"ស៊ុបប្រាយ៍ គីម ថេយ៍ៗ អូនសម្លាញ់"បូហ្គាំ បើកទ្វារចូលមកព្រមទាំងនិយាយបែបពញ្ញាក់អារម្មណ៍ឱ្យអ្នកនៅខាងក្នុងនេះរំភើបយ៉ាងអញ្ចឹង
"បូហ្គាំ? ហេតុអ្វីក៏មកទីនេះបានមិនធ្វើការទេឬ?"ថេហ្យុង គ្រាន់តែឃើញអ្នកម្ខាងទៀតចូលមកក៏ភ្ញាក់ផ្អើលមិនតិចដែរ ហេតុអ្វីក៏សុខៗនាយមកទីនេះបានក្រែងនាយនៅប៉ារីសមិនអញ្ចឹង
"គឺមក ធ្វើការនឹងហើយ បងបានប្តូរមកប្រចាំការនៅទីនេះហើយ ដើម្បីបានធ្វើការជាមួយថេយ៍ៗសំណព្វចិត្តបងនោះអី"បូហ្គាំ តបទៅវិញទាំងបូញមាត់របៀបអន់ចិត្តពេលមកក៏មិនព្រមប្រាប់ដល់ពេលនាយដឹងខំប្តូរមកតាមហើយនៅសួរបែបនឹងទៀត
"អ៊ើយ បានហើយៗ មកក៏មកទៅ តែសុំអង្វរឈប់និយាយដូចជាពួកយើងជាគូស្នេហ៍ទៀតទៅណា ខ្ញុំឮហើយមានអារម្មណ៍ថាត្រលាន់ខ្លាំងណាស់"ថេហ្យុង ពិតជាសាំនឹងពាក្យនឹងខ្លាំងណាស់ឱ្យតែជួបគ្នាពេលណានាយតែងតែសម្តែងកាយវិការឬពាក្យសម្តីធ្វើដូចជាពួកគេជាគូស្នេហ៍នឹងគ្នារហូត
"ត្រលាន់ត្រង់ណាពិរោះសឹងអី"បូហ្គាំ ធ្វើទឹកមុខគួរឱ្យស្រឡាញ់ដាក់អ្នកម្ខាងទៀត
"អា~ បានហើយៗ សុំចាញ់លោកហើយ តែថាអញ្ចឹងមិញនេះលោកនិយាយថាប្តូរមកប្រចាំការនៅទីនេះមែនទេ?"ថេហ្យុង
"បាទពិតមែនហើយ បងប្តូរមកប្រចាំការនៅទីនេះតាមអូន ឃើញបងគួរឱ្យស្រឡាញ់ដែរទេ?"បូហ្គាំ សួរទៅរាងតូចទាំងញញឹមក្បួចតែក៏ត្រូវប្តូរមកញញឹមលែងសមវិញក្រោយឮអ្នកម្ខាងទៀតនិយាយគឺថាចតបាយតែម្តង
"គួរឱ្យស្រឡាញ់ស្អី មុខឡើងចាស់ហើយនៅមកគួរឱ្យស្រឡាញ់ស្អីទៀត"ថេហ្យុង ឃើញទេៗដឹងហើយឮហើយថាថេហ្យុងមិនមែនជាមនុស្សសម្តីល្អអ្វីទេនៅមកសួរអញ្ចឹងទៀតឱ្យសមមុខចុះ
"សរសើរបន្តិចក៏មិនបាន"បូហ្គាំរអ៊ូរងូវៗតែម្នាក់ឯងមុននឹងដើរទៅអង្គុយលើសាឡុងទល់មុខតុធ្វើការរបស់រាងតូច
"ថេហ្យុង ល្ងាចនេះទំនេរដែរទេ?"បូហ្គាំ
"មិនទំនេរទេ ខ្ញុំត្រូវទៅផ្ទះ មានអ្វីមែនទេ?"ថេហ្យុង
"គឺគ្មានអ្វីទេគ្រាន់តែចង់បបួលថេហ៍ដើរលេងតែប៉ុណ្ណោះ ព្រោះខ្ញុំទើបតែមកដល់មិនសូវស្គាល់ទេ"បូហ្គាំ សើចស្ញេញដាក់គេដោយក្នុងចិត្តសង្ឃឹមថានឹងមិនបដិសេធទៅចុះ
"ខ្ញុំក៏ទើបតែមកដល់មុនលោកមិនប៉ុន្មានថ្ងៃនេះដែរ ទោះបីខ្ញុំធ្លាប់នៅទីនេះពិតមែនប៉ុន្តែខ្ញុំក៏បានចេញពីទីនេះរយៈពេល១០ឆ្នាំហើយដែរ អ្វីៗក៏ផ្លាស់ប្តូរ ខ្ញុំមិចនឹងអាចនាំលោកដើរលេងបានទៅ បើលោកចង់គឺអនុសេនីយ៍អេហាប្រហែលជាអាចជួយលោកបានព្រោះគេនៅទីនេះមករហូត ចាំខ្ញុំសួរគេឱ្យថាអាចនាំលោកដើរលេងបានឬអត់"ថេហ្យុង
"ប៉ុន្តែ ថេហ្យុង អា~"បូហ្គាំ រកនិយាយមិនទាន់ផងថេហ្យុងក៏និយាយកាត់មុនបាត់
"មិនអីទេចាំខ្ញុំ ទៅសួរគេឱ្យ"ថេហ្យុង ថាតែប៉ុណ្ណឹងក៏ដើរចេញទៅបាត់ទុកឱ្យអ្នកកម្លោះអង្គុយកើតទុក្ខមិនសុខចិត្តតែម្នាក់ឯងគេចង់ដើរលេងជាមួយថេហ្យុងមិនមែនអនុសេនីយ៍អេហាស្អីគេនឹងទេ