ភាគ៣ ចន ជុងហ្គុក

2.4K 140 1
                                    

@. ព្រឹក

ព្រឹកថ្ងៃថ្មីបានមកដល់ក៏ដូចជាថ្ងៃដំបូងដែលកំលោះតូច គីម ថេហ្យុង ត្រូវធ្វើការដំបូងនៅក្នុងទឹកដីនៃប្រទេសកូរ៉េដែលជាទឹកដីកំណើតរបស់គេដូចគ្នាដែរ

"ថេយ៍ ក្រោកចុះមកហើយហេ៎ស ញ៉ាំបាយសិនទេកូន"លោកស្រីគីម ចេញពីផ្ទះបាយឃើញកូនប្រុសពៅចុះមកតម្រង់ទៅរកកន្លែងដាក់ឡានម៉ូតូភ្លាមៗទើបរហ័សសួរភ្លាមៗ
"អត់ទេម៉ាក់ ថ្ងៃនេះជាថ្ងៃធ្វើការដំបូងរបស់កូនហើយ មានប្រជុំសំខាន់ផងទើបកូនមិនចង់ទៅយឺត កូនទៅសិនហើយម៉ាក់ សឺត"ថេហ្យុង ដើរទៅថើបគាត់មួយខ្សឺតរួចក៏ចេញទៅយកម៉ូតូធំជិះទៅបាត់(ឡាននៅផ្ទះរបស់គេមានច្រើនគ្រឿងទៀតផងគ្រាន់តែធម្មតាចំណូលចិត្តរបស់គេគឺជិះម៉ូតូទើបមិនបើកឡានទៅ)

_____

@. ប៉ុស្តិ៍ប៉ូលិស

ងឺត ចំណាយពេល១៥នាទីទីបំផុតថេហ្យុងក៏មកចតម៉ូតូនៅមុខប៉ុស្តិ៍ប៉ូលិសមួយនៃទីក្រុងសេអ៊ូលរួក៏ដើរចូលទៅខាងក្នុងដោយទឹកមុខរាបស្មើជាមួយនឹងអាវស្បែកពណ៌ខ្មៅពីខាងក្រៅនិងអាវយឺតពណ៌ខ្មៅពីខាងក្នុងជាមួយនឹងខោខាប៊យរឹបរាងពណ៌ខ្មៅដូចគ្នានិយាយរួមគឺខ្មៅមួយតួខ្លួនតែម្តងបង្ហាញពីភាពម៉ឺងម៉ាត់របស់ខ្លួន

"សូមគោរពលោកវិរៈសេនីយ៍"គ្រាន់តែចូលមកដល់ខាងក្នុងភ្លាមប៉ូលិសទាំងអាស់ក៏លើកដៃដាក់កៀនថ្ងាស់បង្ហាញពីការគោរពរបស់ខ្លួន ចំណែកថេហ្យយងក៏មិននិយាយអ្វីច្រើនដែរគឺតែលើកដៃដូចពួកគេដើម្បីទទួលពីការគោរពរបស់ពួកគេវិញហើយក៏ដើរចូលទៅក្នុងបន្ទប់ការិយាល័យរបស់ខ្លួនដើម្បីពិនិត្យមើលឯកសារខ្លះៗ

"តុតុ លោកវិរៈសេនីយ៍ លោកមេបញ្ជាការឱ្យមកប្រាប់ថាដល់ពេលប្រជុំហើយទាន"សម្លេងគោះទ្វារបានបន្លឺឡើងបង្ហាញឱ្យឃើញប៉ូលិសប្រុសម្នាក់ចូលមករាយការនូវអ្វីដែលថ្នាក់លើផ្តាំឱ្យប្រាប់
"ខ្ញុំដឹងហើយ លោកទៅមុនចុះបន្តិចទៀតខ្ញុំទៅតាមក្រោយ"ថេហ្យុង តបទៅប៉ូលិសម្នាក់នោះដោយទឹកមុខរាបស្មើព្រោះវាជាទម្លាប់ទៅហើយនៅកន្លែងធ្វើការគឺគេមិនដែលបង្ហាញស្នាមញញឹមសូម្បីតែម្តង
"បាទទាន"ប៉ូលិសម្នាក់នោះទួលបញ្ជាថេហ្យុងងក់ក្បាលទទួលដឹងរួចទើបដើរចេញទៅបាត់

ដើម្បីអូន (ចប់)Where stories live. Discover now