#shortNovel
#ទឹកភ្នែកកូនដើម
#namjin #version( 1/2 )
// តុក តុក //" អាជីន!!! ងើបមកធ្វើការងារផ្ទះ! អាជីន !!! "
សំឡេងស្រែកជេររបស់ម្ដាយចុង ទៅកាន់កូនដើម ដែលទើបបានគេងប៉ុន្មានម៉ោង។ ក្រោយពេលលោក គីម ហានដុង ចេញពីផ្ទះបាត់។ គាត់តែងតែវ៉ៃធ្វើបាប ជីន ដែលជាកូនដើម រាល់ថ្ងៃ បាយមិនចង់ឲ្យញ៉ាំទេ ធ្វើការគ្មានទំនេរដៃតាំងពីតូចរហូតដល់ធំ។
ជីន ត្រូវម៉ាក់ស្លាប់ចោលតាំងពីពេលកើតមកភ្លាមៗ ប៉ារបស់គេក៏យកប្រពន្ធថ្មី ឲ្យមកជួយមើលថែគេ។ តែគ្រប់យ៉ាងផ្ទុយទាំងស្រុង ពេលដែលគាត់មានកូនប្រុសថ្មីម្នាក់ទៀត ជីន ត្រូវបានគាត់ធ្វើបាប រហូតក្លាយជាក្មេងប្រុសដែលមិនសូវចេះនិយាយ ទន់ខ្សោយ ឆាប់យំ ប្រៀបដូចជាមនុស្សស្រីអ៊ីចឹង។ លោកស្រី ហ្វាងស៊ូ តែងតែនិយាយបំភ្លើស ពីចរឹករបស់ជីន ប្រាប់លោកហានដុង ។ លោកហានដុង ជឿប្រពន្ធក្រោយ វ៉ៃជីនរាល់ថ្ងៃ គាត់ស្អប់ណាស់ កូនប្រុសដែលមានចរឹកស្រីបែបនេះ ។
// ក្រាស //
គីម ស៊ុកជីន បើកទ្វារចេញមកទាំង មុខស្លេកដូចជាឈឺ តែលោកស្រី ហ្វាងស៊ូ មិនបានខ្វល់ជាមួយគេទេ។ គាត់ដេញរាងតូច ឲ្យទៅបោកសម្លៀកបំពាក់គាត់ និងសម្លៀកបំពាក់កូនប្រុសគាត់ទៀត។
ជីន ធ្វើការទាំងឈឺ ហើយវាមិនមែនលើកទីមួយដែរ រៀនក៏មិនបានទៅ និយាយក៏មិនបាន គាត់គំរាមគំហែង ធ្វើបាបគ្រប់ពេលវេលា។ ពេលខ្លះត្រូវទទួលកំហុស ទាំងមិនបានធ្វើ ប៉ាជឿប្រពន្ធចុងជាងគេ ក៏ត្រូវគាត់វ៉ៃឡើងចង់សន្លប់ក៏មាន។ ជីន យំ រាល់ថ្ងៃ តូចចិត្តកើតមកគ្មានម៉ាក់ហើយ ប៉ាអត់ស្រលាញ់ទៀត បើប្អូនប្រុសគេវិញ ចង់បានអីបានហ្នឹង។
គេរស់នៅដូចជាមនុស្សគ ដោយសារតែគេនិយាយគ្មានអ្នកស្ដាប់ អ៊ីចឹងហើយក៏ឈប់និយាយទៅ។ កូនប្រុស លោកស្រីហ្វាងស៊ូ តែងតែហៅមិត្តគេ មកធ្វើបាន ជីន តែសំណាង ជីន រត់គេចបានមួយលើកជាពីរលើក ។ គេចង់ធ្វើបាបជីន ឲ្យប៉ារបស់គេគិតថា ជីន យកមនុស្សប្រុសមកគេងជាមួយនៅផ្ទះ។
YOU ARE READING
រឿងខ្លី ទឹកភ្នែកកូនដើម
Short Storyជាកូនដើម ត្រូវម៉ាក់ចុងធ្វើបាប រហូតដើរអនាថាតាមផ្លូវ ត្រូវបានគេចាប់យកទៅលក់ឲ្យម៉ាហ្វៀ។ 23/10 /2021 #យូជី