Episode 02: ទុកអោយឆង់ឆា

2.9K 250 1
                                    

   ទម្រាំតែមកដល់ផ្ទះវិញអាល្អិតកំហូចក៏គេងលង់លក់លើភ្លៅលោកប៉ាបាត់ទៅហើយ ថែមទាំងស្រម៉ុកអោយកខុលរំខានត្រចៀកគេឯងថែមទៀត។
" គេងលក់ស្រួលណាស់ក្មេងខូច " ជុងហ្គុកយកដៃច្បិចថ្ពាល់ប៉ោងដោយការក្រឺតខ្នាញ់ ទើបលើកបីគេឡើងទៅខាងក្នុងផ្ទះ។
" អ្នកប្រុសធំ! "
" ម៉ែដោះ នៅមិនទាន់សម្រាកទៀតឬ? នេះម៉ោង8យប់ទៅហើយ ម៉ែដោះគួរតែសម្រាក "
" គឺម៉ែនៅចាំអ្នកប្រុសនិងណា ហើយណាមួយអ្នកប្រុស ជេយ៍អ្នកប្រុសជេហ្យុនមិនទាន់មកវិញនៅឡើយ ហើយនៅអ្នកប្រុសពៅម្នាក់ទៀត "
" ពួកគេទៅណា? ស្មើនេះហើយនៅមិនទាន់ចូលផ្ទះទៀត? "
" គឺពួកអ្នកប្រុសតូចប្រាប់ថាមានកម្មវិធីជប់លាងចុងសប្ដាហ៍ណាអ្នកប្រុសធំ "
" ហឺយក្មេងៗអស់នេះ! មិនបាច់ចាំទេ ម៉ែដោះឡើងទៅសម្រាកចុះ ពួកគេមកវិញស្មើណាអោយបើកទ្វាផ្ទះចូលខ្លួនឯងទៅ ខ្ញុំក៏ទៅសម្រាកដូចគ្នា "

   មកដល់បន្ទប់លោកប៉ាកម្លោះក៏ដាក់អោយកូនក្មេងគេងនៅលើពូកថ្នមៗ ព្រោះថាបើធ្វើឲគេភ្ញាក់យប់នេះប្រកដជាមិនបានគេងនោះទេ។ បន្ទាប់ពីដាក់អោយគេគេងស្រួលបួលហើយ នាយក៏ចូលទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួនម្ដង រំលងទៅប្រហែលជា20នាទីជុងហ្គុកក៏ចេញមកវិញជាមួយកន្សែងពោះគោជាប់ចង្កេះ។
" ដេតឌី " សំឡេងហៅរបស់ក្មេងតូចបន្លឺឡើង ធ្វើឲអ្នកកម្លោះភ្ញាក់ព្រឺត ដូចគេយកទឹកមកជះកណ្ដាលមុខយ៉ាងអញ្ចឹង អីក៏ភ្ញាក់លឿនម្លេះ?។
" ហេតុអីក៏ភ្ញាក់? ម៉េចមិនគេងបន្ត? "
" អូនគេងឆ្អែតហើយ " ថេហ្យុងនិយាយឡើងដោយបួញមាត់ស្រួចៗដាក់លោកប៉ា ដោយហេតុអត់ខ្នាញ់មិនបានអ្នកកម្លោះក៏អោនទៅថើបមួយខ្សឺត។
" អួយ៎ ដេតឌីហេតុអីក៏ថើបអូន? "
" យ៉ាងម៉េចអាល្អិត? ហេតុអីក៏ថើបមិនបាន? "
" មាត់អូននៀកទុកអោយឆង់ឆារបស់អូនថើបទេ! ហេតុអីក៏ដេតឌីថ្លើមធំហ៊ានមកថើបអូន? " អាល្អិតក្របួចមាត់សម្លក់អ្នកជាឪពុក បែបកំពុងបង្ហាញថាកំពុងតែខឹង។
" ទុកអោយសង្សារស្អី? ប៉ុនមេដៃទេសោះនឹង ប្រយ័ត្នវាយបែកគូថធំៗនិងទៅ " មើលចុះក្មេងនេះមិនទាន់ទាំងផ្ដាច់ដោះផងសុទ្ធតែស្គាល់សង្សារ។
" ហីយ៉ា! ដេតឌីថាអូនប៉ុនមេដៃយ៉ាងម៉េច? អូនធំជាងចង្កេះដេតឌីទៅទៀត " អាល្អិតងើបឈរឡើងយកដៃច្រត់ចង្កេះហើយនិយាយសំឡេងខ្លាំងៗទៅអ្នកកម្លោះធ្វើឲគេគ្រឺតខ្នាញ់ទ្វេដង មើលធ្វើចរិតចុះចាប់ខាំអោយស្លាប់ឥឡូវ។
" ហ៊ានណាស់ឥឡូវ "
" ហ៊ានអី? ដេតឌីថាអូនតូចប៉ុនមេដៃវាមិនពិត ការពិតអូនធំហើយ " មាយតូចទម្លាក់ខ្លួនអង្គុយចុះដោយមុខក្រញូវចេះតែនិយាយថាគេប៉ុនមេដៃទៅកើត គួរឲខឹងណាស់។
" ធំហើយធំតែគូថហ្និង "
" អូនស្អប់! អូនទៅងូតទឹកហើយ "
" មើលគូថចុះ! ខ្លូនតូចទេ តែគូថវិញអោយដូចមនុស្សក្រមុំអ៊ីចឹង " គេអង្គុយក្រវីក្បាលតិចៗ គ្រឺតខ្នាញ់បំផុតហើយ។

OWNER OF THE HEART  (កែសម្រួលថ្មី)حيث تعيش القصص. اكتشف الآن