ភាគទី5:មានរឿងមិនចេះចប់?!
ពេលល្ងាចបានឈានមកដល់ថេយ៉ុងត្រូវមកឈរចាំទទួលកូនតាមទម្លាប់នៅខាងមុខទ្វាវិមាន
~ងុឺត~
សម្លេងហ្រ្វាំងរថយន្តជាន់លាន់សម្លេងងុឺតធ្វើឲ្យថេយ៉ិងរហ័សរត់ទៅមើលកូនតែអ្វីដែលហួសចិត្តនោះគឺប្ដីគរមិនដឹងជាស្ដីអ្វីទៅលើកូនឡើយបានជាកូនយំឡើងក្រហមមុខរងិលបែបនេះ"ជុង?!នេះមានរឿងអីហេតុអីថេហ្គីយំបែបនេះ?!ថេហ្គីមានរឿងអីកូនហេតុអីយំបែបនេះឈប់យំទៅណាម៉ាមីនៅទីនេះហើយ"រាងល្អិតរហ័សបន្ទន់ជង្គង់ចុះលាត្រដាងដៃអោបក្រសោបកូនប្រុសរួចអង្អែលខ្នងកូនតិចៗឱ្យគេស្ងប់អារម្មណ៍
"ម៉ោងជិត6ហើយហេតុអីអូនមិនទៅយកកូន?!"សម្លេងស្រែកគំហក់ខណៈម្ចាស់សម្លេងកំពុងក្ដាប់ដៃយ៉ាងណែនបូករួមជាមួយកែវភ្នែកមុតស្រួចសម្លក់សម្លឹងប្រពន្ធគេដូចគ្នា
"ក្រែងទៅយកកូនជាកាងាររបស់បងឬ?!"អត់មិនបានថេយ៉ុងក៏តបទៅស្វាមីវិញទាំងអោបកូនយ៉ាងណែនតែពាក្យដែលគេនិយាយហាក់ដូចជាធ្វើឱ្យជុងគុកកាន់តែខឹងថែមមួយកម្រិតទៀត
"ម៉ោងប៉ុន្មានហើយ????អូនមិនមើលនាឡិការទេហ្ហេស?ចុះប្រសិនបើបងចេញពីធ្វើការម៉ោង12យប់អូនប្រុងឱ្យថេហ្គីគេចាំនៅសាលារហូតដល់ម៉ោង12យប់មែនទេ?!"ជុងគុកស្រែកគំហក់ដាក់ភរិយាពេញដោយកំហឹងខណៈកែវភ្នែកក្រហមរងិលដូចឈាមបើកក្រឡោតធំឡើងទាំងខឹងចិត្ត
"បងរវល់កាងារអ្វី????ការងារអ្វីរបស់បងដល់ម៉ោង12យប់???បន្ទាប់ពីចេញពីធ្វើការរួចបងមកនាំឈ្លោះជាមួយប្រពន្ធកូននៅផ្ទះបែបនេះឬ???នេះឬគេហៅថាប្ដីគំម្រូរ????ហេតុអីបងមិនចេះគិតខ្លះហាស៎ចនជុងគុក!!!!!!!"ថេយ៉ុង ស្រែកតបទៅស្វាមីវិញទាំងទឹកភ្នែកហូរពេញរង្វង់ភ្នែក
"បងមកពីធ្វើការងាហត់មកផ្ទះវិញក៏មិនចង់មានរឿងឈ្លោះបែបនេះដែល!ប៉ុន្តែរមើលអូនធ្វើទៅមើល៎មិនឱ្យបងខឹងយ៉ាងមិចបាន?????អូនសួរបងថាចេះគិតទេមែនទេ???ចុះអូនមិនសួរខ្លួនឯងថាបានធ្វើនាមជាភរិយាសម្រាប់ប្ដីឬនៅ?"សម្លេងស្រែកគំហក់តឹងសរសៃរករដាក់គ្នាមិនដាច់រហូតដល់ថ្នាក់ជុងគុកធាក់ផើងផ្កានៅជិតនោះឱ្យធ្លាក់បែករួចខ្លួនទាញសោឡានបើកចេញទៅធ្វើមិនដឹង ទឹកភ្នែករបស់ប្រពន្ធលែងមានតម្លៃសម្រាប់គេទៀតហើយសំខាន់ពេលនេះគេចង់ដើរចេញគេមិនគិតអ្វីទាំងអស់!
YOU ARE READING
រឿង💔🔥គុំនំស្នេហ៍💔🔥(រដូវកាលទី2)
Actionនៅរដូវកាលទីមួយគឺបានបង្ហាញយ៉ាងច្បាស់ថាថេយ៉ុងគឺជាមនុស្សប្រុសដ៏អាត្មានិយមម្នាក់តើនៅរដូវកាលទី2នេះនិងទៅជាយ៉ាងណា?! #និពន្ធដោយ:សុវណ្ណមេត្រី