នៅព្រឹកស្អែកឡើងយ៉ុងហ្គីចេញទៅក្រៅយ៉ាងប្រញាប់រកតែជីមីនសួររឿងខ្លះទៅគេមិនបាន។
"ហេតុអ្វីក៏គេប្រញាប់ម្ល៉េះ?" ជីមីនសួរខ្លួនអែងនៅក្នុងចិត្ត។ ដោយគេចង់បានចម្លើយខ្លាំងពេកគេក៏ឡើងឡានជាមួយអក្សរក្សមួយទៀតដើម្បីតាមមើលយ៉ុងហ្គី។
យ៉ុងហ្គីបានបើកមកដល់ហាងមួយកន្លែងដែលគេបានបិទបាំងមុសរបស់គេដោយមិនអោយមានអ្នកណាមើលគេស្គាល់។
"បងឈប់ត្រង់នេះហើយ" ជីមីនបម្រុងនឹងចុះអក្សរក្សម្នាក់ទៀតក៏និយាយឃាត់។
"លោកប្រុសកុំចុះទៅទាំងបែបនេះ" និយាយរួចអក្សរក្សនោះក៏ហុចម៉ាសនឹងមួកខ្មៅទៅអោយជីមីន។
ជីមីនបានដើរចូលតាមយ៉ុងហ្គីគេបានអង្គុយតុក្បែរយ៉ុងហ្គីនឹងតាមដានយ៉ុងហ្គីគ្រប់សកម្មភាព។
"ត្រូវកម្ម៉ង់អីដែលចាស"
"ខ្ញុំសុំយកកាហ្វេមួយមក" ជីមីននិយាយទាំងមិនដកភ្នែកចេញពីយ៉ុងហ្គី។ អ្នកបម្រើនោះក៏ញញឹមនឹងដើរចេញទៅបាត់។
ចំណែកយ៉ុងហ្គីវិញកំពុងតែអង្គុយនិយាយជាមួយមនុស្សស្រីម្នាក់ដែលមិនស្គាល់មុខពួកគេបិទម៉ាសជិតៗដូចគ្នាដោយគ្មានអ្នកណាដឹងនោះឡើយ។ យ៉ុងហ្កីនឹងនារីម្នាក់នោះមិនសូវជាស្និទ្ធស្នាលគ្នាប៉ុណ្ណាទេគេពួកគេគ្រាន់តែអង្គុយនិយាយគ្នាធម្មតាប៉ុណ្ណោះថែមទាំងមានក្រដាសជាច្រើន។ នារីម្នាក់នោះបានហុចក្រដាសទាំងអស់អោយយ៉ុងហ្គី។ យ៉ុងហ្គីញញឹមទទួលក្រដាសទាំងអស់នោះប៉ុន្តែនៅសុខៗគេក៏ស្ទុះងើបទៅផ្លុំភ្នែកនារីម្នាក់នោះធ្វើដូចជាបារម្ភខ្លាំងណាស់ចឹង។ ជីមីនឃើញបែបនេះក៏ប្រញាប់ងើបឈរនឹងដើរចេញពីទីនោះ។
"លោកប្រុសៗ" អក្សរក្សដើរមកតាមជីមីនសឹងតែមិនទាន់។
"បើកចេញទៅវិមានវិញទៅ" ជីមីនឡើងឡានដោះមួកដោះម៉ាសចេញរួចក៏យំនៅលើនោះ។
ជីមីនបានមកដល់វិមានមុនយ៉ុងហ្គីគេរត់យ៉ាងលឿនចូលទៅក្នុងបន្ទប់។
"ហឹកៗៗ មនុស្សក្បត់" ជីមីនគេងយំអោបខ្នើយជាប់ស្ទើរតែរហែកចេញសំឡីទៅហើយ។
YOU ARE READING
365 ថ្ងៃ
Fanfic365 ថ្ងៃជីវិតរាងតូចដែលធ្លាប់តែមានសេរីភាពដើរលេងសប្បាយបែរជាជួបនឹងបុរសម្នាក់ដែលមានអំណាចនឹងធ្វើបាបខ្លួនប្រាណគេមិនចេះចប់មិនចេះហើយ។ 365ថ្ងៃនេះតើជីវិតគេទៅជាយ៉ាងណា?