នៅព្រឹកថ្ងៃថ្មីជីមីនបានភ្ញាក់ឡើងមកដែលមានយ៉ុងហ្គីនៅក្បែរខ្លួនប៉ុន្តែជីមីនថ្ងៃនេះហាក់មិនសប្បាយចិត្តឡើយគេតែងតែគិតចង់ចាកចេញពីយ៉ុងហ្គីប៉ុន្តែបេះដូងចេះតែលោតប្រាប់ថាត្រូវការយ៉ុងហ្គីជានិច្ច។
"ហឹម" ជីមីនឈានជើងចុះពីលើពូកមួយៗព្រោះខ្លាចថាភ្ញាក់យ៉ុងហ្គី។ ជីមីនបានងូតទឹករៀបចំខ្លួនគេរួចរាល់ហើយអស់ក៏មើលមុខយ៉ុងហ្គីបន្តិចក៏ចុះទៅក្រោម។
"បង" ជីមីនបានហៅអ្នកបម្រើម្នាក់។
"ចាសលោកប្រុសមានការអ្វីអោយខ្ញុំជួយដែលទេ?" អ្នកបម្រើនោះញញឹមមើលទៅជីមីន។
"បងអាចជួយដាំបបរអោយខ្ញុំបន្តិចបានទេខ្ញុំដូចជាមិនស្រួលខ្លួន" ជីមីនយកដៃញីក្បាលរបស់ខ្លួនបន្តិច។ អ្នកបម្រើក៏ញញឹមរួចក៏ដើរទៅធ្វើបបរអោយជីមីន។
យ៉ុងហ្គីក៏បានភ្ញាក់មកគេក៏ចុះមកក្រោមក៏ឃើញជីមីនអង្គុយនៅលើសាឡុងគេក៏ដើរទៅឈរពីក្រោយជីមីន។
"ហឹម!!!ថ្ងៃនេះខ្ញុំកើតអីចេះហេតុអ្វីក៏មិនស្រួលក្នុងខ្លួនសោះ" ជីមីនរអ៊ូងូវៗម្នាក់អែង។ យ៉ុងហ្គីក៏ជ្រួញចិញ្ចើមចូលគ្នាបន្តិចក៏សម្រេចចិត្តដើរទៅឈរក្បែរជីមីន។
"មានរឿងអី?" យ៉ុងហ្គី។
"អរគឺមិនអីទេលោកនៅត្រង់នេះហើយចាំខ្ញុំយកម្ហូបមកអោយ" ជីមីនក៏ស្ទុះងើបវឹងទៅចង្ក្រាន្តបាយ។
យ៉ុងហ្គីតាមមើលដំណើរជីមីនរហូតដល់ជីមីនបាត់ស្រមោលឈឹង។
"ចម្លែកម្ល៉េះ" យ៉ុងហ្គីមិនខ្វល់ច្រើនក៏អង្គុយចុះនឹងទាញទូរស័ព្ទមកចុច។
"លោកប្រុសយ៉ុងមេធាវីអញ្ជើញមក"
យ៉ុងហ្គីក៏ប្រាប់អក្សរក្សខ្លួនថាអនុញ្ញាតអោយមេធាវីខ្លួនចូលមកខាងក្នុងវិមាន។
" good morning លោកប្រុសយ៉ុងនេះគឺក្រដាសអាតាសីវុិលដែលលោកប្រុសចង់បាន" មេធាវីនោះក៏យកក្រដាសនោះចេញពីកាតាបខ្លួនយកមកដាក់លើតុ។
ចំពេលល្អជីមីនក៏ដើរមកដល់លើកបាយនឹងម្ហូបអោយយ៉ុងហ្គី។
YOU ARE READING
365 ថ្ងៃ
Fanfiction365 ថ្ងៃជីវិតរាងតូចដែលធ្លាប់តែមានសេរីភាពដើរលេងសប្បាយបែរជាជួបនឹងបុរសម្នាក់ដែលមានអំណាចនឹងធ្វើបាបខ្លួនប្រាណគេមិនចេះចប់មិនចេះហើយ។ 365ថ្ងៃនេះតើជីវិតគេទៅជាយ៉ាងណា?