"ជម្រាបសួរអ្នកមីង"
"ចា៎សជម្រាបសួរនេះ ជុងហ្គុកមកផ្សារដែរមែនទេ?"លោកស្រីគីម សួរឡើងធ្វើដូចជាមិនដឹងរឿងយ៉ាងអញ្ចឹងទាំងដែលការពិតគឺសុទ្ធតែគាត់រៀបចំមកទាំងអស់
"បាទពិតមែនហើយ គឺថ្ងៃនេះអ្នកម៉ាក់ឱ្យខ្ញុំមកកំដរគាត់ដើរផ្សារទើបខ្ញុំជូនគាត់មក"ជុងហ្គុក តបទៅវិញយ៉ាងគួរសមបំផុតហើយក៏មិនភ្លេចក្រលេកភ្នែកទៅមើលអ្នកម្ខាងទៀតដែលនៅក្បែរលិកស្រីគីមដូចគ្នាដែរ(ត្រង់ចំណុចនេះអាចនឹងមានអ្នកឆ្ងល់ ដែលថាជុងហ្គុកមកកំដរម៉ាក់របស់គេដើរផ្សារព្រោះភាគមុនបានសរសេរថាជុងហ្គុកត្រូវកាត់កាលចោល ប៉ុន្តែត្រូវកាត់កាលចោលនោះគឺធម្មតាម្តាយនិងកូនមិចនឹងអាចដាច់ចិត្តទៅដោយសារតែបែបនេះហើយទើបទំនាក់ទំនងនាយជាមួយនឹងម្តាយគឺនៅដូចដើម អត់តែជាមួយប៉ារបស់នាយទេដែលមិនសូវបានជួបគ្នាតែកុំឱ្យជួបឱ្យសោះជួបពេលណាគឺមានរឿងឈ្លោះគ្នាពេលនឹង)
"អា~ ពិតមែនឬនេះអ្នកបងចនមកជាមួយដែរមែនទេ?"លោកស្រីគីម
"បាទពិតមែនហើយ គាត់កំពុងតែរើសខោអាវនៅខាងនោះ"ជុងហ្គុក មិននិយាយតែមាត់ដៃថែមទាំងចង្អុលទៅកន្លែងហាងខោអាវមនុស្សស្រីវ័យកណ្តាលឱ្យគាត់ឃើញថែមទៀតផង
"អា~ អញ្ចឹងមីង ទៅរកអ្នកបងបន្តិចសិនណា ផ្ញើក្មួយមើលកូនថេយ៍ផង គេមិនសូវចរើសខោអាវទេបើបណ្តោយឱ្យគេរើសខ្លួនឯង មីងច្បាស់ជាវិលមុខដោយសារគេមិនខានទេ"លោកស្រីគីម មិនត្រឹមតែនិយាយទេថែមទាំងរុញថេហ្យយងឱ្យទៅក្បែរជុងហ្គុកទៀតផង
"បាទអ្នកមីង"ជុងហ្គុក
"ម៉ា..."ថេហ្យុង
"មីងទៅហើយ នៅជាមួយបងទៅកូន បាយៗ"លោកស្រីគីមមិនឱ្យថេហ្យុងបដិសេធទាន់ក៏និយាយត់ហើយដើរចេញទៅធ្វើមិនដឹង ចំណែកថេហ្យុងវិញមិនបាច់មើលទេមុខដូចចែកទ្រព្យមិនស្មើអញ្ចឹង"បានហើយឈប់ធ្វើមុខបែបនឹងទៅ ម៉ោះចាំបងជួយរើសខោអាវឱ្យ"ជុងហ្គុក មិននិយាយតែមាត់ថែមទាំងអូសដៃថេហ្យុងទៅតាមខ្លួនទៀតផង
"ខ្ញុំអាចដើរខ្លួនឯងបានមិនបាច់កាន់ដៃក៏បាន"ថេហ្យុង សម្លឹងមើលទៅដៃដែលនាយកំពុងកាន់នោះព្រមទាំងងើបមុខមុខមកនិយាយជាមួយនាយទៀតផង
"តែបងចង់កាន់"ជុងហ្គុក
"តែខ្ញុំមិនចង់ បើអ្នកផ្សេងមើលមកគឺមិនល្អទេហើយណាមួយលោកក៏មានសង្សារហើយបើមានអ្នកឃើញច្បាស់ជាចេញជាព័ត៌មានមិនខានទេ"ថេហ្យុង គេនិយាយនេះក៏ត្រូវដែរបើសិនជាមានអ្នកមកឃើញហើយចុះជាព័ត៌មាននោះប្រាកដណាស់អ្នកដែលមានរឿងគឺជារូបគេនឹងឯង បើមិនត្រូវគេចោទថាជាជនទីបីជ្រៀតជ្រែកស្នេហាគេទេហ៊ានភ្នាល់
"តែបងមិនខ្វល់ទេ"ជុងហ្គុក នាយគ្មានអ្វីត្រូវខ្វល់ស្រាប់ហើយចង់អ្នកណាថាអ្វីក៏ថាទៅសំខាន់នាយចង់នៅក្បែរនៅជិតថេហ្យុងរបស់នាយគឺគ្រប់គ្រាន់ហើយអ្នកផ្សេងចង់ថាយ៉ាងមិចថាទៅមិនសំខាន់
"លោកមិនខ្វល់ប៉ុន្តែខ្ញុំខ្វល់"ថេហ្យុង
"ហេតុអ្វីត្រូវខ្វល់ពីពួកគេដែរ វាជារឿងរបស់យើងគ្មានពាក់ព័ន្ធនឹងពួកគេបន្តិចណាទេ"ជុងហ្គុក
"ហេតុអ្វីក៏ថាមិនពាក់ព័ន្ធ?សង្សាររបស់លោកនោះ?បើនាងឃើញច្បាស់ជាយល់ច្រឡំមិនខានទេ មើលសូម្បីតែយប់មិញទៅដឹងហើយ និយាយដូចឆ្កែខ្លាចគេដណ្តើមឆ្អឹង"ថេហ្យុង វាជាការពិតបើសិនជាសង្សាររបស់នាយឃើញពិតមែនវាកាន់តែពិបាកទោះបីមិនបានធ្វើដូចដែលពួកគេនិយាយមែនក៏ដោយតែទោះជាយ៉ាងណាក៏មានអ្នកគិតថាពួកគេបែបនឹងដដែលនឹង
"នាងមិនហ៊ានថាអ្វីនោះទេ"ជុងហ្គុក តបទៅវិញហីៗព្រោះនាយស្គាល់ស៊ូហេច្បាស់ថានាងមិនហ៊ានរករឿងអ្វីនាយទេបើសិនជាហ៊ានរករឿងតែបន្តិចនាយនឹងសុំបែកពីគេភ្លាម
"បែបនោះក៏ដោយក៏លោកត្រូវតែខ្វល់ពីអារម្មណ៍នាងខ្លះដែរ"ថេហ្យុង
"បានហើយឈប់និយាយទៅចាំបងជួយរើសខោអាវឱ្យអូន"ជុងហ្គុក និយាយហើយក៏ដើរទៅរើសខោអាវដែលប៉ុនរាងតូចមើលទៅសាកសមទាំងឋានៈនិងរូបរាងប្រហែលជា២ ៣កំផ្លេទើបយកទៅកន្លែងគិតលុយ
"អស់ប៉ុន្មាន"ជុងហ្គុក សួរតម្លៃពីអ្នកលក់ដោយមានរាងតូចឈរនៅក្បែរនឹងដែរ
"អស់១០ម៉ឺនដុល្លាចា៎ស"បុគ្គលិក នោះយកទៅគិតមុននឹងឆ្លើយតាមចំនួនដែលបានចេញ
"នេះ"ជុងហ្គុក ហុចកាតខ្មៅមួយសន្លឹកទៅឱ្យបុគ្គលិកនោះប្រុងនឹងលូកដៃយកទៅហើយស្រាប់តែថេហ្យុងនិយាយកាត់
"មិនបាច់ទេ យកកាតរបស់ខ្ញុំទៅ"ថេហ្យុង
"ហេតុអ្វី?"ជុងហ្គុក លើកចិញ្ចើមសួរទៅអ្នកក្បែរខ្លួន
"ខ្ញុំក៏មានលុយចេញខ្លួនឯងដែរមិនបាច់ឱ្យលោកពិបាកទេព្រោះទាំងនេះជារបស់ខ្ញុំ ខ្ញុំមិនចង់ឱ្យលោកចំណាយមកលើខ្លួនខ្ញុំទេ ព្រោះពួកយើងមិនត្រូវជាអ្វីនឹងគ្នា នេះយកទៅទាំងនេះជាឈុតរបស់ខ្ញុំគិតលុយតែពីខ្ញុំទៅបានហើយ"ថេហ្យុង និយាយប្រយោគចាក់ដោតប៉ុន្មានម៉ាត់ហើយទើបងាកមកតឿនឱ្យបុគ្គលិកម្នាក់នោះយកកាតរបស់ខ្លួនយកទៅគិតលុយ
"អរគុណហើយដែលជួយរើសខោអាវឱ្យ"ថេហ្យុង យកខោអាវដែលរៀបចំរួចហើយនោះយកមកកាន់នឹងដៃទើបងាកមកនិយាយជាមួយនឹងជុងហ្គុកហើយក៏ដើរចេញទៅ
"ថេហ្យុង ឈប់សិន"ជុងហ្គុក រត់មកតាមរាងតូច
"លោកមានអ្វីមែនទេ?"ថេហ្យុង
"ឈប់ហៅបងថាលោកទៅបានទេ ពេលស្តាប់ហើយប្រៀបដូចជាយើងឃ្លាតឆ្ងាយនឹងគ្នាខ្លាំងណាស់អញ្ចឹង"ជុងហ្គុក ពិតជាស្រកៀត្រចៀកនឹងពាក្យលោកៗនឹងណាស់ជួបពេលណាហៅបែបនឹងរហូតដូចជាមនុស្សមិនដែលស្គាល់គ្នាយ៉ាងអញ្ចឹង
"ខ្ញុំហៅបែបនេះគឺវាសមហើយហើយព្រោះយើងមិនបានជិតស្និទ្ធនឹងគ្នាឯណា ហើយអ្នកដែលគួរហាមជាលោកទើបត្រូវឈប់និយាយពាក្យអូនបងជាមួយនឹងខ្ញុំទៀតទៅព្រោះពេលនេះពួកយើងមិនជាអ្វីនឹងគ្នាទៀតទេ ចឹងខ្ញុំសុំទៅរកអ្នកម៉ាក់មុនហើយ" ថេហ្យុង និយាយហើយក៏ដើរទៅរកហាងដែលលោកស្រីចននិងលោកស្រីគីមកំពុងតែនៅ