ភាគ51
____________________________ដៃមាំចាប់កាន់ឡាំងដែលផ្ទុបដោយគ្រឿងសមុទ្យនិងទឹកកកជំនួយកុំអោយសាច់របស់គ្រឿងសមុទ្យមានក្លឹន
នាយលើដាក់ទ្វារគូទឡានធម្មតាដោយមិនចាប់អារម្មណ៍និង
ក្រសែនភ្នែកមួយគូរដែលសម្លឹងមកគេដូចមានគំនុំតាំងពីពេលណាមកម្លេះ ចង់តែទៅចាក់សន្លប់គេអោយស្លាប់ភ្លាមៗ"F****!!បាត់មួយថតទៅណាបាត់ហើយ?"នាយបើឡាំងដើម្បីរាប់ទំនិញតែក៏បាត់ មួយថតទើបធ្វើអោយនាយប្រញាប់គិតមើលថាទៅណាបាត់ហើយ
"ប្រហែលជាភ្លេចនៅកន្លែងអ៊ុំស្រីនោះហើយ ទៅរកវិញសិន"នាយប្រញាប់ដើរទៅកន្លែងអ៊ុំដែលលក់អោយគេ
អំបាញមិញនេះដោយមិនបាន ចាក់Logទ្វារឡានឡើយបើកឱកាសអោយម្ចាស់ក្រសែនភ្នែកពោលពេញដោយគំនុំបានឱកាសលួចចូលទៅខាងក្នុងឡានបានសម្រេច"អឺរ....សំណាងហើយយកមកវិញបានពិតជាពិបាកណាស់!! Ji sunអើយ....អូនមកឃ្លានអីចម្លែកៗបែបនេះ ឃ្លានម្ដងប្រើដល់ប៊ូសាន"នាយដើរមកាន់ឡានបណ្ដើររអ៊ូនឹកដល់ប្រពន្ធបណ្ដើរទាំងអស់កម្លាំងព្រោះគេដើរទិញមួយថ្ងែហើយមិនទាន់បានសម្រាក់ទេព្រោះប្រញាប់ត្រលប់ទៅសេអ៊ូលវិញ។Jungkookរៀបចំទុកដាក់របស់របរទុកដាក់អស់រលីងយ៉ាងមានរបៀបរាប់រាយទើបបែរខ្លួនចូលមកក្នុងឡានបើកចេញទៅសេអ៊ូលដោយមិនបានចាប់អារម្មណ៍បរិយាកាសអ្វីឡើងនៅក្នុងឡាន គេគិតតែបញ្ចាញឡានបើកទៅមុខតែពេលគ្រោះថ្នាក់ឈានចូលមកដល់ហើយ!!!!កាំភ្លើខ្លីភ្ជង់ជាប់និងកញ្ចឹងករបស់JungkookដោយដៃនាយJungwooបងប្រុសឱពុកតែមួយម្ដាយទីទៃ!!!
"Jungwoo!!!ឯងចង់បានអ្វី?"jungkookវាចាដោយសម្លេងស្មើរ តែភ្ញាក់ផ្អើរបន្តិចនិងវត្តមានរបស់សត្រូវ
"ភ្ញាក់ផ្អើរណាស់រឺប្អូនប្រុស!!យ៉ាងមិចដែលឯងអស់សង្ឃឹមណាស់ដែលបំផ្លាញ់យើងមិនបានសម្រេច?"jungwooស្រដីបែបឌឺៗ គេប្រើអំណាចទឹកប្រាក់ចុងក្រោយរបស់គេរត់ចេញពីផ្លូវច្បាប់រស់លាក់ឈ្មោះលាក់ត្រកូលដោយសុវត្តិភាព បន្ទាប់ពីត្រូវបានjungkookចាប់ការបកអាក្រាតអំពើខុសច្បាប់របស់គេ! បន្ត"យើងបាត់បង់គ្រាប់យ៉ាងហើយថ្ងែនេះយើងហ្នឹងអោយឯងងាប់ជាមួយហ្នឹងយើង!!អាចង្រៃ....ងាប់ទៅ!!!!"គេរាប់ហ្នឹងបាញ់ហើយ ត្រូវដៃមាំរហាស់ចាប់បង្វែរក្បាល់កាំភ្លើទៅម្ខាងធ្វើអោយគ្រាប់កាំភ្លើមួយគ្រាប់នោះបាញ់ខុសគោលដៅ។នាយកំលោះទាំងពីរប្រតាយប្រតប់គ្នាក្នុងឡានបង្កើតបានជាសង្រ្គាមដ៏កៅ្តគុក ដណ្ដើមជីវិតដើម្បីរស់ដោយទុកឡានអោយបរទៅមុខដោយគ្មានមនុស្សបើករេពេញផ្លូវ
YOU ARE READING
ដោះបំណុលប្រុសបិសាច{ចប់}
RomantikJi sun《ចុះបើគេមិនមែនជាកូនរបស់លោកនោះ...លោកនិងអោយកូននោះមកខ្ញុំវិញមែនទែន?》 នាងសួរទាំងទ្រូងខាងឆ្វេងកាន់តែឈឺទ្វេរដងពេលដែលលឺពាក្យថាលែងលះមិនអោយនាងចូលជិតសាច់ឈាមដែលនាងបង្កើតដោយផ្ទាល់សូមបីតែមួយជំហាន!!!!! បបូរមាត់ក្រាស់ញ័រញញឹមចុងមាត់យ៉ាងកំណាចដូចជា កំពុងទេគិតរឿ...