ភាគ១៣:ភ្ញាក់ផ្អើល❤️

375 23 0
                                    

«យូឡាវឯងអាចដើរមើលអ្វីដែលឯងត្រូវការបាន»
«អើ...មិនបាច់ទេខ្ញុំអត់ត្រូវការអីទេ»អាវមួយតម្លែងថ្លៃកប់ពពកចេះធ្វើអោយរាងស្ដើងរអៀសចិត្តមិនហ៊ាន
«មិនអីទេ ឯងដើរមើលសិនទៅខ្ញុំមានការងារបន្តិច»
«លោកទៅធ្វើចុះ»រាងក្រាសដើរទៅការិយាល័យរបស់ខ្លួនចំណែករាងស្ដើងក៏ដើរមើលបន្តិចទៅដោយមានបុគ្គលិកជួយណែនាំព្រោះរាងក្រាសបញ្ជាអោយដើរតាម ដើរបានបន្តិចស្រាប់តែអាហាវឃើញនរណាម្នាក់ក៏រត់ទៅរកបាត់
«លោក...លោកទៅណានឹង»បុគ្គលិកស្រែកហៅតែរាងស្ដើងមិនបានឈប់ទេ
«ឈប់សិនលោក...លោកគឺជាយូឡាវមែនទេ»រាងស្ដើងរត់មកមនុស្សម្នាក់ដែលខ្លួនបានឃើញគេម្សិលមិញ
«បាទខ្ញុំយូឡាវ...»យូឡាវងាកមកនិយាយហើយញញឹមយ៉ាងទន់ភ្លន់តែគេក៏មានកូនប្រុសម្នាក់អាយុ៣ឆ្នាំ
«ខ្ញុំសូមនិយាយជាមួយបន្តិចបានទេ»
«ពួកយើងធ្លាប់ស្គាល់គ្នាហ៎?»
«អត់ទេតែខ្ញុំមានរឿងចង់និយាយជាមួយលោកបន្តិច»
«បាន...វីងកូនទៅកន្លែងរបស់ប៉ាធំសិនទៅ តិចទៀតប៉ាទៅតាមក្រោយ»
«បាទ»ក្មេងតូចក៏រត់ទៅកន្លែងប៉ាខ្លួន ចំណែក២នាក់នេះក៏រកកន្លែងសមគួរនិយាយគ្នា
«លោកមានការអី និយាយមក»
«លោកមិនឆ្ងល់ទេហេសហេតុអីក៏ពួកយើងមានមុខមាត់
ស្រដៀងគ្នា»
«ខ្ញុំមិនដឹងទេ ព្រោះលើលោកនេះអាចមានរឿងជាច្រើន
ដែលលោកនឹកស្មានមិនដល់»
«ចឹង...លោកក៏ប្រហែលស្គាល់មនុស្សម្នាក់ឈ្មោះWang Zhou Cheng ហើយមែនទេ?»
«ក៏ធ្លាប់ស្គាល់ មានអ្វីមែនទេ?»គេហាកញ័រខ្លួនខុសពីមិញតែប្រឹងធ្វើធម្មតា
«ចឹងខ្ញុំពឹងលោកអោយជួយប្រាប់គាត់ថាពួកយើងមិនដែលស្គាល់គ្នាទេ»
«ហេតុអី?ខ្ញុំមិនយល់បើគ្រាន់តែប៉ុណ្ណឹងលោកក៏អាច
និយាយបាន»
«គាត់មិនជឿខ្ញុំទេ»
«មិនជឿក៏អត់ពាក់ពន្ធ័នឹងខ្ញុំដែរ»
«លោកមិនដឹងទេ ថាគាត់ស្រឡាញ់លោកប៉ុណ្ណាដោយសារខ្ញុំមុខស្រដៀងលោកទើបគាត់គិតថាខ្ញុំជាប្អូនលោក រាល់ថ្ងៃជីវិតខ្ញុំដូចនៅក្នុងនរកចឹងដោយសារអ្វីដែលលោកជំពាក់គាត់តែហេតុអីបានជាខ្ញុំអ្នកសងទាំងដែលខ្ញុំមិនបានធ្វើអ្វីខុសសោះ»
«លោកនិយាយពីអ្វីខ្ញុំស្ដាប់មិនយល់»
«ហឹមលោកមិនយល់ទេឬលោកធ្វើមិនយល់»
«.........»គេអោនមុខចុះមិននិយាយអ្វី
«មិនអីទេខ្ញុំមិនចង់បំផ្លាញសុភមង្គលលោកទេ ខ្ញុំគ្រាន់តែចង់និយាយជាមួយលោកប៉ុណ្ណេះ ហើយក៏សុំទោសដែលរំខានពេលរបស់លោក»ថាហើយយូហាវក៏អោនលំទោន
បន្តិចដើរចេញទៅ
«សុំទោសខ្ញុំមិនចង់ពាក់ពន្ធ័នឹងគាត់ទៀតទេ ឯងគិតថាខ្ញុំជាមនុស្សអាត្មានិយមចុះ»យូឡាវតាមសម្លឹងយូហាវរហូតផុតពីភ្នែកហើយក៏ងើបទៅរកប្ដីខ្លួនបាត់ដែល
«អាហាវឯងទើបមកពីណា បានអីខ្លះដែលទេ»
«អត់ទេខ្ញុំអត់ខ្វះអីនោះទេចឹងមិនបាច់យកអីទេ»
«អឹមតាមចិត្ត មោះខ្ញុំនាំឯងទៅកន្លែងមួយ»
«ទៅណាទៀតហើយ»
«ទៅដល់ដឹងហើយ»
____________________
«ម៉ាក់....»
«ឪវាកូនមកលេង»
«ចាន់កូនក្នុងផ្ទៃមានបានធ្វើទុក្ខអីទៀតទេ»
«អត់ទេម៉ាក់»
«ល្អហើយ ចាំម៉ាក់ធ្វើស៊ុបបំប៉នចៅម៉ាក់ម្ដង»
«ម៉ាក់ខ្ញុំកូនបង្កើតម៉ាក់»អុីប៉ូចង្អុលទៅខ្លួនឯងធ្វើមុខ
ភ្លឹលៗព្រោះម្ដាយអត់រវល់ជាមួយខ្លួនសោះ
«ហឹម ម៉ាក់ដឹងតា»
«ម៉ាក់...ចុះអត់នឹកកូនអីតិចទេហី»
«ក្បាលកញ្ចាស់មានកូនទៀតហើយមើលធ្វើចរិក ណាមួយយើងទើបទៅលេងឯងតា»
«ហឹស ខ្ញុំដឹងថាម៉ាក់លែងស្រឡាញ់ខ្ញុំហើយ»
«គិតអីក៏គិតទៅខួរឯងតា»
«ប៉ាមើលម៉ាក់ហ៎»
«បានហើយប៉ូ...ខ្មាសកូន»ចាន់ដាក់ចំៗ
«នេះអូនក៏នៅខាងគាត់ដែល»
«បានហើយពួកឯងនៅនិយាយគ្នាចះុ ម៉ាក់ទៅផ្ទះបាយរកធ្វើស៊ុបសិន»
«ម៉ាក់ចាំខ្ញុំជួយ»
«មិនបាច់ទេ ឯងមានកូនចឹងមិនបាច់ធ្វើអីទេ»
«តែម៉ាក់ខ្ញុំអផ្សុកណាស់»
«ប៉ូនាំចាន់ទៅលើទៅ មើលរូបថតកាលឯងនៅក្មេង»រាងក្រាសក៏នាំរាងស្ដើងឡើងទៅបន្ទប់ខ្លួនកាលមុនតែបន្ទប់នោះស្អាតគ្មានធូលី របស់របររៀបរយព្រោះអ្នកស្រីលីតែងតែអោយគេមកបោសជូនស្ទើតែរាល់ថ្ងៃ

𝐎𝐧𝐜𝐞 𝐚𝐠𝐚𝐢𝐧💔(𝐄𝐧𝐝)Where stories live. Discover now