ភាគ41ដោះបំណុលប្រុសបិសាច

1.1K 26 2
                                    

Ep 41

ពន្លឺរស្មឺចាំងចូលកាត់តាមមាត់បង្អួចភូមិគ្រឹះJeon បំភ្លឺផ្ទៃបន្ទប់ទូលាយខ្នាត់យក្សរបស់ម្ចាស់ភូមិគ្រិះ ដាស់អោយនាងល្អឹតJi sunភ្ញាក់ពីដំណេកដ៏សែនសុខស្រួលបើកភ្នែកទទួលយកនូវថ្ងែថ្មី។

"ហឺម.......!"នាយតូចថ្ងូរចេញពីបំពុងក ផ្សំដោយកាយវិការពត់ពែនខ្លួនទៅមកនៅលើគ្រែងមុននិងងើបឈរទៅរៀបចំខ្លួនក្នុងបន្ទប់ទឹកដោយចាប់អារម្មណ៍ពីភាពស្ងប់ស្ងាត់របស់បន្ទប់មួយនេះយ៉ាងចម្លែកចិត្ត

"គេមិនមកផ្ទះទេរឺ?"នាងល្អិតឈរនៅមុខកញ្ចក់បន្ទប់ទឹកសួរទៅកាន់កញ្ចក់ដោយងើយឆ្ងល់និងបារម្មពី ប្រុសកំណាចដែលធ្វើបាបនាងយប់មិញនេះគេចេញពីផ្ទះតាំងពីព្រលប់ បើតាមត្រូវនាយសង្ហានេះគេប្រាកត់ជាមកផ្ទះវិញហើយ ហើយស្មាននេះប្រាកត់ជាមកក្នុងបន្ទប់គេដូរសម្លៀកបំពាក់ចេញទៅធ្វើការបាត់ហើយតែថ្ងែនេះខុសពីរាលដង

"ឈប់ខ្វល់ទៅ គេស្អប់ឯងយ៉ាងនេះគេមិនមកជួបមុខឯងទេ!"នាងអោនមុននិយាយទាំងអួលដើមក ទ្រូងខាងឆ្វេងចាំផ្ដើមឈឺទៀតហើយរាល់ពេលរំលឹងពីគេ។នាងតូចចូលទៅរៀបចំខ្លួនយ៉ាងស្អាត់បាត់តាមទម្លាប់រាល់ថ្ងែ រួចចុងទៅខាងក្រោមដើម្បីញាំអាហារពេលព្រឹក

Ji sunដាក់ខ្លួនអង្គុយនៅលើកៅជាមួយនិងភាពស្ងប់ស្ងាត់គ្មានវាចារអ្វីទាល់តែសោះ ស្របពេលដែលស្រីជើងល្អSoriក៏មានវត្តមាននៅទីនោះផងដែរ

"លោកស្រីនេះបបូរគ្រឿងអ៊ុំធ្វើសម្រាប់លោកស្រីនិងកូនក្នុងផ្ទៃឆាប់ពិសារវាទៅទាន់នៅក្ដៅ!"ម៉ែដោះនិយាយដោយដៃកាន់ចាន់បបូរដាក់នៅលើតុទុលមុខJi sun

"ចា៎,អរគុណម៉ែដោះ"នាងតូចញញឹមញឹមៗអរគុណអ្នកដែលមាននាមជាម៉ែដោះនិងជាអ្នកមើលការខុសត្រូវក្នុងនេះផង

"ឆឹក.....កូនកើតមកមិនដឹងថាឪទទួលស្គាល់រឺអត់ផង!"Sori បង្ហើបបបូរមាត់ក្រហមឆេះឌឺដងអោយនាងតូចទាំងចិត្តច្រណែនឈ្នានីស

"អ្នកនាងSoriគួរតែប្រញាប់ញាំអាហាររបស់ខ្លួនឯងទៅទាន់នៅក្ដៅ បើត្រជាក់អស់មិនឆ្ងាយទេរឺមួយអាហារមិនត្រួវមាត់ អ្នកនាងចង់ញាំបបូរដែរ?នៅផ្ទះបាយនៅសល់ខ្លះដែរចាំខ្ញុំអោយក្មេងៗដួសអោយព្រោះខ្ញុំមានបំណង់ធ្វើសម្រាប់តែលោកស្រីមួយតែប៉ុណ្ណោះ"ម៉ែដោះតបទៅវិញដោយបង្កប់នូវន័យឌឺដងដាក់ស្រីស្រស់ធ្វើអោយនាងបបូរមាត់ក្រហមខាំមាត់សន្លក់ស្រីចំណាស់ចង់ជ្រុះគ្រាប់ភ្នែកអស់ហើយ

ដោះបំណុលប្រុសបិសាច{ចប់}Where stories live. Discover now