Episode 05: ស្អប់

2.4K 241 2
                                    

  ធ្មិចបើកៗមួយអាទិត្យក៏កន្លងផុត ស្អែកនេះក៏ជាពេលដែលលោកប៉ាពាក់កណ្ដាលកម្លោះទាំងពីរនិងកម្លោះពេញសិទ្ធ។
" ស្អែកគេទៅជាមួយអ៊ំជីនហើយ កុំនឹកគេឮនៅ "
" នឹកអី មិននឹកទេក្មេងខូចអ៊ីចឹង "
" តែគេច្បាស់ជានឹកយើង យើងមិននឹកគេទេហេស៎ "
" ហ្អឺ ឥឡូវនិយាយយើងគេជាមួយដេតឌី? "
" និយាយជាមួយឆង់ឆាតើស "
" ក្មេងនេះ វាយបែកគូថឥឡូវ "
" វាយគេហ្និង គេលែងទៅវិញលូវ "
"ទៅមិនទៅរឿងបស់យើង តែប្រាប់អោយហើយគេស្លាញ់តែមនុស្សស្អាតទេ "
" និយាយលេងនិងមិញ "
" យំអី?? " ជុងហ្គុកប្រញ៉ាប់សួរឡើងនៅពេលឃើញគេអោនមុខមកផ្អឹបនិងដើមទ្រូងរបស់គេ ច្បាស់ជាយំប្រាកដណាស់ ដឹងច្បាស់។
" ខ្លាចយើងនិងឈប់ស្លាញ់គេ គេអត់ចង់ទៅទេ " ពេបមាត់សម្រក់ទឹកភ្នែកចេញមកអោយជោគថ្ពាល់របស់គេ។
" ពុទ្ធោ! "
" ហឹក ហ្អឺ "
" ស្ដាប់គេ ទៅនៅជាមួយអ៊ំជីនមិនមែនទៅរហូតទេ ថេហ៍និងមកនៅជាមួយដេតឌីវិញតើ គ្រាន់តែទៅមួយរយះនិងបើមិនទៅប្រយ័ត្នគេឈប់ធ្វើឆង់ឆាជាមួយ "
" ហ្អឺ កុំចឹងមើល "
" ទៅអត់ចុះ "
" អត់! ទៅ! " ជុងហ្គុកសើចបន្តិចមុននិងទាញគេយកមកអោបបំពេរគេអោយគេងលង់លក់ទៅ។

   កាត់មកដល់ពេលយប់ព្រលប់គេគ្រប់គ្នាចូលគេងដើម្បីយកកម្លាំងធ្វើការស្អែក ប៉ុន្តែឪកូនពីរនាក់បបួលគ្នាចេញមកញ៉ាំ KFC ធ្វើមិនដឹង តែអាកូនកំហូចនិងហើយអ្នកបបួល។
" ឈប់ញ៉ាំហើយ? "
" នៅ! តែចាំតិច "
" ថេហ៍ទៅណា? កុំរត់ប្រយ័ត្នដួល "
" អុស៎!! អួយ៎ " និយាយមិនទាន់ផុតមាត់ផង។
" រត់មិនមើលទេយ៉ាងម៉េច?? " សំឡេងស្រួយរបស់នារីរូបស្រស់បបូរមាត់ក្រហមនិយាយឡើង ដោយសំឡេងខឹងសម្បារ អាល្អិតនេះរត់សស្លាក់សស្លើតមកបុកនាងអោយកំពប់កូកាជោគខ្លួន។
" ថេហ៍យ៉ាងម៉េចហើយ?? "
" គេមិនអីទេដេតឌី " ក្រវីក្បាលតិចៗ បញ្ជាក់គេថាខ្លួនមិនបានកើតអី។
" អោយខ្ញុំសូមទោសជំនួសក្មេងផង អំបាញ់មិញគេរត់មិនប្រយ័ត្នទើបជ្រុលទៅប៉ះអ្នកនាង "
" ហិហិ មិនអីនោះទេ ក្មេងគេតែងតែមិនប្រយ័ត្នបែបនេះ " ម៉ូនអាបន្ទន់សំឡេងចុះវិញនៅពេលដែរឃើញអ្នកកម្លោះរូបរាងសង្ហារងើបមុខមកនិយាយជាមួយនាង អ្នកណាមិនអរបានលោកសេដ្ឋីមកនិយាយជាមួយ។
" បើអ្នកនាងមិនប្រកាន់ ខ្ញុំលាសិនហើយ " 
" អឺ លោកចន "
" ហឹមអ្នកនាងស្គាល់ខ្ញុំ?? " នាយចាំមិនបានទេថាធ្លាប់ជួបនាងនៅឯណា។
" លោកចនជាម្ចាស់ក្រុមហ៊ុនល្បីមួយទាំងមូលអ្នកណាមិនស្គាល់ " ពិតមែនហើយ! នាយជាម្ចាស់ក្រុមហ៊ុន ជាអ្នកជំនួញធំសឹងស្លាប់ទៅហើយ មិនអោយនាងស្គាល់គេបានយ៉ាងម៉េច? អ្នកណាៗក៏ស្គាល់នាយដែរ បើនាងមិនស្គាល់នាយនោះចម្លែកពេកហើយ។
" ខ្ញុំល្បីល្បាញដល់ថ្នាក់និងឬ?? " នាយកម្លោះញោចស្នាមញញឹមចុងមាត់បន្តិច សម្លឹងមើលទៅនាងដោយក្រសែភ្នែកព្រាន គិតៗទៅនាងក៏ស្អាតគ្រាន់បើ។
" ដេតឌីត្រូវការនិយាយយូរទៀតទេ?? បើដេតឌីនៅនិយាយយូរទៀតគេជិះតាក់ស៊ីទៅផ្ទះមុនហើយ "
" អឺ ចឹងខ្ញុំលាសិនហើយ " ជុងហ្គុកផ្ញោចស្នាមញញឹមព្រានខាបបេះដូងស្រីក្រមុំ ស្ទើរតែទន់ជង្គង់ដួល តែនាយមិនដឹងទេ ថាកាយវិការនេះធ្វើអោយក្មេងខ្លះខឹងឡើងក្រហមត្រចៀក។

OWNER OF THE HEART  (កែសម្រួលថ្មី)Nơi câu chuyện tồn tại. Hãy khám phá bây giờ