@. ឆ្នាំ 2xxx
នៅតាមដងវិថីដ៏ធំទូលាយមានមនុស្សជាច្រើនធ្វើដំណើរឆ្លងកាត់ ក្នុងនោះដែរបើយើងក្រលេកមើលទៅក្មេងប្រុសម្នាក់មើលទៅអាយុមិនដល់២០ឆ្នាំទេកំពុងតែជិះម៉ូតូម៉ាក ហ្ស៊ូមឺ ទាំងញញឹមញញែម គោលបំណងគឺធ្វើដំណើរទៅខនដូរដែលគេកំពុងតែរស់នៅនឹងឯង
"ជុងប្រាកដជាចូលចិត្តមិនខានទេ"ថេយ៉ុង និយាយឡើងពេលដែលឈប់ម៉ូតូទុកដាក់នៅនឹងកន្លែងរួចរាល់ទើបលើកថង់ដែលមានអាហារជាច្រើនយកមកមើលព្រមទាំងញញឹមតិចៗដោយគិតថាពេលយកទៅដល់អ្នកជាសង្សារប្រាកដជាចូលចិត្តមិនខានទេព្រោះរបស់ដែលខ្លួនទិញមកគឺសុទ្ធតែជាចំណូលចិត្តរបស់នាយទាំងអស់
គេគឺ គីម ថេយ៉ុង មានអាយុ ១៨ឆ្នាំ ជានិស្សិតឆ្នាំទីមួយ រូបរាងគេវិញមិនថាប្រុសឬក៏ស្រីទេឃើញហើយគឺងលង់គ្រប់គ្នា ប៉ុន្តែទាស់ត្រង់ថាគេមានសង្សាររួចហើយ ឈ្មោះ ចន ជុងហ្គុក មានអាយុ ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣ រូបរាងក្រាស់សាកសមជាទីប្រាថ្នារបស់នារីគករប់រូប ប៉ុន្តែចង់ប្រាប់ថាគេម្នាក់នេះគឺស្រឡាញ់ថេយ៉ុងខ្លាំងណាស់ទោះជាថេយ៉ុងចង់បានអ្វីក៏គេព្រមដែរ លើកលែងតែរឿងម្យ៉ាង ហើយរាល់ថ្ងៃពួកគេទាំង២ក៏រស់នៅក្នុងខនដូរមួយជាមួយគ្នាដែរប្រើជីវិតដូចប្តីប្រពន្ធអញ្ចឹង ប៉ុន្តែមិនដែលលើសលស់ជាមួយគ្នានោះទេ
"ជុ... បងធ្វើស្អីនឹង?"ថេយ៉ុង បើទ្វារហៅឈ្មោះនាយតែក៏ត្រូវគាំងមួយសន្ទុះទើបង្ហើរសំណួរសួរទៅនាយទាំងមានអារម្មណ៍ថាខឹងនាយខឹងខ្លាំងទៀតផងនៅពេលដែលឃើញនាយជាសង្សារកំពុងតែធ្វើអ្វីដែលខ្លួនតែងតែហាមរហូតមក តែមើលនាយធ្វើចុះដូចជាយកសម្តីគេជាខ្យល់យ៉ាងអញ្ចឹង
"បងនៅប្រើវាទៀតហេ៎ស?"ថេយ៉ុង ដើរទៅទាញកញ្ឆក់ថ្នាំអ្វីម្យ៉ាងចេញពីដៃរបស់នាយព្រមទាំងលើកមកបង្ហាញសួរទៅនាយទាំងដែលអម្បិញមិញនេះក៏ឃើញច្បាស់នៅនឹងភ្នែកហើយថាវាយ៉ាងណា
"ថេយ៍គឺបង..."ជុងហ្គុក ពេលនេះក៏មិនដឹងថាត្រូវនិយាយអ្វីបន្តទៀតដែរបើអ្នកម្ខាងទៀតក៏ឃើញច្បាស់នឹងភ្នែកហើយថានាយកំពុងតែប្រើវាពិតមែន
"ហេតុអ្វីក៏បងធ្វើបែបនេះជុងហ្គុក អូនប្រាប់ឱ្យបងឈប់ប្រើអាថ្នាំឆ្កួតឡប់នឹងទៀតទៅហេតុអ្វីក៏បងមិនដែលស្តាប់អូន កន្លងមកបងទុកសម្តីអូនជាខ្យល់មែនទេ ហាស់"ថ្នាំឆ្កួតឡប់?ត្រូវហើយថ្នាំដែលថេយ៉ុងកំពុងតែកាន់នៅនឹងដៃនោះគឺថ្នាំញៀន គឺជុងហ្គុកបានប្រើវាប៉ុន្តែថេយ៉ុងបានប្រាប់ឱ្យផ្តាច់ជាច្រើនលើកច្រើនសារហើយតែនាយដូចជាមិនស្តាប់ទាល់តែសោះ ហើយមួយរយៈនេះគេមិនដែលឃើញនាយប្រើវាទៀតទេទើបគិតថានាយប្រហែលជាផ្តាច់វាបានបាត់ទៅហើយទើបតែថ្ងៃនេះដែលមកឃើញនាយប្រើប្រាស់វាម្តងទៀតទាល់តែបាន
"ថេយ៍ គឺ គឺបងសុំទោស បងពិតជាមិនអាចផ្តាច់វាបានទេ"ជុងហ្គុក គិតថានាយចង់ប្រើវាណាស់ហេ៎សគ្រប់ពេលដែលរាងតូចដឹងពួកគេតែងតែឈ្លោះគ្នារហូត តែឱ្យធ្វើយ៉ាងម៉េចសារជាតិមនុស្សញៀនទៅហើយម៉េចនឹងអាចផ្តាច់បានងាយៗនោះ
"ហេតុអ្វីក៏បងមិនតាំងចិត្ត ផ្តាច់វាទៅ បើបងតាំងចិត្តប្រាកដជាធ្វើបានអូនសន្យានឹងកំដរបងឆ្លងកាត់វាទៅជាមួយគ្នាទៅណា"ថេយ៉ុង ប្តូរមកនិយាយសម្លេងស្រាលលួងលោមនាយវិញវាគឺត្រូវហើយបើនាយតាំងចិត្តថានឹងផ្តាចវាពិតមែនខ្លួននឹងស្ម័គ្រចិត្តនៅកំដលើកទឹកចិត្តផ្តល់កម្លាំងចិត្តឱ្យនាយហើយក៏ឆ្លងកាត់ទៅជាមួយគ្នាដែរ
"បងសុំទោសថេយ៍ បងធ្វើមិនបាន"ជុងហ្គុក
"បងធ្វើមិនបាន? ហឹស ល្អចឹងអូនមានតែវិធីមួយនេះទេ រវាងអូន ហើយនឹងផ្តាច់អាថ្នាំឆ្កួតឡប់មួយនេះបងរើសយកមួយណា? រើសបានតែមួយទេ"ថេយ៉ុង សួរទៅនាយទាំងព្យាមទប់ទឹកភ្នែកគេមានតែវិធីមួយនេះទេបើនាយមិនជ្រើសយកគេគេនឹងដើរចេញហើយក៏មិនទាក់ទងជាមួយនាយទៀតដែរ
"ថេយ៍ កុំបែបនេះអីបានទេ"ជុងហ្គុក ព្យាយាមនិយាយលួងលោមនាយមិនចង់ជ្រើសរើសទេនាយស្រឡាញ់ថេយ៍ប៉ុន្តែបើឱ្យនាយផ្តាច់ថ្នាំដូចជាសម្លាប់នាយទាំងរស់អញ្ចឹង
"អូនឲ្យបងរើស"ថេយ៉ុង ងើយមើលមុខនាយដែលខំទទួចអង្វរករនោះទឹកភ្នែកក៏ចាប់ផ្តើមស្រក់ទោះបីជាខំទប់យ៉ាងណាក៏មិនជាប់ដែរ
"បងធ្វើមិនបាន បងរើសមិនបានទេថេយ៍"ជុងហ្គុក ក្រវីក្បាលបដិសេធចំណែកទឹកភ្នែកក៏ស្រក់មកមិនចាញ់គ្នាដែរ
"ល្អ អូនយល់ហើយ បងមិនបាច់រើសទេ ទុកឲ្យអូនជាអ្នករើសឲ្យបងចុះ ពួកយើងបញ្ចប់គ្នាទៅ"ថេយ៉ុង បេះដៃជុងហ្គុក ហើយប្រុងនឹងដើរចូលទៅក្នុងបន្ទប់រៀបចំឥវ៉ាន់ហើយតែស្រាប់តែជុងហ្គុកដើរមកឱបពីក្រោយយ៉ាងជាប់
"អត់ទេ ថេយ៍ កុំទៅអី កុំទៅចោលបងអីណា ហឹកៗ"ជុងហ្គុក ក្រវីក្បាកឲបចង្កថេយ៉ុងយំអង្វកយ៉ាងសសឹក
"បើអញ្ចឹងបងផ្តាច់ថ្នាំនឹងទៅ"ថេយ៉ុង
"បងធ្វើមិនបាន"ជុងហ្គុក
"បើអញ្ចឹងលែងអូន"ថេយ៉ុង បេះដៃរបស់ជយងហ្គុកចេញពីចង្កេះរបស់ខ្លួនហើយចូលទៅក្នុងបន្ទប់ទាញវ៉ាលីយកខោអាវពីក្នុងទូរមករៀបអស់ហើយទើបដើរចេញមកខាងក្រៅដោះខ្សែរកគូស្នេហ៍ដែលទិញពាក់ជាមួយជុងហ្គុកនោះដាក់លើតុ ក្រលេកភ្នែកមើលអ្នកដែលអង្គុយលើសឡុងទាំងទឹកមុខស្រពោននោះបន្តិចទើបដើរទៅរកគេ
"នេះជាថ្នាំរបស់លោក វាសំខាន់សម្រាប់លោកណាស់ក៏យកវាទៅពីពេលនេះទៅខ្ញុំលែងរវល់រឿងរបស់លោកទៀតហើយចង់ធ្វើអ្វីក៏តាមចិត្តចុះ"ថេយ៉ុង យកកញ្ចប់ថ្នាំដែលគេកញ្ឆក់ពីនាយមុននោះយកមកដាក់ពីមុខនាយមុននឹងស្រដីឡើងប្តូរសព្វនាមហៅទៀតផង រួចក៏អូសវ៉ាលីចេញទៅទាំងមិនងាកក្រោយតែក៏លួចស្រក់ទឹកភ្នែកដែរចំណែកឯអ្នកនៅខាងក្នុងក៏ដូចគ្នា ក្រោយពេលអ្នកម្ខាងទៀតចេញទៅផុតក៏យំចេញមកដោយមិនខ្មាស់អ្នកណាចង់ប្រាប់ថាពេលនេះនាយពិតជាឈឺខ្លាំងណាស់ដែលឃើញមនុស្សជាទីស្រឡាញ់ចាកចេញទៅនៅនឹងមុខបែបនេះ ប៉ុន្តែសួរថាហេតុអ្វីបានជានាយមិនឃាត់គេ វាក៏ព្រោះតែនាយស្រឡាញ់គេទើបមិនឃាត់ នាយមិនចង់ឱ្យគេត្រូវមករស់នៅជាមួយមនុស្សញៀនថ្នាំដូចជានាយទេដូច្នេះហើយទើបនាយមិនឃាត់បើទុកឲ្យគេនៅពេលនេះនាយនៅស្រឡាញ់គេនៅអាចទប់អារម្មណ៍បានប៉ុន្តែបើពេលដែលនាយត្រូវពង្វក់កាន់តែខ្លាំងទៅវាអាចធ្វើឲ្យនាយលែងស្គាល់អ្នកណាហើយវាយធ្វើបាបគេក៏ថាបាន ដូច្នេះការព្រមដោះលែងគេជាជម្រើសល្អបំផុតហើយ។@. ១០ឆ្នាំក្រោយ
"អូហូ ពេលនេះអ្នកជំនួញល្បីឈ្មោះនិងជាអ្នកលំដាប់ទី១នៅប្រទេសកូរ៉េ ដែលមានវ័យត្រឹមតែ ៣០ឆ្នាំ បានបើកបង្ហាញមុខមិត្តស្រីទី៣ របស់លោកហើយ មើលទៅនាងពិតជាស្រស់ស្អាតខ្លាំងណាស់ ជាគូរដ៏សាកសមស្រីស្អាតប្រុសសង្ហារ ខ្ញុំគិតថានេះគឺជាម្នាក់នឹងហើយដែលអាចឈានទៅរកថ្ងៃរៀបការបាន"សម្លេងរបស់អ្នកសារព័ត៌មានបន្លឺណើងព្រមជាមួយនឹងរូបភាពប៉ុន្មានសន្លឹករបស់មនុស្សប្រុសស្រី២នាក់ដែលជាគូរស្នេហ៍នឹងគ្នាទើបតែប្រកាកាលពីម្សិលមិញនេះ ហើយប្រុសដែលនៅក្នុងរូបនោះគឺ ចន ជុងហ្គុក នឹងឯង ពេលនេះគេក្លាយជាអ្នកជំនួញលំដាប់ទី១ប្រចាំប្រទេសកូរ៉េខាងត្បូងហើយក៏ជាប់ឈ្មោះជាព្រាននារីដែរព្រោះស្រីដែលគេទាក់ទងគឺរាប់មិនអស់ ប៉ុន្តែបើកបង្ហាញតែ៣នាក់ទេ
តុតុ
"ចៅហ្វាយ អ្នកនាង ស៊ូហេ មកសុំជួបទាន"សម្លេងគោះទ្វារបន្លឺឡើង បង្ហាញឱ្យឃើញនាយជាកូនចៅបើកចូលមក មុននឹងនិយាយប្រាប់ទៅអ្នកដែលមាននាមជាចៅហ្វាយ គេគឺ ស៊ូបីន ហៅ ប៊ីន មានអាយុស្មើជុងហ្គុកដែរ គេគឺជាជំនិតផ្ទាល់ខ្លួនរបស់នាយ
"ហឹម ឱ្យនាងចូលមក"ជុងហ្គុក ក្រហឹមដើមកបន្តិចទើបប្រាប់ទៅអ្នកជាកូនចៅឱ្យអ្នកខាងក្រៅចូលមក
"ជុង នឹកបងណាស់"ស៊ូហេ មកដល់ក៏ដើរទៅអង្គុយលើភ្លៅរបស់នាយនិយាយដោយសម្លេងម្ញិកម្ញ៉ក់ ហើយក៏ឱនទៅបឺតមាត់នាយ នាងគឺ ស៊ូហេ ជាសង្សារដែលជុងហ្គុកប្រកាសជាផ្លូវការកាលពីម្សិលមិញនឹងឯង ពួកគេទាក់ទងគ្នាកន្លះឆ្នាំហើយ
"ស៊ូហេ ហេតុអ្វីក៏ហៅបងបែបនេះ បងប្រាប់ប៉ុន្មានដងហើយថាមិនឱ្យហៅបែបនេះទេ"ក្រោយពេលដែលស៊ូហេដកមាត់ចេញជុងហ្គុកក៏ស្រដីឡើងដោយកាយវិការមិនពេញចិត្ត គេមិនចូលចិត្តឱ្យអ្នកណាមកហៅថា "ជុង" បែបនឹងទេអ្នកដែលហៅគេបានមានតែមនុស្សម្នាក់តែប៉ុណ្ណោះ គឺថេយ៉ុងនឹងឯង ឆ្ងល់ថាហេតុអ្វីយូរយ៉ាងនេះហើយនាយនៅតែមិនអាចបំភ្លេចគេបានទៀត?ក៏ព្រោះតែនាយមិនចង់ភ្លេចនឹងឯងនាយនៅតែចាំគេគ្រប់ពេល ចង់ឲ្យគេឃើញថាពេលនេះនាយមិនដូចពីមុនទៀតទេនាយមិនមែនជាមនុស្សញៀនថ្នាំដូចកាលពីមុននាយចង់ឱ្យគេមានមោទនភាពចំពោះនាយម្តងមិនមែនមានតែការខកចិត្តដូចកាលពីមុននោះទេ
"គឺអូនសុំទោស"ស៊ូហេ ពេបមាត់តិចៗជាការដឹងកំហុស
"បងដឹងហើយ តែលើកក្រោយកុំបែបនេះទៀតបងមិនចូលចិត្ត"ជុងហ្គុក
"ចា៎ស អូនដឹងហើយ"ស៊ូហេ និយាយរួចក៏ដើរទៅអង្គុយលើសាឡុងវិញព្រោះដឹងថានាយមិនមែនជាមនុស្សស៊ាំញ៉ាំច្រើនបើធ្វើឲ្យនាយធុញអ្នកដែលទទួលលទ្ធផលគឺជានាងខ្លួនឯងដូច្នេះបើចង់ចាប់អ្នកមានធ្វើប្តីត្រូវតែស្របតាមគេរងចាំភាគបន្ត