'Friend'

188 31 2
                                        

Chapter 5

#ថ្ងៃថ្មី

_សម្លេងសត្វស្លាបយំអោយត្រហឹងអឺងកងពាសពេញផ្ទៃមេឃខណៈដែលខ្យល់រំហើយក៏បោកបក់មកវ៉ូៗប ង្កជាភាពត្រជាក់ជះទៅដល់កាយតូចច្រឡឹងដែលកំពុងតែគេងលក់យ៉ាងស្កប់ស្កល់នៅលើគ្រែធំលាត សន្ធឹង

_ដោយសារតែទទួលបានការរំខានពីសម្លេងសត្វយំ រួមទាំងទ្រាំទ្រមិនបានជាមួយខ្យល់ត្រជាក់ទៀតនោះរាងតូចក៏ដាច់ចិត្តញោចត្របកភ្នែកទាំងគូឡើងទទួល យកនូវថ្ងៃថ្មីទាំងលំបាកលំបិនមុននឹងពឺតខ្លួនពត់កាយចុះឡើងបន្តិចរួចទើបទប់ខ្លួនងើបអង្គុយឆ្ងក់កណ្ដាលគ្រែ

«យើងគិតថាយើងគេងហួសម៉ោងអាហារពេលព្រឹក ហើយ»រាងតូចរអ៊ូៗតិចៗកាលបើកែវភ្នែកក្រឡេកទៅឃើញថ្ងៃរះឡើងខ្ពស់កម្ពស់ចុងដូង, គេមិនគួរតម្អក់ ដល់ថ្នាក់នេះទេប៉ុន្តែបន្ទោសគេម៉េចនឹងបានបើយប់ មិញគេគេងយំដោយសារជុងហ្គុករហូតដល់ពេលទាបភ្លឺទើបត្របកភ្នែកទាំងគូវាព្រមចុះចាញ់សម្រេច មិនព្រមបង្ហូរទឹកភ្នែកចុះមកតទៀត

_មិនគិតច្រើនគេក៏រហ័សរហួនចុះពីគ្រែរៀបចំកន្លែងគេងអោយមានរបៀបរៀបរយមុននឹងស្រវាទាញក ន្សែងរត់ចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួន។ ក្រោយពីស ម្អាតខ្លួនរួចរាងតូចក៏ស្លៀកពាក់ហើយយ៉ាងស្អាតបាត មុននឹងសម្រេចចិត្តដើរចាកចេញពីបន្ទប់គេងសម្ដៅ ទៅជាន់ខាងក្រោម

_ឈានជើងចុះកាំជណ្ដើរមកដល់ពាក់កណ្ដាលរាងតូចក៏ឈប់មួយកន្លែងទាំងចិញ្ចើមចងចូលគ្នាជាមួយ នឹងចម្ងល់ស្របនឹងភ្នែកក៏សម្លឹងមើលទៅអ្នកបម្រើជា ច្រើនកំពុងតែរត់ខ្វែងខ្វាត់ពេញសេតវិមានជាមួយផ្កា ស្រស់ជាច្រើននៅក្នុងដៃ, អ្វីដែលកាន់តែធ្វើអោយគេចម្លែកចិត្តទៀតនោះគឺសេតវិមានទាំងមូលត្រូវបាន រៀបចំលម្អដោយផ្កាស្រស់ស្អាតជាច្រើនរួមទាំងក្រ ណាត់រលោងៗចងភ្ជាប់នឹងជញ្ជាំងឯខ្លះនៅនឹងទ្វារនៃ សេតវិមានប្រៀបដូចជាកំពុងតែមានកម្មវិធីរៀបនឹង ប្រារព្ធឡើងអញ្ចឹង

«អូហ៍!!! ថេយ៉ុង..នេះភ្ញាក់ហើយឬ?»សម្លេងរបស់លោកស្រីរត់កាត់ត្រចៀករាងតូចជាហេតុបណ្ដាលអោយរាងតូចភ្ញាក់រលឹកចេញពីការភ្លឹកមុននឹងប្រញាប់ត្របាញ់ជើងរត់ចុះពីកាំជណ្ដើរពីមួយកាំទៅមួយកាំ រហូតដល់គេបានទៅឈរទល់មុខគាត់

Contract Of LoveWhere stories live. Discover now