រឿង💔🔥គុំនំស្នេហ៍💔🔥ភាគទី7

325 18 2
                                    

ភាគទី7:នាងចង់បានអ្វីពីខ្ញុំទៀត???

ដោយទ្រាំមិនបានថេយ៉ុងរហ័សងើបឈររួចចាប់អូសដៃស៊ូជីដើរទៅណាមិនដឹង ចំនែកជុងគុកបានត្រឹមឈរស្ងៀមធ្វើមិនដឹងខណៈកូនរបស់ខ្លួនក៏មិនស្ដីរកគេដូចគ្នា

"នាងចង់បានអ្វីពីខ្ញុំទៀត?!"ថេយ៉ិងចាប់ផ្ដើមបញ្ចេញចតិកកាចសាហាវរបស់ខ្លួនចាប់ទាញដៃស៊ូជីឱ្យមកនៅទល់មុខខណៈគេក៏សង្រ្គឺតធ្មេញពោពេញទៅដោយភាពក្រេវក្រោធ

"បងនៅមានមុខមកសួរខ្ញុំទៀតមែនទេ???ខ្ញុំត្រូវការកូនខ្ញុំខ្ញុំមិនចង់បានអ្វីផ្សេងទៀតនោះឡើយ"ស៊ូជី ខាំមាត់ឆ្លើយតបជាមួយថេយ៉ុងវិញឥតដាច់ចំនែកខ្លួនព្យាយាមទប់ទឹកភ្នែកមិនឱ្យស្រក់ចុះមកដូចគ្នា

"ខ្ញុំមិនឱ្យថេហ្គីជាកូនរបស់ខ្ញុំនាងគ្មានសិទ្ធទទួលយកគេទៅចញ្ចឹមនោះឡើយ"ថេយ៉ុងស្រែកសម្លុតគំហកដាក់ស៊ូជីវិញខណៈប្រអប់ដៃចាប់ក្រសោបដើមដៃជីស៊ូជាប់ស្អិត

"ហេតុអីគ្មានសិទ្ធ???ខ្ញុំអ្នកបង្កើតគេខ្ញុំអ្នកពរពោះគេខ្ញុំមានឈ្មោះជាម្ដាយហេតុអីខ្ញុំមិនអាចយកគេទៅចញ្ចឹមបាន???"ស៊ូជីសង្រ្គឺតជើងធ្មេញខឹងក្រេវក្រោធកន្រ្តាក់ដៃរបស់ខ្លួនចេញពីការសង្រ្គប់របស់ថេយ៉ុងតែគិតឬថានាងអាចគេចចេញពីគេបានយ៉ាងងាយ?ប្រាកដណាស់គឺមិនងាយនោះឡើយរាងតូចល្អិតរបស់នាងមិនអាចយកឈ្នះគេដែលមានកម្លាំងខ្លាំងជាងនោះទេ ក៏ដូចពេលនេះអ៊ីចឹងនាងមិនអាចសូម្បីតែដកដៃខ្លួនឯងចេញពីដៃថេយ៉ុង

"លែងដៃខ្ញុំ"ឃើញថេយ៉ិងតបជាមួយនាងលែងបានទៀតនាងក្រមុំឈ្លៀតពេលស្រែកសម្លុតដាក់គេទាំងមុខមាំ

"នាងមានអ្វីពាក់ពន្ធ័ជាមួយនិងជុងគុក?!"សំណួរចុងក្រោយខណៈអ្នកសួរវាចាសឹងតែមិនចេញគេដឹងថានាងមានអ្វីទាក់ទងជាមួយជុងគុកប៉ុន្តែរគ្រាន់តែគេមិនអាចទទួលយកការពិតបានប៉ុណ្ណោះ

"ជាសង្សារនិងគ្នាគ្មានអ្វីពាក់ពន្ធ័និងលោកទេលែងដៃខ្ញុំ"ស៊ូជី នៅតែចាប់បេះដៃថេយ៉ុងចេញតែនាងនៅតែមិនអាចយកឈ្នះថេយ៉ុងបាន

"សង្សារ?!នាងមានដឹងថាគេត្រូវជាអ្វីនិងខ្ញុំទេ?!"ថេយ៉ុង លែងដៃចេញពីការចាប់ផ្គួបអំម្បាញ់មិញថែមទាំងឈរស្ងៀមមួយកន្លែងមុននិងស្រដីចេញមកទាំងបេះដូងខាងឆ្វេងឈឺឆ្កៀបៗ

You've reached the end of published parts.

⏰ Last updated: Jan 13, 2022 ⏰

Add this story to your Library to get notified about new parts!

រឿង💔🔥គុំនំស្នេហ៍💔🔥(រដូវកាលទី2)Where stories live. Discover now