ភាគទី5: តាកញ្ចាស់ល្មោភកាម

203 17 2
                                    

Episode 5

         «មែនហើយ ស៊ុកស៊ុក  ហេតុអីទូរស័ព្ទទាក់ទងមិនចូលសោះអ៊ីចឹង? ដឹងទេថាយើងបារម្ភពីឯងខ្លាំងប៉ុណ្ណា»   ក្រោយសើច​សប្បាយជាមួយគ្នាមួយសន្ទុះ   ជីមីន  ក៏ចាប់ផ្ដើមសួរឡើង។  ​ទឹកមុខក៏បញ្ជាក់យ៉ាងច្បាស់ថាបារម្ភ ពីមិត្តខ្លាំងប៉ុណ្ណា។

         «សុំទោសផង មីននី មកពីទូរស័ព្ទរបស់យើងជ្រុះបាត់ទើបឯងទាក់ទងយើងមិនបាន​បែបហ្នឹង» ហូស៊ុក  តបទៅ   ជីមីន  ដោយឱនមុខចុះបែបក្រែងចិត្តដែលខ្លួនបានធ្វើអោយបាត់ទូរស័ព្ទដែលមិត្តខំទិញអោយ។  នៅ ពេលដែលគេព្យាយាមរត់គេចចេញពីថៅកែល្មោភកាមម្នាក់នោះទូរស័ព្ទរបស់គេ​ក៏បានជ្រុះបាត់ទៅ។

          «កុំខ្វល់អីគ្រាន់តែទូរស័ព្ទមួយគ្រឿងតើ! ចាំយើងទិញថ្មីឱ្យឯងទៀត»  ឃើញអ្នកជាមិត្តមានទឹកមុខមិនសូវល្អ    ជីមីន    ក៏ប្រញាប់ទាញខ្លួនតូចរបស់មិត្ត​​យកទៅឱបលួងលោមភ្លាមៗ។  ដើម្បីកុំអោយគេមានអារម្មណ៍ថាខុសឆ្គងចំពោះខ្លួនរឿងទូរស័ព្ទ​ដែលគេបានធ្វើអៅយជ្រុះបាត់នោះតទៅ ទៀត។  ស្ដាប់សម្ដីមិត្តសម្លាញ់ហើយ ហូស៊ុក ក៏មិនបាននិយាយអ្វីបានត្រឹម តែបន្តឹងរង្វង់ដៃឳបរឹតខ្លួនតូចរបស់មិត្តសម្លាញ់តែប៉ុណ្ណោះ។

          «អូរ...ស៊ុកស៊ុក  នេះឯងចង់ទៅណាហ្នឹង?  ទើបរៀបចំខោអាវ​​​ច្រើនយ៉ាងនេះ?» និយាយគ្នាកន្លះថ្ងៃហើយ  ជីមីន  ទើបចាប់អារម្មណ៍ពីវ៉ាលីដាក់សំលៀកបំពាក់របស់មិត្តដែលរៀបចំមិនទាន់រួចរាល់នៅឡើយ​ទើបលែងចេញពីការឳបសួរនាំទៅមិត្តទាំងឆ្ងល់។

           «គឺយើងនឹងទៅធ្វើការនៅឯហុងកុង​ណា មីននី» ហូស៊ុក

            «ទៅធ្វើការនៅហុងកុង!  ចុះកន្លែងធ្វើការចាស់របស់ឯង?» ជីមីន លើកចិញ្ចើមម្ខាងសួរទៅមិត្តទាំងឆ្ងល់សុខៗក៏ដូរកន្លែងធ្វើការទាន់ហន់បែបហ្នឹងថែមទាំងកន្លែងធ្វើការថ្មីនៅឯបរទេសទៀតផង។

            «យើងលាឈប់ពីកន្លែងនោះហើយ  មីននី»  អេ...បើថាលាឈប់ក៏មិនត្រូវបើគេមិនបានបើកប្រាក់ខែអោយផង។           គួរតែហៅថាកេងចំណេញកម្លាំងពលកម្មល្អជាងព្រោះថៅកែថ្លើមខ្មៅម្នាក់នោះមិនព្រមបើកលុយអោយគេ​ផងហ្នឹង។   ដោយយកលេសថាគេមិនព្រមធ្វើតាមបញ្ជាដែលថ្នាក់ លើដាក់អោយ។

⛓️ព្រានស្នេហ៍ជំរិតបេះដូង⛓️Tempat cerita menjadi hidup. Temukan sekarang