>>>មួយសន្ទុះក្រោយមក<<<
ពួកគេក៏មកដល់ភូមិគ្រឹះត្រកូលគីម ហេីយក៏ឃេីញរាងស្តេីងចេញមកទទួលនៅមាត់ទ្វារភូមិគ្រឹះតែម្តង គ្រាន់តែឃេីញថេយ៉ុងភ្លាម
ជុងហ្គុកក៏ញញឹមបិទមាត់មិនជិតបាត់ទៅហេីយ ចំណែកឯអ្នកខាង
នោះវិញស្លឹកត្រចៀកក្រហមដូចគេមួល
«គេឃេីញអនាគតប្រពន្ធគេភ្លាមញញឹមបិទមាត់មិនជិតតែម្តង»
ណាមជូនក៏និយាយឌឺជុងហ្គុកតែក៏សុីមួយដៃពីយ៉ុនហ្គី
«កុំញ៉ោះគេពេក នេះមិនមេននៅផ្ទះទេ»យ៉ុនហ្គីក៏ប្រាប់ទៅកាន់
ណាមជូនរួចក៏ចូលទៅខាងក្នុង
«ជម្រាបសួរ លោកពូ អ្នកមីង»ថេយ៉ុងក៏អោនគោរពម៉ាក់ប៉ារបស់
ជុងហ្គុកជាមួយនិងស្នាមញញឹម
«ស្អាតមិនចាញ់ស្រីទេ»ណាមជូនក៏លួចសរសេីរថេយ៉ុង
«ប្រពន្ធជុងវេីយ តិចរស់មិនដល់ស្អែក»យ៉ុនហ្គីក៏តបទៅវិញ
«ចូលមកនៅធ្វេីអីទៀត»លោកចនក៏ហៅពួកគេ
«មកហេីយហេស??នឹកណាស់»លោកស្រីគីមក៏រត់មកអោប
លោកស្រីចនដោយការនឹករឭក
«បានហេីយៗធ្វេីមេីលតែមិនដែរជួបគ្នាចឹង»លោកស្រីចនក៏តប
ទៅវិញ
«អង្គុយចុះទៅ អាហាររៀបចំរួចហេីយ»លោកស្រីគីមក៏តបទៅវិញ
«ថេយ៉ុងមេីលទៅធំច្រេីនណាស់ ហេីយក៏ស្អាតជាងមុនដែរមែន
ទេបងសម្លាញ់»លោកស្រីចនក៏និយាយទៅកាន់លោកចនជាមួយ
និងស្នាមញញឹមហាក់ពេញចិត្តជាមួយនិងកូនប្រសាររបស់ខ្លួន
ណាស់ចឹង
«ត្រូវហេីយ មេីលមុខគេចុះគួរឲស្រឡាញ់ខ្លាំងណាស់ តែយ៉ាង
ណានៅចាញ់ប្រពន្ធពូបន្តិច»លោកចនក៏តបទៅវិញ តែក៏មិនភ្លេច
ប្រពន្ធបណ្តូលចិត្តរបស់គាត់ដែរ
«អរគុណណាស់ លោកពូអ្នកមីងដែរបានសរសេីរ»ថេយ៉ុងក៏តប
ទៅវិញទាំងស្នាមញញឹម
«បានហេីយកុំសរសេីរគេខ្លាំងពេក ញ៊ាំបាយទៅប្រយ័ត្នម្ហូបត្រជាក់
អស់»លោកស្រីគីមក៏បន្ត
«!!!»ស្ងាត់ៗយ៉ុនហ្គីក៏ទទួលបានសារពីកូចចៅរបស់ខ្លួនថារកទីតាំងរបស់អតីតគូដណ្តឹងរបស់ខ្លួនឃេីញ
«មានរឿងអីនិងកូន???»លោកចនក៏សួរទៅកាន់យ៉ុនហ្គី
«គឺកូនមានការប្រញាប់បន្ទាន់ សុំទោសអ្នកមីងលោកពូ និងថេយ៉ុង
ដែរមិនបានកំដរ ខ្ញុំសុំលាទៅមុនហេីយ»យ៉ុនហ្គីថាហេីយក៏ទាញ
ទូរស័ព្ទជាមួយនិងសោរឡានរត់ចេញទៅ
«មានរឿងអី??»លោកស្រីគីមក៏សួរទៅកាន់លោកគីម
«ប្រហែលជាគេបានដំណឹងពីអតីតគូដណ្តឹងរបស់គេហេីយមេីល
ទៅបានជាប្រញាប់យ៉ាងនេះ»លោកចនក៏តបទៅវិញ
«គេនៅតាមរកជីមិនទៀតហេស??»លោកគីមក៏សួរទៅវិញ
«ត្រូវហេីយ ហ៊េីយ!គ្រប់យ៉ាងគឺមកពីគេខ្លួនឯង ពេលគេនៅក្បែរ
មិនខ្វល់ទេ ព្រងេីយ ចុងក្រោយគេអស់ទ្រាំរត់ចោលបាត់ទេីបសម
ចិត្ត កូនក៏ដូចគ្នាដែរណាមជូន ប្រយ័ត្នដូចបងរបស់ឯង»លោកចន
ក៏តបទៅវិញរួចក៏ឆ្លៀតដាស់តឿនណាមជូន
«បាទ!»ណាមជូនគ្មានអីនិងតបក៏មានតែចាក់បណ្តោយ
YOU ARE READING
អាពាពិពាហ៍ផ្តេីមស្នេហ៍
Romanceការរៀបការដែរកេីតឡេីងដោយការបង្ខំចិត្ត?? ឬកេីតឡេីងដោយការពេញចិត្តឲប្រាកដ??មនុស្សពីអ្នកមិនដែរស្គាល់គ្នាពីមុនមក ក៏ត្រូវមករៀបការជាមួយគ្នា កូនកម្លោះជាមនុន្សដែរគ្រប់គ្នាគិតថាជាព្រានទាំងដែរនាយជាមនុស្សល្អ ស្អាតស្អំ ដំបូងគ្រាន់តែធ្វេីតាមបំណងម៉ាក់ប៉ាតាមអ្វីដែរគ...