ending part

229 16 0
                                    

#រឿងខ្លីទឹកភ្នែកកូនដើម ( ផ្ដើមស្នេហ៍ជាថ្មី )
#ភាគបញ្ចប់

   ណាមជូន និងកូនប្រុសចូលមកដល់ខាងក្នុងផ្ទះ ដែលមានការតុបតែងយ៉ាងស្រស់ស្អាត ដោយស្នាដៃ ជីន ផ្ទាល់តែម្តង។  កូនប្រុសណាមជូន បានទាញដៃរបស់គេ ចូលទៅខាងក្នុងផ្ទះបាយ ដែលមានអាប៉ាជីន របស់គេកំពុងតែចម្អិនម្ហូបនៅក្នុងនោះ។

   កាយវិការចម្អិនម្ហូបរបស់ ជីន ធ្វើឲ្យណាមជូន រំជួលចិត្តជាខ្លាំង មិនដឹងថារយៈពេលដែលគេមិនបាននៅទីនេះ ជីន លំបាកយ៉ាងនោះទេ។ មើលថែកូនប្រុសតែម្នាក់ឯង ថែមទាំងនិយាយពីគេប្រាប់កូនប្រុសមិនឲ្យខឹងគេទៀត ។

   " ប៉ា! ចូលទៅរកអាប៉ាទៅ! "

   " ហ៊ឹម! "

ជីណា ខ្សឹបដាក់ត្រចៀកប៉ា ឲ្យចូលទៅរកអាប៉ារបស់គេ ដើម្បីឲ្យគាត់ភ្ញាក់ផ្អើលដែលប៉ា មកពីធ្វើការវិញ ហើយមករស់នៅជាមួយគេវិញ។ ណាមជូន ដើរទៅតិចមិនឲ្យបន្លឺសំឡេងនោះទេ គេលូកដៃទៅឱបចង្កេះជីន ពីក្រោយជាប់។

  " នែ៎! អាឆ្គួត ឯងជានរណា? "

  " បងទេ! "

" ណាមជូន!!! ហ៊ឹក ហ៊ឹក ហ៊ឹក ! បងមកវិញហើយ! "

គ្រានតែបានដឹងថាជា ណាមជូន ជីនយំហើយងាកមកឱបនាយជាប់ជាង ណាមជូន ឱបគេទៅទៀត។

  " អាប៉ាខ្លោចម្ហូបហើយ!!! "

ជីន លែងណាមជូន ហើយងាកមកមើលម្ហូបរបស់គេវិញ ជីណា ឈរសើចប៉ា និងអាប៉ារបស់គេឡើងគាំង។

// អាហារពេលល្ងាច //

   ពួកគេទាំងបីញ៉ាំអាហារជាមួយគ្នា ដោយមានសុភមង្គលបំផុត ជាពេលវេលាដ៏សែនមានន័យខ្លាំងណាស់។ ណាមជូន វិញកាន់តែរំភើប គេពិតជាអស់គុណជីនខ្លាំងណាស់ ដែលបានចូលមកក្នុងជីវិតរបស់គេ ហើយដោយសារតែជីន ទើបគេអាចកែប្រែខ្លួនឯងឲ្យដើរផ្លូវត្រូវវិញ។

    ក្រោយពីញ៉ាំអាហារពេលល្ចាចរួច ណាមជូន បានមកគេងឱបកូនប្រុស និយាយជាមួយគេ ទុកជាការសងនៅគ្រាកន្លងមកដែលគេមិនបានមើលថែ ជីណា។ ជីន ចូលមកជាមួយទឹកដោះគោ បីកែវយកសំដៅទៅគ្រែរបស់កូន។

You've reached the end of published parts.

⏰ Last updated: Oct 23, 2021 ⏰

Add this story to your Library to get notified about new parts!

រឿងខ្លី ទឹកភ្នែកកូនដើមWhere stories live. Discover now