Chapter 2
_គ្រាន់តែរាងតូចចាកចេញទៅសម្អាតខ្លួនផុតមិនបាន ប៉ុន្មានផង, អ្នកដែលឈរយាមនៅមាត់របងនៃសេត វិមានដ៏ស្កឹមស្កៃមួយនេះក៏ស្រែកប្រកាសប្រាប់គ្រប់ គ្នាដែលរស់ជ្រកកោនក្រោមកន្លែងមួយនេះអោយដឹងថាកូនប្រុសតែមួយគត់នៃគ្រួសារត្រកូលចនបានធ្វើដំណើរត្រឡប់មកពីកន្លែងហ្វឹកហាត់ពពួកមនុស្សចចកវិញហើយជាហេតុបណ្ដាលអោយអ្នកបម្រើគ្រប់ រូបដែលធ្វើការនៅទីនេះប្រញាប់រត់ចែកជើងគ្នាទៅកាន់ចង្រ្កាន្តបាយឯខ្លះក៏រត់ទៅកាន់បន្ទប់ទទួលទានអា ហារដើម្បីត្រៀមនូវអាហារល្ងាចសម្រាប់នាយព្រោះ ថាអាល់ហ្វាឈាមត្រជាក់ម្នាក់នេះមិនចូលចិត្តការយឺត យ៉ាវទៅលើរបបអាហាររបស់នាយឡើយ
«ជុង!! មកវិញហើយហេស៎?»លោកស្រីជាម្ដាយក៏ រហ័សដើរទៅទទួលកូនប្រុសដោយស្វាគមន៍នាយជា មួយនឹងស្នាមថើបមួយខ្សឺតនៅលើថ្ងាសតាមទម្លាប់
«បាទម៉ាក់...អ្នកម៉ាក់ញ៊ាំបាយល្ងាចរួចឬនៅ?»ស្រប នឹងសម្ដីនាយអាល់ហ្វាសង្ហារក៏បន្ទន់ខ្លួនអោបអ្នកម្ដា យដោយកាយវិការបែបនេះនាយបញ្ចេញមកចំពោះ តែម៉ាក់នាយម្នាក់ប៉ុណ្ណោះក្រៅពីលោកស្រីអាល់ហ្វាម្នាក់នេះតែងតែបញ្ចេញនូវឬកពារសោះកក្រោះបូក រួមនឹងកាយវិការធ្មឹងៗទៅកាន់មនុស្សជុំវិញខ្លួននាយ
«នៅទេម៉ាក់ចាំឯង, ហើយណាមួយម៉ាក់ក៏មានមនុ ស្សម្នាក់ចង់ណែនាំអោយឯងស្គាល់ដែរ»
«អ្នកណាគេទៅម៉ាក់?»
«ម៉ាក់ថាឯងគួរតែទៅងូតទឹកប្ដូរសម្លៀកបំពាក់សិនទៅរួចសឹមចុះមកញ៊ាំបាយល្ងាចហើយពួកយើងនឹង និយាយពីរឿងដែលម៉ាក់ប្រាប់ឯងមុននេះនៅតុបាយ » លឺបែបនេះអាល់ហ្វាក៏យល់ស្របតាមមុននឹងងក់ក្បាលផ្ងក់ៗរួចក៏លាអ្នកម៉ាក់ដើរឡើងទៅកាន់បន្ទប់របស់ខ្លួនដើម្បីធ្វើការសម្អាតកាយជម្រះនូវភាពស្អិត ស្អុះស្អាប់ចេញពីស្បែកកាយ
_បានប្រហែលជាមួយស្របក់ធំក្រោយមកអាល់ហ្វាសង្ហារក៏សម្អាតកាយហើយរួចរាល់ព្រមទាំងស្លៀក ពាក់រួចជាស្រេចមុននឹងចុះមកអង្គុយនៅតុទទួលទានអាហារដោយមានអ្នកម្ដាយជាទីស្រលាញ់និងគោរព នៅអង្គុយខាងស្ដាំដៃ

YOU ARE READING
Contract Of Love
Fanfictionទោះបីជាកិច្ចសន្យារវាងពួកយើងទាំងពីរបានឈានទៅដល់ទីបញ្ចប់ក៏ពិតមែនប៉ុន្តែក្ដីស្រលាញ់របស់អូនដែលមានចំពោះបងរកទីបញ្ចប់មិនឃើញឡើយ-ថេយ៉ុង Top-Kook Bottom-Tae Warning: Angst Smut Male pregnant Love-Hate relationship Beware of the warning and read at your own r...