ភាគ៥+៦

457 54 1
                                    

បន្ទន់បេះដូងម៉ាហ្វៀចិត្តថ្ម - ភាគ៥+៦

បន្ទប់ទទួលភ្ញៀវ..
អ៊ំ រ៉ូស រៀបចំបម្រុងនឹងទៅក្រៅ ដើម្បីទៅផ្សារទិញគ្រឿងទេស សម្រាប់ផ្ទះបាយ ប៉ុន្តែគាត់ស្រាប់តែមានអារម្មណ៍ថា ចុករោយសរសៃនិងសាច់ដុំជាខ្លាំង ទើបដាក់បង្គុយចុះលើសាឡុង រួចស្រែកហៅ៖
“ជីមីន..?”
“បាទអ៊ំ..!!!” ជីមីន រវល់តែឈ្លោះគ្នាជាមួយចៅហ្វាយនៅខាងមុខផ្ទះ កាលបើឮអ៊ំ រ៉ូស ស្រែកហៅទើបបញ្ឈប់ជម្លោះ ហើយរហ័សរហួនរត់ទៅរកគាត់។
“អ៊ំឈឺចុករោយណាស់ ដើរមិនរួចទេ ឯងអាចទៅផ្សារទំនួលអ៊ំបន្ដិចបានទេ?”
“អ៊ំឈឺធ្ងន់ទេ? ត្រូវការទៅមន្ទីរពេទ្យអត់?”
“មិនអីទេ មនុស្សចាស់តែបែបហ្នឹង ម្ដងជាម្ដងឈឺ ឯងទៅផ្សារចុះ កុំភ្លេចទិញថ្នាំឱ្យអ៊ំផង”
“បាទអ៊ំខ្ញុំនឹងទៅ ប្រាប់មកថាខ្ញុំគួរទិញអ្វីខ្លះ កត់ដាក់បញ្ជីក៏បាន” ជីមីន និយាយទាំងរីករាយ ដោយសារតែតាំងពីមកធ្វើអ្នកបម្រើក្នុងផ្ទះនេះ នាយមិនដែលបានចេញដើរទៅណាឬក៏និយាយទូរស័ព្ទ ប្រើទូរស័ព្ទបានម្ដងសោះ។
“នេះបញ្ជី អ៊ំរៀបរយរួចហើយ ឯងទៅចុះ” អ៊ំ រ៉ូស ហុចបញ្ជីព្រមទាំងកន្រ្តកដាក់របស់របរទៅឱ្យ ជីមីន ទទួលកាន់។
ឆេយ៉ុង ចេញពីបន្ទប់កាន់កាបូបបម្រុងនឹងទៅធ្វើការងារ ពេលដើរមកដល់បន្ទប់ទទួលភ្ញៀវក្រលេកឃើញ អ៊ំ រ៉ូស និង ជីមីន ទើបស្រដីជាការគួរសម៖
“ទៅផ្សារមែនទេ? អាចជិះទៅជាមួយខ្ញុំបាន”
“ពិតឬអ្នកនាង? ខ្ញុំអាចទៅបានមែនឬ?” ជីមីន ក្រោកឈរនិយាយជាមួយអ្នកនាងតូចរបស់ខ្លួន ដោយឫកពាត្រេកអរ។
“ហេតុអីមិនបាន? ខ្ញុំមិនមែនយក្សឯណា” ឆេយ៉ុង ញោចស្នាមញញឹមចុងមាត់ ហួសចិត្តបន្តិច កាលបើអ្នកម្ខាងទៀត ធ្វើឫកពាដូចនាងជាមនុស្សដែលប៉ះមិនបាន គ្រាន់តែនាងជាបងប្អូនជាមួយ ជុងហ្គុក សោះ តែមិនឃោរឃៅឯណា ពិតទេ?
“បាទអរគុណអ្នកនាងហើយ” ថារួច ជីមីន ប្រញាប់ប្រញាល់យួរកន្ត្រក ដើរបណ្ដើរអ្នកនាងតូចចេញពីផ្ទះ ដើរទៅកាន់រោងដាក់ឡានព្រមៗគ្នា ដោយមានការសន្ទនា៖
“មិនអីទេ! ឯងចេះលេងហ្គេមអត់?”
“មិនចេះទេ! ខ្ញុំជាកសិករមកពីស្រុកស្រែ តែទូរស័ព្ទទំនើបមិនចេះប្រើផង ខ្ញុំប្រើតែ១២៨០ ហិហិ” ជីមីន និយាយស្ដីទាំងសើចសប្បាយ ដែលមានអារម្មណ៍ថាអ្នកនាងតូចគួរឱ្យស្រឡាញ់ មិនដូចបងប្រុសនាងទេ មុខស្មើរហូត!!
“អ្ហឺម.. ចាំពេលទំនេរខ្ញុំបង្រៀនអីប្រើកុំព្យូទ័រនិងទូរស័ព្ទ ឯងចង់រៀនទេ?”
“ប្រាកដចង់ហើយ អ្នកនាងពូកែយ៉ាងនេះ”
“ហ៊ឹះ” ឆេយ៉ុង សើចនៅដើមកបន្ដិច កាលបើឮពាក្យជីមីនសរសើរ បន្ទាប់មកអ្នកទាំងចែកផ្លូវគ្នា បើកទ្វារឡាន មុននឹងលូនខ្លួនចូលទៅខាងក្នុង។

🔐បន្ទន់បេះដូងម៉ាហ្វៀចិត្តថ្ម💝(Mafia's Lov³)Where stories live. Discover now