#រឿងទឹកភ្នែកកូនដើម ( Namjin )
#ភាគទី2ក្រោយពីបានលុយដែល ណាមជូន បានឲ្យគេនោះមក ជីន បានទិញកូនផ្ទះតូចល្មម ដែលមានតម្លៃសមរម្យ អាចរស់នៅបាន។ ជីន នៅសល់លុយមួយចំណែកធំទៀត គេក៏គិតថា យកលុយនោះ ទៅធ្វើជាដើមទុនរកស៊ីចិញ្ចឹមជីវិត មិនដើរអនាថាទៀតទេ។
ជីន ដើរទៅផ្សារ ក៏បានឃើញ ណាមជូន បណ្ដើរមនុស្សស្រី ចេញពីហាងកាហ្វេ ពួកគេថែមទាំងឱបថើបគ្នា នៅមុខ ជីន ទៀត។ នេះនៅទីសាធារណៈគេធ្វើបែបនេះទៅហើយ ចុះក្រោយខ្នងគេវិញនោះ។ នេះប្រហែលជាមូលហេតុ ដែលគេ ដេញ ជីន ចេញហើយមើលទៅ។ ពេលគេអស់ន័យសម្រាប់គេហើយ ដ៏ដេញដូចឆ្កែឆ្មា។
ទឹកភ្នែកនៃភាពឈឺចាប់របស់ ជីន ក៏បានហូរមកម្ដងទៀត ជីន ដើរកាត់មុខគេទាំងទឹកភ្នែក តែ ណាមជូន មិនបានខ្វល់ខ្វាយអ្វីនោះឡើយ។
" ពួកយើងអស់និស្ស័យហើយមែនទេ? ហ៊ឹក ហ៊ឹក ហ៊ឹក ហេតុអ្វីក៏ឈឺត្រង់នេះម្លេះ? "
រាងតូចយកដៃដាក់ត្រង់ទ្រូងខាងឆ្វេងរបស់គេ ហើយក៏បន្តដើរទៅមុនទាំងនឿយហត់ក្នុងចិត្ត។
មួយអាទិត្យនេះ គេពិបាកក្នុងខ្លួនណាស់ ចេះតែក្អួត និងអស់កម្លាំងធ្វើអីក៏មិនបាន។ ជីន ក៏សម្រេចចិត្តទៅពេទ្យ គ្រូពេទ្យក៏បានពិនិត្យគេ។
" ប្អូនមានផ្ទៃពោះ5សប្ដាហ៍ហើយ! គេសុខភាពល្អណាស់! ប្អូនពិតជាអស្ចារ្យណាស់! "
គ្រូពេទ្យ និយាយទាំងញញិមទៅកាន់ ជីន។ ចំណែក ជីន យកដៃអង្អែលពោះ ទាំងទឹកភ្នែក។ គេនឹងប្រាប់ ណាមជូន ឲ្យគេបានដឹងរឿងនេះ ក្រែងលគេអាណិតកូន ហើយអនុញ្ញាតឲ្យគេរស់នៅជិតខ្លួនរបស់គេបន្តទៀត។
// ក្លឹប ណាមជូន //
ជីន ឈរនៅមុខក្លឹបរង់ចាំ ណាមជូន ចេញមក គេនឹងប្រាប់ពីរឿងកូនក្នុងផ្ទៃឲ្យ ណាមជូន ដឹង។ ណាមជូន និងកូនចៅពិតជាចេញមកមែន រាងតូច ក៏ដើរទៅស្ទាក់ចាំគេ។
" បង! "
" ឯងត្រូវការលុយមែនទេហា៎? "
រាងតូចក្រវីក្បាល ហើយញញិមដាក់គេ ជីន ចង់សុំគេឱបណាស់ តែមិនដឹងថា គេយល់ព្រមឬអត់ទេ?
YOU ARE READING
រឿងខ្លី ទឹកភ្នែកកូនដើម
Short Storyជាកូនដើម ត្រូវម៉ាក់ចុងធ្វើបាប រហូតដើរអនាថាតាមផ្លូវ ត្រូវបានគេចាប់យកទៅលក់ឲ្យម៉ាហ្វៀ។ 23/10 /2021 #យូជី