Chapter 3
_រាងតូចយកសាមីខ្លាញ់ក្ដាមដែលជុងហ្គុកបោះមកមុន នេះមកកាន់នឹងដៃមុននឹងដកហូតយកក្រដាសកិច្ចស ន្យានោះចេញពីសាមីដើម្បីមើលនិងអានពាក្យពេជន៍ ដែលបានចារឡើងនៅក្នុងក្រដាសមួយនោះ
_ក្នុងកិច្ចសន្យានេះមានសរសេរនូវឈ្មោះពេញរបស់គេដោយប្រយោគបន្តបន្ទាប់បានចារឡើងពីការយល់ ព្រមធ្វើជាអ្នកពរពោះកូនរបស់ជុងហ្គុកដែលជាទាយា ទរបស់គ្រួសារត្រកូលចនដោយស្មគ្រ័ចិត្តគ្មានការប្រ ឆាំងឬជំទាស់ជាមួយនឹងកិច្ចសន្យាមួយនេះឡើយក្នុង រយៈពេល ១ ឆ្នាំនិងទទួលយកនូវប្រាក់មួយចំនួនធំជាការដោះដូរភាពបរិសុទ្ធព្រមទាំងកម្លាំងញើសឈាមរបស់រាងតូចខំពរពោះអោយកូនរបស់នាយអីបែបនេះ
_ក្រោយពីអានកិច្ចសន្យារួចរាងតូចគិតថាវាមិនជាប ញ្ហាអ្វីទេព្រោះថាគេបានដាក់ចិត្តដាក់កាយថានឹងធ្វើ រឿងមួយនេះហើយទោះជាពាក្យពេជន៍ក្នុងកិច្ចសន្យានេះលើសលប់ពីអ្វីដែលគេអាចផ្ដល់អោយចុងក្រោយក៏គេនៅតែសុីញ៉េលើក្រដាសមួយនេះដដែលព្រោះ ថា....គេគ្មានជម្រើស...គ្រប់យ៉ាងគឺដើម្បីតែលុយចិ ញ្ចឹមខ្លួនតូចមួយរបស់គេអោយរស់រានបានតទៅថ្ងៃ មុខ។
_ទោះបីជាក្នុងក្រដាសនេះគ្មានអ្វីធ្វើអោយគេចាប់ អារម្មណ៍ឬក៏ធ្វើអោយគេមានចិត្តជំទាស់យ៉ាងហោច ណាស់គេគួរណាតែអានអោយដល់ចប់ជាពិសេស នោះលក្ខខណ្ឌឬហៅថាខសន្យាក្នុងក្រដាសមួយនេះ, គេត្រូវតែអានហើយយល់ដឹងជាចាំបាច់ជៀសវាងគេ និងជុងហ្គុកមានបញ្ហាពេលក្រោយ
_លក្ខខណ្ឌទីមួយរវាងគេនិងជុងហ្គុកនោះគឺជុងហ្គុក ហាមថេយ៉ុងមិនអោយទៅរ៉ាវឆានក្នុងជីវិតផ្ទាល់ខ្លួន របស់នាយឡើយ, គេគួរតែគិតគូរតែពីរឿងនិងជីវិត របស់គេបានហើយជីវិតរបស់ជុងហ្គុកគេគ្មានសិទ្ធិលូកដៃអ្វីទាំងអស់
_លក្ខខណ្ឌទីពីរនោះគឺជុងហ្គុកហាមមិនអោយថេយ៉ុង ចូលទៅក្នុងបន្ទប់គេងផ្ទាល់ខ្លួនរបស់នាយឬបន្ទប់ធ្វើ ការរបស់នាយបើសិនជាគ្មានការអនុញ្ញាតពីនាយបើ មិនដូច្នោះទេថេយ៉ុងនឹងប្រឈមជាមួយនឹងការដាក់ ពិន័យពីជុងហ្គុកជាក់ជាមិនខាន
YOU ARE READING
Contract Of Love
Fanfictionទោះបីជាកិច្ចសន្យារវាងពួកយើងទាំងពីរបានឈានទៅដល់ទីបញ្ចប់ក៏ពិតមែនប៉ុន្តែក្ដីស្រលាញ់របស់អូនដែលមានចំពោះបងរកទីបញ្ចប់មិនឃើញឡើយ-ថេយ៉ុង Top-Kook Bottom-Tae Warning: Angst Smut Male pregnant Love-Hate relationship Beware of the warning and read at your own r...