រឿង《ដោះបំណុលប្រុសបិសាច》ភាគ 49
សូមទោសចំពោះកំហុកណាមួយព្រោះadminអត៎បានពិនិត្យមើលឡើងវិញទេប្រញាប់postខ្លាចរវល់ភ្លេចpost🙏🏻💜ឈប់សិន likeហើយរឺនៅ?បើនៅlike cmt ផងណា😌
❁❁❁❁❁❁❁❁❁❁❁❁❁❁
តុក~~តុក~~~តុក~~~
សម្លេងគួសទ្វារបន្លឺឡើង ហៅអារម្មណ៍នាងតូចដែលអង្គុយនៅលើពូកទន់ៗអោយប្រញាប់ឆ្លើយតបទៅកាន់អ្នកនៅខាងក្រៅភ្លាមៗ
"ចូលមក"Ji sunអង្គុយនៅលើគ្រែ អនុញ្ញាអោយអ្នកដែលគួសទ្វារបន្ទប់នាងអាចចូលមកខាងក្នុងបានដោយមិនបានដឹងថាអ្នកដែលចូលមកនោះជាមនុស្សដែលនាងកំពុងតែខឹង ស្អប់!!
"Ji sun~~~"Jungkookដើរចូលមកតូចៗ ជាមួយនិងសម្លេងហៅឈ្មោះអ្នកដែលជាប្រពន្ធតិចៗដោយការខ្លាចចិត្ត
"លោកចូលមកធ្វើអី?ទីនេះមិនអនុញ្ញាអោយលោកចូលមកនោះទេ ឆាបយចេញទៅ!"នាងតូចស្ទុះក្រោបឈរទាំងពោះប៉ោៗនិយាយដេញអ្នកសង្ហាម្ដងទៀតហើយ នាងមិនខ្ចីនឹកអាណិតបេះដូងកំសត់គេអីបន្តិចនោះទេ
"គឺបងមកមើលថែអូន តាមបណ្ដាំរបស់លោកប៉ា"នាយកំសត់បកស្រាយខ្លីៗស្រួលយល់អោយភរិយាចិត្តក្ដៅខុសពីមុនបានស្ដាប់ តែពាក្យគេនេះមិនបានធ្វើអោយនាងតូចយល់ឃើញថាគេគ្មានចិត្តស្មោះនោះទេ ផ្ទុយទៅវិញនាងបែរជាយល់ឃើញថាដោយសារតែប៉ារបស់នាងជាអ្នកសូមទើបគេមកមើលថែនាង តាមសន្ដានJeon jungkookមនុស្សមានអំណាច កោងកាចនេះអាចបន្ទន់ខ្លួនមកមើលថែនាងដែររឺ?
"ខ្ញុំធំប៉ុននេះហើយមិនចាំបាចលោកមកមើលថែនោះទេ.....ហើយបើមកដើម្បីតែបណ្ដាំរបស់លោកប៉ាក៏មិនបាចមកល្អជា!!!មនុស្សស្អីគ្មានចិត្តអីបន្តិចសោះ!"នាងតូចសម្ដីខ្លាំងៗស្ដីអោយអ្នកដែលមាននាមជាប្ដី នាងថាយក ថាយក មិនគិតពីមុខមាត់អំណាចរបស់គេនោះទេបានអីខ្លាចនេះជាផ្ទះរបស់នាង បើគេហ៊ានធ្វើអីនាងនោះគេប្រាកត់ជាគុកមិនខាន់ទេទោះជាប្ដីក៏ដោយ
"អត់ទេ....អូនសម្លាញ់បងមកនេះមិនមែនដូចអូនគិតនោះទេ!បងពិតជា......!"នាយកំលោះរកតែបកស្រាយមិនទាន់ត្រូវនាងល្អិតកាត់មួយប្រយោគដាច់ភឹង
YOU ARE READING
ដោះបំណុលប្រុសបិសាច{ចប់}
RomanceJi sun《ចុះបើគេមិនមែនជាកូនរបស់លោកនោះ...លោកនិងអោយកូននោះមកខ្ញុំវិញមែនទែន?》 នាងសួរទាំងទ្រូងខាងឆ្វេងកាន់តែឈឺទ្វេរដងពេលដែលលឺពាក្យថាលែងលះមិនអោយនាងចូលជិតសាច់ឈាមដែលនាងបង្កើតដោយផ្ទាល់សូមបីតែមួយជំហាន!!!!! បបូរមាត់ក្រាស់ញ័រញញឹមចុងមាត់យ៉ាងកំណាចដូចជា កំពុងទេគិតរឿ...