«នេះជាបុគ្គលិករបស់លោកមែនទេជុង??ដេីរមកបុកខ្ញុំហេីយនៅ
ជះទឹកដាក់ខ្ញុំទៀតលោកត្រូវតែដេញគេចេញ!»នារីម្នាក់នោះក៏
ប្រាប់ទៅកាន់ជុងហ្គុក
«ថេយ៉ុង!ហេតុអីក៏មុខក្រហមបែបនេះ!អ្នកណាជាអ្នកធ្វេី!»ជុងហ្គុក
មិនខ្វល់ពីសម្តីរបស់នារីម្នាក់នោះទេ នាយក៏ប្រញ៉ាប់ចូលទៅមេីល
ថេយ៉ុង អាវសេីម??មុខក្រហម??អ្នកណាជាអ្នកធ្វេី
«អ្នកនាងវ៉ាងជះកាហ្វេក្តៅទៅលេីមុខរបស់គាត់»បុគ្គលិកក្បែរនោះ
ក៏ប្រាប់ទៅជុងហ្គុក
«សុំទោសគេភ្លាម!»ជុងហ្គុកក៏ស្រែកដាក់នារីម្នាក់នោះដោយកំហឹង
«ហេតុអីខ្ញុំត្រូវសុំទោស!គេជាអ្នកដេីរបុកខ្ញុំមុន!»នាងក៏តបទៅវិញ
«ប្រពន្ធខ្ញុំដេីរបុកនាង នាងក៏ជះកាហ្វេដាក់គេបែបនេះមែនទេ??
ល្អបេីនាងមិនសុំទោសទេ យកឯកសារនេះទៅវិញទៅ ខ្ញុំមិនសហការណ៍ជាមួយទេ!តោះថេយ៉ុង»ជុងហ្គុកក៏បោះឯកសារដែរនៅដៃ
របស់ថេយ៉ុងឲទៅនាងរួចក៏កាន់ដៃរបស់ថេយ៉ុងដេីរចូលទៅខាង
ក្នុងការិយាល័យរបស់ខ្លួនបាត់
«អាយ!!ចង្រៃមែន!»នាងល្អិតម្នាក់នោះស្រែកទាំងកំហឹងរួចក៏
ដេីរចេញទៅ
>>>ក្នុងការិយាល័យរបស់ជុងហ្គុក<<<
ជុងហ្គុកបានឲគេចូលទៅងូតទឹកប្តូរសម្លៀកបំពាក់ជៀសវាងស្អិតខ្លួនហេីយថេយ៉ុងក៏ទៅតាមអ្វីដែរគេបានប្រាប់ បន្ទាប់ពីងូតទឹករួចរាល់ជុងហ្គុកក៏យកទឹកកកទៅស្អំមុខរបស់ថេយ៉ុង
«ឈឺដែរទេ??ក្រហមអស់ហេីយ»ជុងហ្គុកក៏ស្អំបណ្តេីរនិយាយ
បណ្តេីរ
«ឈឺណាស់»ថេយ៉ុងក៏តបទៅវិញ
«នៅទីនេះហេីយខ្ញុំឲគេទៅយកទឹកកកមកបន្ថែម»ជុងហ្គុកថាហេីយក៏ដេីរចេញទៅតែថេយ៉ុងក៏ឃាត់
«បានហេីយមិនចាំបាច់ទេ ធ្វេីការរបស់លោកទៅខ្ញុំទៅវិញហេីយ»ថេយ៉ុងថាហេីយក៏ងេីបចុះពីលេីគ្រែ
«នៅទីនេះហេីយ មិនបាច់ទៅវិញទេ!»ជុងហ្គុកក៏ចាប់ដៃរបស់
ថេយ៉ុងជាប់រួចក៏និយាយ
«តែខ្ញុំខ្លាចរំខានដល់ការងាររបស់លោក»ថេយ៉ុងក៏តបទៅវិញ
«មិនអីទេ នៅទីនេះហេីយ!»ជុងហ្គុកក៏តបទៅវិញទាំងទឹកមុខអង្វរករឲថេយ៉ុងព្រមនៅ
«ក៏បានៗ»ថេយ៉ុងអត់មិនបានក៏យល់ព្រមហេីយក៏ទៅអង្គុយលេី
គ្រែវិញ
>>>ម៉ោង2ថ្ងៃត្រង់<<<
ថេយ៉ុងគេងងេីបៗក្នុងបន្ទប់របស់ជុងហ្គុកមិនហ៊ានចេញទៅក្រៅខ្លាចរំខានគេ តែដោយធុញខ្លាំងពេកនាយក៏សម្រេចចិត្តចេញទៅក្រៅ
«ចង់ចេញទៅណាមែនទេ???»ជុងហ្គុកក៏សួរទៅកាន់គេ
«រកទៅផ្សារទំនេីបទិញអីវ៉ាន់បន្តិច ម៉ោះទៅជាមួយគ្នាទៅ»ថេយ៉ុង
ក៏តបទៅវិញរួចក៏ដេីរទៅរកជុងហ្គុក
«ខ្ញុំមិនទាន់រួចដៃពីការងារទេ»ជុងហ្គុកក៏តបទៅវិញរួចក៏អោបចង្កេះរបស់ថេយ៉ុងជាប់
«នែ៎!ដៃកុំហ៊ានពេក»ថេយ៉ុងក៏ទះដៃរបស់គេមួយទំហឹង
«ដៃធ្ងន់គ្រាន់បេី»ជុងហ្គុកក៏តបទៅវិញ
«តោះ!ទុកការងារចោលសិនទៅមួយថ្ងៃវាមិនក្រទេ ឲកូនចៅលោកចាត់ការទៅ»ថេយ៉ុងថាហេីយក៏ទាញដៃជុងហ្គុកចេញទៅ
«ហឹស»ជុងហ្គុកក៏សេីចនិងឫកពាររបស់ថេយ៉ុង
«ហេ!លោកខ្ញុំផ្ញេីជួយមេីលការងារជំនួសគេផង ខ្ញុំយកទៅសម្រាក
ខួរក្បាលខ្លះ»ថេយ៉ុងក៏ស្រែកប្រាប់ទៅកូនចៅរបស់ជុងហ្គុក
«មេីលលោកប្រធានទៅមិនហ៊ានជាមួយប្រពន្ធទេ»បុគ្គលិកនៅ
ទីនោះក៏ខ្សឹបខ្សាវគ្នា
>>>ផ្សារទំនេីប<<<
គ្រាន់តែពួកគេចូលមកដល់ក្នុងផ្សារភ្លាមក្រសែរភ្នែកជាច្រេីនបាញ់
មករកពួកគេ
«ហៃយ៉ា!អ្នកប្រុសចននាំភរិយាដេីរផ្សារមែនទេ»ភ្លាមៗនោះក៏មាន
បុរសម្នាក់ដេីរមកនិយាយរាក់ទាក់ជុងហ្គុក
«មិនមែនទេ និយាយថាភរិយាខ្ញុំនាំខ្ញុំដេីរផ្សារទេីបត្រូវ»ជុងហ្គុកក៏
តបទៅវិញទាំងញញឹម
«ចឹងខ្ញុំមិនរំខាន»ថាហេីយគាត់ក៏ដេីរចេញទៅ
«តោះ!»ជុងហ្គុកក៏និយាយទៅកាន់ថេយ៉ុង
«ឈប់ៗខ្ញុំចូលទៅទិញរបស់នៅក្នុងនេះបន្តិច»ថេយ៉ុងថាហេីយ
ក៏ដេីរចូលទៅក្នុងហាងលក់គ្រឿងតុបតែងខ្លួន
«Xxxxx Cosmetic សូមស្វាគមន៍»បុគ្គលិកនៅទីនោះក៏ចេញ
មករាក់ទាក់ពួកគេ
«ហេ!!ថេយ៉ុងមកទិញអីវ៉ាន់ទៀតហេីយមែនទេ??»ម្ចាស់ហាងក៏
ចេញមកនិយាយរាក់ទាក់ថេយ៉ុងព្រោះគេជាភ្ញៀវពិសេសនៅ
ទីនេះ
«បាទ តែថ្ងៃនេះមិនមែនមកតែឯងទេ នោះគេមកជាមួយ»ថេយ៉ុង
ថាហេីយក៏ចង្អុលទៅជុងហ្គុក
«ប្តីនាំដេីរផ្សារទៀត ពិតជាគួរឲច្រណែនពិតមែន»ម្ចាស់ហាងក៏
តបមកវិញ
«បានហេីយចុះគូរដណ្តឹងនៅទីណា មិនមកទេហេសថ្ងៃនេះ??»
ថេយ៉ុងក៏សួរទៅវិញ
«មិនមកទេ!សួរស្តីអ្នកប្រុសចន»គេក៏តបទីវិញស្រាប់តែឃេីញ
ជុងហ្គុកដេីរចូលមកនាយក៏អោនគោរព
«បាទ សួរស្តី! ថេយ៉ុងយ៉ាងមិចហេីយ??»ជុងហ្គុកក៏សួរទៅកាន់ថេយ៉ុង
«ចាំបន្តិចមិនទាន់បានមេីលអីវ៉ាន់ទេ មុននេះជាប់និយាយជាមួយនិង
លីអុនបន្តិចបន្តួច»ថេយ៉ុងក៏តបទៅវិញ
«បាទតាមសម្រួល ខ្ញុំមិនប្រញាប់ទេ»ជុងហ្គុកក៏តបទៅវិញ
«អ្នកប្រុសចនអាចអង្គុយចាំភរិយារបស់អ្នកប្រុសនៅសាឡុងនោះ
បានចាំខ្ញុំឲគេយកទឹកមកជូន»លីអុនដែរជាម្ចាស់ហាងក៏ប្រាប់ទៅ
កាន់ជុងហ្គុក
«បាទ!និយាយអញ្ចឹង អីជុងមិននៅទេហេស??»ជុងហ្គុកក៏សួរទៅ
វិញ
«លោកស្គាល់គេដែរហេស??»ថេយ៉ុងក៏សួរខ្សឹបៗទៅគេ
«អតីតមិត្តរួមសកលវិទ្យាល័យ»ជុងហ្គុកក៏តបទៅវិញ
«បាទ ខ្ញុំឲគេនៅផ្ទះព្រោះប៉ុន្មានថ្ងៃនេះជួយនៅហាងច្រេីនណាស់
ធ្វេីការនៅក្រុមហ៊ុនហេីយនៅមកជួយមេីលហាងទៀត ខ្ញុំខ្លាចគេ
ឈឺណាមួយនៅទីនេះខ្ញំមេីលបាន ក៏ប្រាប់ឲសម្រាកនៅផ្ទះតែមិន
ដឹងបានប៉ុន្មានម៉ោងទេ»លីអុនក៏តបទៅវិញ
«ដូចតែគ្នាទេ នេះទេីបតែអូសចេញពីក្រុមហ៊ុនមកដែរនិង»ថេយ៉ុង
ក៏តបទៅវិញ
«យ៉ាប់ណាស់ Alphaតែបែបនេះឯង»លីអុនក៏តបទៅវិញ
«បានហេីយៗទៅមេីលអីវ៉ាន់ទៅ!»ជុងហ្គុកក៏ប្រាប់ទៅកាន់ថេយ៉ុង
ទាំងសេីច
«ដឹងហេីយៗ»នាយក៏តបទៅវិញ
(បញ្ជាក់:ជុង លីអុន ជាប្អូនស្រីរបស់ជុង ហូស៊ុក ជាកូនប្រុសពៅ
ប្រចាំត្រកូលជុង ជាគូដណ្តឹងរបស់លី អីជុងដែរជាកូនទោលរបស់
ត្រកូលលីត្រកូលទាំងពីរដៃគូសហការមួយផ្នែកនៃក្រុមហ៊ុនរបស់ត្រកូលចន ថេយ៉ុងជាមួយនិងលីអុនធ្លាប់ជាសិស្សរួមសាលាកាលថេយ៉ុងនៅកូរ៉េតែក្រោយមកគេប្តូរទៅស្វីសវិញ ទំនាក់ទំនងពួកគេមិនស្និតស្នាលទេ)
>>>30នាទីក្រោយមក<<<
ថេយ៉ុងក៏រេីសបានអីវ៉ាន់ឡេីង2កន្ត្រក់ធំៗសុទ្ធតែជាម៉ាស់មុខ ក្រែម
ព្យាបាលបបូរមាត់ ឡេក្រអូប និងទឹកអប់ជាច្រេីនដប ជាមួយនិងគ្រឿងថែមុខ
«នេះលីអុន គិតលុយទៅ»ថេយ៉ុងក៏ប្រាប់ទៅគេ
«ប្រមូលឲអស់ពីហាងតែម្តងទៅ»លីអុនក៏និាយយទៅវិញក្នុងន័យលេងសេីច
«មិនមែនចង់ទិញច្រេីនតែតែទឹកអប់នៅក្រុមបងរបស់ឯងលក់ដាច់
ផងខ្លាចអស់ស្តុកដូចលេីកមុនទៀត»ថេយ៉ុងក៏តបទៅវិញ
«ហាសហា!នេះវិកាយប័ត្រ សរុបអស់ 7769$ បញ្ចុះឲ 769$
ឲតែ7000$មកបានហេីយ»លីអុនក៏តបទៅវិញ
«អរគុណណាស់ឯង នេះ!»ថេយ៉ុងក៏ហុចកាតឲទៅលីអុន
«ប្រេីរបស់ខ្ញុំទៅ!»ជុងហ្គុកក៏ហុចកាតខ្មៅរបស់ខ្លួនជំនួសឲកាត
របស់ថេយ៉ុង
«បាទអ្នកប្រុស»លីអុនក៏ធ្វេីតាម
«អរគុណ»ថេយ៉ុងក៏តបទៅវិញ
«នេះអ្នកប្រុសរួចរាល់ហេីយ ហេីយអីវ៉ាន់ចាំខ្ញុំឲគេដឹកទៅភូមិគ្រឹះរបស់អ្នកប្រុស»លីអុនក៏តបទៅវិញ
«បាទ តោះថេយ៉ុង»ជុងហ្គុកក៏ដេីរចេញទៅជាមួយនិងថេយ៉ុង
«លោកមិនត្រូវការទិញអីទេហេស???»ថេយ៉ុងក៏សួរទៅគេ
«អត់ទេ»ជុងហ្គុកក៏តបទៅវិញ
«ម៉ោះខ្ញុំនាំទៅទិញទឹកអប់នៅហាងមួយទៀត»ថេយ៉ុងថាហេីយក៏
អូសដៃជុងហ្គុកទៅជាន់លេីដែរជាកន្លែងលក់អីវ៉ាន់របស់Alpha
នាយក៏នាំជុងហ្គុកទៅហាងរបស់មិត្តភក្តិរបស់នាយ
«ចាំបន្តិច ខ្ញុំទៅនោះមួយភ្លែត»ជុងហ្គុកក៏ប្រាប់ទៅថេយ៉ុង
«អឹម!»ថេយ៉ុងក៏ងួកក្បាលហេីយក៏ដេីរសម្តៅទៅហាងជិតនោះ
«ហេ!ថេយ៉ុង!»ភ្លាមៗនោះម្ចាស់ហាងក៏ចេញមករកថេយ៉ុងតែម្តង
«វីលយ៉ាងមិចដែរមួយរយះនេះ??»ថេយ៉ុងក៏សួរ
«គង់តែជាប់កុងត្រាទេកុំអីយេីងបិទហាងហេីយ»វីលក៏តបទៅវិញ
«ឯងមានដឹងរឿងទេ???អ៊ីដេនមានប្រាប់ឬអត់??»ថេយ៉ុងក៏សួរ
«ប្រាប់ហេីយ!តែឯងគិតយ៉ាងមិច???»វីលក៏សួរមកវិញ
«ឯងគិតថាយេីងទៅចោលជុងហ្គុកបានមែនទេ??»ថេយ៉ុងក៏សួរ
ទៅវិញ
«ឯងស្រឡាញ់គេហេីយមែនទេ??»វីលក៏សួរ
«គ្មានទេកុំចេះតែនិយាយ»ថេយ៉ុងក៏តបទៅវិញទាំងអៀន
«និយាយចឹងចរិកគេយ៉ាងមិចដែរ??»វីលក៏សួរ
«ដូចដែរម៉ាក់ប៉ាយេីងសរសេីរមែនតែមិនដឹងបន្តិចទៀតទៅជា
យ៉ាងណាទេ»ថេយ៉ុងក៏តបទៅវិញ
«ហេីយនាំប្តីមកធ្វេីអីដែរ??»វីលក៏សួរបន្ត
«នាំមមកទិញទឹកអប់ មុននេះគេចេញលុយជំនួសយេីងឡេីង
7000$ និយាយគ្នាឲហេីយគិតលុយលេីយេីងហាមស្តាប់តាមគេ»
ថេយ៉ុងក៏គម្រាមទុកមុន
«និយាយគ្នាដល់ណាហេីយ??»និយាយគ្នាចប់ភ្លាមជុងហ្គុកក៏មកដល់ល្មម
«មុននេះទៅណា???»ថេយ៉ុងក៏សួរទៅវិញ
«ទៅទិញរបស់»ជុងហ្គុកក៏តបទៅវិញ
«វីលទៅយកទឹកអប់Kiss Demon ហេីយនិងRed Kissមក»
ថេយ៉ុងក៏តបទៅវិញ
«ចូលទៅក្នុងសិនទៅ យេីងទៅយកមកឲ»វីលថាហេីយក៏ដេីរ
ចូលទៅយករបស់តាមថេយ៉ុងប្រាប់
«ស្តាប់មេីលទៅចូលចិត្តទឹកអប់ណាស់ ស្គាល់គ្រប់ម៉ាកតែម្តង»
ជុងហ្គុកក៏និយាយតែទៅកាន់ថេយ៉ុ
«ថាចឹងក៏បាន»ថេយ៉ុងក៏តបទៅវិញ
«តោះចូលទៅខាងក្នុងទៅ»ជុងហ្គុកក៏ប្រាប់ទៅថេយ៉ុង
«នេះថេយ៉ុង ឲប្តីរបស់ឯងហិតសាកមេីល»វីលក៏ដេីរមកវិញជា
មួយនិងទឹកអប់ពីរក្នុងដៃ
«នេះជុងហ្គុកហិតKiss Demonមុនទៅ»ថេយ៉ុងក៏ហុចឲជុងហ្គុក
«អឹម!ក្រអូបណាស់»ជុងហ្គុកក៏តបទៅវិញ
«ចុះមួយនេះវិញ»ថេយ៉ុងក៏ហុចមួយទៀតឲទៅគេ
«ក្លិនមួយនេះខ្លាំងណាស់ បាញ់ប្រចាំថ្ងៃមិនកេីតទេ តែបេីបាញ់ពេលចេញក្រៅបាន»ជុងហ្គុកក៏តបទៅវិញ
«ពេញចិត្តដែរទេ??»ថេយ៉ុងក៏សួរ
«ក្លិនពួកនេះខ្ញុំចូលចិត្ត»ជុងហ្គុកក៏តបទៅវិញ
«យកទៅគិតលុយទៅវីល នេះ»ថេយ៉ុងក៏ឲកាតទៅវីល
«ប្រេីរបស់ខ្ញុំវិញទៅ»ជុងហ្គុកក៏ប្រាប់ទៅវីល
«ទុកវិញទៅ ខ្ញុំទិញឲលោក»ថេយ៉ុងក៏តបទៅវិញ
«អរគុណណាស់»ជុងហ្គុកក៏និយាយទាំងស្នាមញញឹម
«នេះ!អរគុណហេីយឯង»វីលក៏ហុចកាតឲទៅថេយ៉ុងបិញជាមួយ
និងទឹកអប់របស់គេ
«អឹម!យេីងទៅវិញសិនហេីយប្រញាប់ទិញអីវ៉ាន់ទុកធ្វេីម្ហូបយប់នេះ»ថេយ៉ុងថាហេីយក៏ដេីរចេញទៅហេីយជុងហ្គុកក៏ចេញទៅតាមក្រោយ
«ម៉ោះខ្ញុំកាន់វិញ»ជុងហ្គុកក៏ចូលទៅយកថង់ទឹកអប់ពីថេយ៉ុង
«ជុងហ្គុក!យប់នេះលោកចង់ញ៊ាំអី??ខ្ញុំធ្វេីឲ»ថេយ៉ុងក៏សួរ
«ធ្វេីអីក៏បានខ្ញុំមិនចេះរេីសច្រេីននោះទេ»ជុងហ្គុកក៏តបទៅវិញ
«អឹម!ចឹងចេញពីនេះទៅធ្វេីម្ហូបជាមួយគ្នាយ៉ាងមិចដែរ??»ថេយ៉ុង
ក៏សួរទៅវិញ
«ក៏បានជ្រុលជាចេញមកហេីយ ចាំស្អែកចាំបន្តការងារ»ជុងហ្គុកក៏
តបទៅវិញ
«ហឹម!គួរឲស្រឡាញ់ណាស់»ថេយ៉ុងក៏ល៎ទៅថេីបថ្ពាល់របស់
ជុងហ្គុក
«....»ជុងហ្គុកដោយត្រូវបានប្រពន្ធថេីបក៏គាំងស្ញេញនៅមួយកន្លែង
YOU ARE READING
អាពាពិពាហ៍ផ្តេីមស្នេហ៍
Roman d'amourការរៀបការដែរកេីតឡេីងដោយការបង្ខំចិត្ត?? ឬកេីតឡេីងដោយការពេញចិត្តឲប្រាកដ??មនុស្សពីអ្នកមិនដែរស្គាល់គ្នាពីមុនមក ក៏ត្រូវមករៀបការជាមួយគ្នា កូនកម្លោះជាមនុន្សដែរគ្រប់គ្នាគិតថាជាព្រានទាំងដែរនាយជាមនុស្សល្អ ស្អាតស្អំ ដំបូងគ្រាន់តែធ្វេីតាមបំណងម៉ាក់ប៉ាតាមអ្វីដែរគ...