រឿង💔🔥គុំនំស្នេហ៍💔🔥 Ep1

1K 35 3
                                    

Ep1:រយៈពេលជាយូរ

     នៅក្នុងរដូវកាលទីមួយពួកយើងបានដឹងរួចហើយថាថេយ៉ុងធ្លាប់មានប្រពន្ធថែមទាំងមានកូនប្រុសម្នាក់ទៀតផងដោយគេដូរដាក់ឈ្នោះថាចនថេហ្គី ថេយ៉ុងបានរៀបការម្ដងទៀតតែមាននាមជាកូនក្រមុំមិនមែនកូនកម្លោះដូចពីមុនឡើយ។
              តឹប~តឹប~
     សម្លេងសម្រឹបស្បែកជើងលាន់លឺរងំក្នុងបរិវេណភូមិគ្រឹះត្រកូលមីន មីនស៊ូជីជាស្រីម្នាក់ដែលបានក្លែងធ្វើជាមនុស្សស្លាប់ដោយប្រើរថ្នាំបញ្ឈប់ដំណើរការលោតបេះដូងជាបណ្ដោះអាសន្ន
     "ប៉ា~"សម្លេងស្រទន់បូករួមជាមួយនិងកាយវិការម៉ត់ចត់ពួកយើងអាចទាយដឹងបានយ៉ាងងាយថានាងមានឋានៈអ្វីនៅពេលនេះ?!
     "ប៉ាបានរៀបចំឲ្យកូនរួចរាល់ហើយចនជុងគុកគេមិនដឹងថាកូនជាអតីតភតិយារបស់ថេយ៉ុងឡើយ"លោកមីន ហុចឯកសារមួយសន្លឹកតាមមើលទៅប្រហែលជាប្រវត្តិរូបសង្ខេបដាក់ពាក្យចូលធ្វើការក្នុងក្រុមហ៊ុនមួយ
     "អគុណច្រើនហើយប៉ា"ស៊ូជីញញឹមខ្ចឹបទាញយកឯកសារមកមើលនៅលើក្រដាស់សរសេរយ៉ាងច្បាស់ថានាងបានជាប់ងារជាលេខារបស់អគ្គនាយកចន
     "ប៉ាមិនបានហាមកូនរឿងសងសឹកទេតែត្រូវគិតតាមស្ថានភាព"លោកមីន និយាយទាំងមុខមាំសម្លឹងមើលទៅកូនស្រីរបស់ខ្លួនរយៈពេលរំលងទៅជាង4ឆ្នាំទៅហើយក៏នាងនៅតែមានគំនិតចង់សងសឹកអតីតស្វាមីដោយមិនមានការស្ទាក់ស្ទើរ
     "គេធ្វើអ្វីដាក់ខ្ញុំខ្លះប៉ាមិនចាំទេឬ?!"ស៊ូជី ប្ដូរពីទឹកមុខញញឹមស្រស់មកសម្លឹងមុខអ្នកជាឪពុកវិញពេញដោយកំហឹងគាត់មិនចាំទេឬថាគេម្នាក់នោះបានធ្វើអីមកលើនាងខ្លះ?!
     "ប៉ាដឹងតែកូន~"
     "បានហើយឈប់និយាយទៅខ្ញុំមិនចង់ស្ដាប់"ស៊ូជីស្រែកគំហក់ដាក់ឪពុកវិញដោយខ្នើសចិត្តមុននិងដើរចេញពីកន្លែងសន្ទនា។
     ងាគមកមើលបរិវេណភូមិគ្រឹះចនឯនេះវិញជុងគុកត្រូវមកអង្គុយដាំផ្កាជិត5-6ជួរដើម្បីលួងចិត្តថេយ៉ុងដោយសារតែមួយម៉ោងមុននេះពួកគេបានទាស់សម្ដីនិងគ្នាដោយថេយ៉ុងទាមទាដាំផ្កានៅបរិវេណក្រោយភូមិគ្រឹះតែជុងគុកមកព្រមដោយគិតថាវាអាចនិងមានសត្វល្អិតផ្សេងៗតែដោយសារតែការជំទាស់របស់នាយធ្វើឲ្យថេយ៉ុងខឹងមិននិយាយរកបែបនេះនាយត្រូវតែធ្វើអ្វីមួយលួងទើបបាន
     "អួយ៎សឺត!!!"ដោយសារតែមិនប្រយត្ន័ធ្វើឲ្យដៃរបស់គេត្រូវមុតជាមួយនិងបន្លារ
     "ចង្រៃយ៎!!!"ជុងគុក យកកន្សែងនៅជិតដៃជូតសម្អាតឈាមដែលកំពុងជ្រាបចេញមក ជុងគុក ហូតយកបង់បិទដែលមាននៅក្នុងហោប៉ៅមកបិទពីលើមុខរបួសមួយនោះ
     "ធ្វើអី?!"ថេយ៉ុង ដែលដើរកាត់ទីនោះក៏ឆ្លៀតចូលមកមើលជុងគុកខ្លះចង់ដឹងថាគេកំពុងធ្វើអីតែចៃដន្យក៏មកចំពេលដែលជុងគុកត្រូវមុតដៃជាមួយនិងបន្លាផ្កាអត់និងមិនសួរមិនបានព្រោះមុននិងគេក៏ប្រកែកយ៉ាងញែតថាមិនដាំផ្កាឡើយព្រោះខ្កាចមានសត្វល្អិតណាមួយថេហ្គីគេរំពិសមើលមិនបានឌិតដល់ប្រាកដជាទៅជិតដើមផ្កានោះមិនខានទេ
     "គឺ~"
     "ដាំផ្កាមែនទេ?!"ថេយ៉ុង លើកចញ្ចើមចងជាខ្សែរបូរទាំងកែវភ្នែកសម្លឹងមើលទៅផ្កាជាង3ជួរដែលជុងគុកបានដាំរួច ក្នុងចិត្តក៏រាងរំភើបដែលព្រោះតែជុងគុកបានធ្វើតាមអ្វីដែលគេសុំ
     "បាទគឺដើម្បីអូន"ជុងគុក ញញឹមបញ្ចេញធ្មេញទន្សាយដាក់អ្នកជាភរិយា រាងស្ដើងបន្ទន់ជង្គង់ចុះឲ្យស្មើរនិងកម្ពស់អ្នកដែលអង្គុយរាបនិងដី ម្រាមដៃវែងស្រឡូនលើកសន្សឹមៗជូតសម្អាតពីលើស្នាមដីដែលដិតដាមនៅលើផ្ទៃមុខរបស់ស្វាមី បបូរមាត់ពណ៌សុីជម្ពូរធ្លោយញញឹមយ៉ាងស្រស់ដាក់អ្នកម្ខាងទៀត
     "កុំប៉ះបងខ្លួនបងប្រឡាក់ដី"ជុងគុក ព្យាយាមគេចចេញមិនឲ្យថេយ៉ុងចាប់គេអោបបានមិនមែនគេមិនចង់ឲ្យថេយ៉ុងអោបឡើយតែគេខ្លាចដីភក់ប្រឡាក់ទៅលើខ្លួនប្រពន្ធគេសុខចិត្តមានក្លិនមិនល្អតែមិនឲ្យប្រពន្ធគេមកប៉ះពាល់របស់ទាំងនេះឡើយ
     "ហៃយ៉ាជុង~ប្រឡាក់ក៏ប្រឡាក់ទៅចាំអូនងូចទឹក"ថេយ៉ុង យកដីភក់មកជូតនៅលើមុខរបស់ខ្លួនមួយចំហៀងដើម្បីបញ្ជាក់ជុងគុក តែរាងសង្ហារបែរជាស្ទុះចាក់ទឹកទៅលើកន្សែងហើយយកវាជូតផ្ដិតទៅលើស្នាមដៃដែលដាបជាប់នៅលើផ្ទៃមុខប្រពន្ធ
     "បងថាកុំរពិសហេតុអីអូនមិនស្ដាប់បងបែបនេះ?!"ជុងគុក ជូតបណ្ដើររអ៊ូរបណ្ដើរក៏ព្រោះតែប្រពន្ធមិនព្រមស្ដាប់អ្វីដែលគេនិយាយ
     "ប៉ាៗម៉ាក់ៗ!!!!"សម្លេងស្រែកហៅស្រួយស្រេសដូចសារិការបន្លៗឡើងហៅអ្នកជាឪពុកនិងម្ដាយ ក្មេងតូចរត់លឿនវឹងសម្ដៅទៅអ្នកជាម្ដាយ
     "អា៎ថេហ្គីអ្នកណាបណ្ដោយឲ្យកូនដើរមកទីនេះ??"ជុងគុក រហ័សលើកពរកូនឡើងដោយមិនខ្វល់ថាដៃខ្លួនប្រឡាក់អ្វីឡើយសំខាន់គេខ្លាចសត្វល្អិតនៅទីនេះខាំកូនរបស់ខ្លួន
     "គឺកូនរកប៉ាប៉ាមិនឃើញទើបមកទីនេះ"ថេហ្គី ឈោងដៃអោបករអ្នកជាឪពុកយ៉ាងណែនញញឹមយ៉ាងស្រស់បញ្ចេញធ្មេញដែលដុះមិនទាន់ពេញដាក់អ្នកទាំង2
     "លើកក្រោយកុំមកឲ្យសោះឮទេទីនេះសម្បូរសត្វល្អិតណាស់ក្រែងលោវាខាំកូន"ជុងគុក យកដៃចង្អុលរបស់ខ្លួនចុចលើច្រមុះកូនប្រុស
    "បាទប៉ាប៉ា"ថេហ្គី ញញឹមយ៉ាងស្រស់ចំនែកថេយ៉ុងក៏ញញឹមដូចគ្នាប៉ុន្តែររំពេចនោះគេបែរជានឹកដល់មីនស៊ូជី
     "ប្រសិនបើពេលនេះអូននៅរស់អូនប្រហែលជាបានដឹងថាបងចញ្ចឹមកូនអូនរស់នៅបែបមិច...តែស្ដាយអ្វីៗមិនអាចដូចដើមបានឡើយមនុស្សស្លាប់ក៏មិនអាចរស់ឡើងវិញបងពិតជាស្ដាយកំហុសដែលខ្លួនបានសាងប្រសិនបើជុងគុកជាអូនបងប្រាកដជាមើលថែអូនមិនឲ្យមានកំហុសជាលើកទី3ទៀតឡើយ "ថេយ៉ុងដកដង្ហើមធំសម្លឹងមើលទៅគ្រួសាររបស់ខ្លួនប្រសិនបើពេលនេះស៊ូជីនៅនាងប្រាកដជាសប្បាយចិត្តជាមួយនិងសុភមង្គលមួយនេះតែគួរឲ្យស្ដាយនាងមិនអាចរស់នៅបានយូរអ្វ៏ៗក៏ព្រោះតែគេទើបរឿងទៅជាបែបនេះក៏ព្រោះតែគេទើបនាងស្លាប់កំហុសគេគឺធំមិនអាចនិងអភ័យទោសឲ្យបានឡើយ
     "អូនកំពុងគិតអីថេយ៍?!"ជុងគុក សម្លឹងមុខអ្នកជាភរិយាទាំងក្រែងចិត្តគេដឹងថាថេយ៉ុងកំពុងគិតអីគ្រាន់តែគេសួរឲ្យច្បាស់ប៉ុណ្ណោះ
     "មិនមានអ្វីទេបងកុំបារម្ភអី"។
_______________
#Thanks for following the story
#Sovan Metrey/សុវណ្ណមេត្រី❤️💌

រឿង💔🔥គុំនំស្នេហ៍💔🔥(រដូវកាលទី2)Where stories live. Discover now