ជីវិតអ្នកជាតិនេះ តើអ្នកកើតមកពីណា? ហើយពេលអ្នកស្លាប់ទៅ តើអ្នកទៅណា? ពេលអ្នកស្លាប់តើអ្នកនឹងសូន្យឈឹងលែងកើតម្តងទៀតឬ? ឬក៏អ្នកស្លាប់ហើយអ្នកកើតសាជាថ្មី? ចំណោទបញ្ហាដ៏មហាស្មុគស្មាញនិងពិបាកយល់នេះត្រូវបានលាតត្រដាងឡើងតាំងពីជាង២៥០០ឆ្នាំមកហើយដែលបកស្រាយដោយព្រះសមណគោតមបរមគ្រូនៃយើង។ បើអ្នកយល់ថាមានជាតិមុននោះអ្នកនឹងយល់ថានឹងមានជាតិក្រោយបន្តទៀត។ហេតុផលគឺប្រសិនបើមានជាតិមុននោះជាតិមុនគឺជាដើមទងនៃជាតិបច្ចុប្បន្ននិងជាតិខាងមុខ។បើអ្នកទទួលស្គាល់ថាមានជាតិក្រោយនោះអ្នកក៏ត្រូវតែទទួលស្គាល់ថា ជាតិមុនពិតជាមានមែន។
ហេតុផលគឺប្រសិនបើមានជាតិខាងមុខអីចឹងជាតិមុនក៏ត្រូវតែមានដែរ។ ដូច្នេះតើមានជាតិខាងមុខឬមិនមាន? និយាយឲ្យស្រួលស្តាប់ តើអ្នកនឹងចាប់ជាតិសាជាថ្មីដែរឬទេ? ក្រោយពីអ្នកស្លាប់?
ជាសត្យានុម័តនៃធម្មជាតិ! ពេលអ្នកស្លាប់ អ្នកមិនកើតជារូបអ្នកសាជាថ្មីឡើងវិញនោះទេ! តែរូបអ្នកក៏មិនសូន្យឈឹងដែរ។ អ្នកដែលយល់ថា ស្លាប់ហើយកើតឡើងវិញគឺជាការយល់ខុសហើយអ្នកដែលយល់ថា ស្លាប់ហើយរលត់សូន្យឈឹងមិនកើតឡើងវិញក៏ជាការយល់ខុសដូចគ្នា។ បើគិតថាស្លាប់ហើយកើតវិញក៏ខុសស្លាប់ហើយមិនកើតវិញក៏ខុស ចុះស្លាប់ហើយទៅណា?
ក្រឹត្យក្រមនៃដំណើរជីវិតសត្វលោកត្រង់នេះ ប្រៀបដូចជាគ្រប់ស្វាយ និងផ្លែស្វាយដូច្នេះដែរ។ ពេលអ្នកយកគ្រាប់ស្វាយទៅដាំដោយការស្រោចទឹកថែទាំអស់កាលជាច្រើនឆ្នាំ គ្រប់ស្វាយនោះនឹងក្លាយជាដើមស្វាយដ៏ធំមួយ ហើយក្រោយមកក៏បានផលិតនូវផ្លែជាច្រើន។ ទម្រាំតែក្លាយជាដើមស្វាយដ៏ធំនិងមានផ្លែពាសពេញមែក គ្រាប់ស្វាយដែលជាពូជនោះបានរលាយក្នុងធរណីបាត់ទៅហើយ។
តើគ្រាប់ស្វាយដែលកប់ក្នុងដីនោះទៅណា? បន្ទាប់ពីរលាយក្នុងធរណីហើយផ្លែស្វាយថ្មីដែលចេញពីដើមគឺជាគ្រាប់ស្វាយដែលកប់ក្នុងធរណីនោះមែនទេ?
YOU ARE READING
បងប្អូនស្រី វគ្គ២
Romanceជីវិតអ្នកជាតិនេះ តើអ្នកកើតមកពីណា? ហើយពេលអ្នកស្លាប់ទៅ តើអ្នកទៅណា? ពេលអ្នកស្លាប់តើអ្នកនឹងសូន្យឈឹងលែងកើតម្តងទៀតឬ? ឬក៏អ្នកស្លាប់ហើយអ្នកកើតសាជាថ្មី?