EP. 8

256 11 0
                                    

"ខេះៗ!!"

"អឺម!"លីយ៉ាងងភ្ញាក់ឡើងពេលដែលឮសម្លេងក្អករបស់អ្នកណាម្នាក់នៅជិតនាង។ លីយ៉ាងងើបអង្គុយទាំងឈឺពេញទាំងខ្លួននាងឃើញខ្លួនឯងសើមជោក ហើយក៏ឃើញមនុស្សម្នាក់កំពុងអង្គុយក្អកសឹងដាច់កន្លើតជិតខ្លួននាងព្រោះមិនដឹងជាផឹកទឹកអស់ប៉ុន្មានលីត្រទេ។

"ខ្ញុំប្រាប់ហើយថាកុំចូលឥឡូវនេះចាញ់ល្បិចគេឈ្លក់ទឹកសឹងស្លាប់" ឈិតនិយាយ

"ជុំវិញទីនេះដូចគ្មានស្អីទេ"លីយ៉ាងងើបឈរមើលជុំវិញខ្លួន។

"ប្រហែលផ្លូវខាងឆ្វេងទេដឹង? ខេះៗ" ឆ្លើយហើយឈិតច្រត់ដៃក្អកតទៀត។

"តោះ! ប្រញាប់ទៅជួយឆេយ៉ុង"លីយ៉ាងប្រញាប់ងើបរត់ទៅ

"ឈប់!" 

លីយ៉ាងងាកក្រោយបន្តិចក៏ឃើញថាឈិតនៅអង្គុយនៅកន្លែងដដែលនៅឡើយ។

"យ៉ាងម៉េច?! ឲ្យលឿនឡើង"

"ជើងរបស់ខ្ញុំរបួសហើយខ្ញុំឃាត់ឈាមសិន" លីយ៉ាងឃើញឈិតហែកជាយអាវមកចងនឹងដើមភ្លៅដើម្បីឃាត់ឈាម ឃើញអាការៈរបស់ឈិតហើយលីយ៉ាងក៏ចូលទៅជួយចងគេ។

"រុំឲ្យលឿនទៅប្រញាប់ទៅជួយឆេយ៉ុង"ឈិតមានទឹកមុខឆ្គងៗឡើង ហើយគេក៏សួរមកកាន់លីយ៉ាង។

"នាងស្រលាញ់ឆេយ៉ុងមែនទេ?"លីយ៉ាងរំរបួសបណ្ដើរក៏ត្រូវឈិតសួរបណ្ដើរ តែលីយ៉ាងមិនបានមើលមុខគេទេ។ ឈិតពេលនេះគេបានកាត់ចិត្តពីឆេយ៉ុងតិចៗហើយព្រោះទោះគេបង្ខំទៀតក៏ឆេយ៉ុងមិនស្រលាញ់គេដែរណាមួយគេគិតថាបើលីយ៉ាងស្រលាញ់ឆេយ៉ុងក៏គ្មានអីជាបញ្ហាដែរ។ 

ក្ដីស្រលាញ់មិនបានកំណត់ដោយអាយុទេ ទោះបីឆេយ៉ុងអាយុច្រើនក៏ដោយ ក៏នាងមានសិទ្ធិស្រលាញ់អ្នកណាម្នាក់បានតាស៎។ហើយឈិតក៏សង្ស័យថាឆេយ៉ុងមានចិត្តលើលីយ៉ាង ចំណែកលីយ៉ាងក៏ដូចគ្នា។

លីយ៉ាងបានមើលមុខឈិតដោយមិននិយាយអ្វីទាំងអស់បន្ទាប់ពីរុំរបួសរួចលីយ៉ាងក៏ងើបយ៉ាងរហ័សគេចពីឈិត។ ពួកគេបានដើរមកដល់ផ្លូវបំបែកជាបួនម្ដងទៀតតែក៏មិនដឹងត្រូវទៅផ្លូវមួយណាដែរ។ ពេលដែលកំពុងស្មុគស្មាញរកច្រកចេញនោះពួកគេក៏បានលឺសម្លេង....

បងប្អូនស្រី វគ្គ២Where stories live. Discover now