវែងចិញ្ចឹមក្រាស់ ស្បែកស កែវភ្នែកមុតស្រួច និងសក់ខ្មៅរលើបរលោងរលាស់វែងដល់កញ្ចឹង.ក នាយជាមនុស្សស្អប់អ្វីក៏ថានឹងមិនចេះទឹកមុខឲនរណាម្នាក់ឡើយ មិនចូលចិត្តរាប់ញាតិមិនចូលចិត្តស៊ាំញាំច្រើនវាជាអត្តចរិតរបស់នាយ។ ហើយអ្វីដែលនាយរឹតតែចូលចិត្តថែមទៀតនោះគឺមើលងាយប្អូនចិញ្ចឹម គីម ថេហ្យុង។

គីម ថេហ្យុង ហៅថេយ៍ ជាកូនតែមួយគត់របស់លោក គីមប៊េកហ្យុង និងលោកស្រី ឆេរីឡា តែដោយសារតែគ្រោះថ្នាក់ចរាចរណ៍ពួកគាត់ក៏បានចាកចេញដោយទុកឲថេហ្យុងត្រូវកំព្រារឯការកាលពី ២ ឆ្នាំមុនក្នុងវ័យ ១៧ ឆ្នាំ។ ពេលនោះគេទើបតែរៀនថ្នាក់ទី ១០ នៅឯខេត្តនៅឡើយតែចាប់តាំងពីប៉ាម៉ាក់គេចាកចេញលោកស្រីចនក៏បានយកថេហ្យុងមករស់នៅសេអ៊ូលនិងរៀននៅសេអ៊ូលដូចឃើញសព្វថ្ងៃនេះ តែវត្តមានរបស់គេក៏ពុំបានជាទីពេញចិត្តរបស់បងប្រុសដែលធ្លាប់តែល្អនឹងគេកាលពីនៅតូចដែរ អ្វីៗដូចជាប្រែប្រួលគេមិនដឹងហេតុផលនោះជាអ្វីឡើយ។

ចាប់តាំងពីគេឡើងថ្នាក់ទី ១១ នៅពេលដែលជុងហ្គុកជិតត្រឡប់មកពីអ៊ីតាលីវិញនាយក៏ខឹងស្អប់គេចាប់តាំងពីពេលនោះមក។ តែតើឲគេធ្វើយ៉ាងម៉េចទៅគេជាមនុស្សស្លូតបូតតាំងពីដើមមកហើយមិនដែលតវាប្រឆាំងនាយម្តងណានោះទេក៏មិនហ៊ានប្រាប់លោកស្រីចនថានាយធ្វើបាបគេដែរ ដូច្នេះមានតែទ្រាំរហូតមក។

« ខ-ខ្ញុំមកពីផ្ទះជីមីនបងមានការអី? »

« ខ្លួនទើបតែប៉ុណ្ណឹងទេហាច់ហើរបានតាមចិត្តហើយហ្ហេស៎ឥឡូវពេលយើងមិននៅ? »នាយតែងតែបែបនេះរឿងខ្លះមិនសមទំនងក៏លើកឡើងមកដើម្បីរករឿងឈ្លោះជាមួយគេដែរ។

ចិត្តសម្អប់បងប្រុស (ចប់)Where stories live. Discover now