Part 11

2.8K 215 16
                                    

នៅព្រឹកព្រលឹមឡើងជីមីននឹងងូតទឹកបានរៀបចំខ្លួនប្រាណរបស់ពួកគេនឹងចុះទៅក្រោមធ្វើការងាររៀងខ្លួន។ ជីមីនអង្គុយមើលក្រដាសអេកូពេទ្យដែលគេបានទៅនៅមុនថ្ងៃដ៏សោកសៅនោះកើតឡើង។ ជីមីនសម្រក់ទឹកភ្នែកអង្អែលក្រដាសនោះ។ យ៉ុងហ្គីដើរមកឃើញដូច្នេះក៏ហែកទាញក្រដាសនោះចោលនៅចំពោះមុខជីមីន។

"យ៉ុងហ្គី!!!បងធ្វើអីនឹង" ជីមីនស្រែកយ៉ាងខ្លាំងនៅពេលឃើញយ៉ុងហ្គីហែកក្រដាសនោះដូច្នេះ។

"ឈប់នឹកសោកយំយែកទៀតទៅ" យ៉ុងហ្គីគប់ក្រដាសនោះចូលធុងសម្រាមរួចក៏ដើរចេញទៅក្រៅជាមួយអក្សរក្សគេបាត់។

"ហឹកៗៗៗ" ជីមីនដួលខ្លួនយំទៅលើដៃតាមមើលដំណើរយ៉ុងហ្គីចេញទៅ។

រស់នៅគ្មានសុភមង្គលបែពនេះតើជីមីននៅទ្រាំបានដល់ណាទៀត? ទាំងទារុណកម្ម? ទាំងប្តីរួមភេទជាមួយស្រីក្រៅនៅចំពោះមុខខ្លួន? ទាំងប្តីសម្លាប់កូនដែលជាប់សាច់ឈាមខ្លួនអែង? ហឹម............ហេតុអ្វីក៏ជីវិតជីមីនមួយនេះកម្សត់យ៉ាងនេះ?។ 

ជីមីនក៏ងើបឈរឡើងមករើសកម្ទេចដែលយ៉ុងហ្គីហែកចោលនោះមកផ្គុំចូលគ្នាវិញ។ រូបថតនោះវាមិនដាច់ពីគ្នាខ្លាំងទេគ្រាន់តែបន្តិចប៉ុណ្ណោះដែលអាចនៅមើលឃើញបាន។

ត្រឡប់មកមើលយ៉ុងហ្គីវិញដែលកំពុងធ្វើការនៅក្រុមហ៊ុនរបស់ខ្លួនទាំងញាប់ដៃញាប់ជើង។ លេខារបស់យ៉ុងហ្គីដែលមានឈ្មោះថាខេលីក៏ដើរចូលមកយកក្រដាសមួយអោយយ៉ុងហ្គី។ 

"ថ្ងៃនេះមានកិច្ចប្រជុំទេ?" យ៉ុងហ្គីសួរទៅខេលី។

"គឺថ្ងៃនេះលោកប្រុសមានកិច្ចប្រជុំជាមួយនឹងលោកឈ័ងដែលមកពីប្រទេសចិន"ខេលីឆ្លើយទៅទាំងញញឹមញញែមដាក់យ៉ុងហ្គី។ 

"រំសាយចោលទៅយើងគ្មានអារម្មណ៏ទេ" យ៉ុងហ្គីក៏ផ្អែកក្បាលទៅលើកៅអីយ៉ាងនឿយហត់។ ចំណែកលេខាយ៉ុងហ្គីលឺបែបនេះក៏ដកដង្ហើមធំមើលទៅចៅហ្វាយខ្លួនរួចក៏ដើរចេញទៅខាងក្រៅបាត់។

"មានអ្វីអោយយើងឈប់គិតពីរឿងនឹងបានទេ!!!" យ៉ុងហ្គីនិយាយខ្លួនអែងនៅក្នុងបន្ទប់ព្រោះគេហាក់បីដូចជាធុញនឹងអ្វីម្យ៉ាង។

365 ថ្ងៃWhere stories live. Discover now