មានអ្វីម្យ៉ាងហោះត្រូវពួកឃាតករដួលអស់រលីង។ឆេយ៉ុងបានងាកទៅខាងឆ្វេងដៃរបស់នាងឃើញមនុស្សម្នាក់ទៀត ហើយម្នាក់នោះគឺជាលីយ៉ាង។
"លីយ៉ាងម៉េចឯងនៅទីនេះ?" ឆេយ៉ុងសួរ
"កុំសួរអីឆាប់ចាកចេញពីទីនេះទៅ"
ពេលកំពុងតែជិះតាមផ្លូវនោះមានឡានមួយគ្រឿងតាមឡានពួកគេលីយ៉ាងឃើញបែបនេះនាងបានបន្ថែមល្បឿនបន្ថែមទៀត។ស្របពេលនោះក៏មានគ្រាប់កាំភ្លើងហោះមកត្រូវឡានពួកគេ។
"ឆេយ៉ុងឱនចុះទៅ!"លីយ៉ាងនិយាយរួចនាងបើកកញ្ចក់ឡានហើយបាញ់តបទៅពួកគេវិញ។ បន្ទាប់មកឡានឃាតករដែលតាមពួកគេត្រូវបានលីយ៉ាងកំចាត់ចោលយ៉ាងងាយស្រួល។ពួកគេបានជិះរហូតទៅដល់អាកាសយានដ្ឋានហើយក៏ឡើងឧទ្ធម្ភាចក្រ។ នៅលើ ឧទ្ធម្ភាចក្រឆេយ៉ុងងាកទៅមើលលីយ៉ាងប្រុងសួរនាងតែទឹកមុខរបស់នាងឡើងស្លេកស្លាំងអស់ទៅហើយ។
"លី...!?ឯងកើតអីនឹង?"
"ខ្ញ...ខ្ញុំត្រូវគេបាញ់ត្រូវ..."និយាយមិនទាន់ចប់ផងលីយ៉ាងក៏សន្លប់បាត់ទៅ ចំណែកឆេយ៉ុងវិញនាងភ័យខ្លាំងនាងគិតតែពីស្រែកទ្រហូរយំ។
ភូកេត.......(ប្រទេសថៃ)
"កុំបារម្ភអីគ្រូពេទ្យយកគ្រាប់ចេញហើយលីយ៉ាងអស់អីហើយ" ហ្វានបាននិយាយទៅកាន់ឆេយ៉ុង។
"អ្នកណាជាអ្នកធ្វើ?" ឆេយ៉ុងសួរ។
"ប្រហែលជាអ្នកគុំគួននាង"ហ្វាននិយាយ។
"ខ្ញុំមិនឲ្យឈាមនាងហូរដោយទទេៗទេ"ឆេយ៉ុងនិយាយ។
"នៅខាងលើលឺសម្លេងប្រហែលលីយ៉ាងដឹងខ្លួនហើយ"ហ្វាននិយាយរួចពួកគេក៏ឡើងទៅខាងលើ។ ពេលដើរទៅដល់បន្ទប់ឆេយ៉ុងឃើញលីយ៉ាងកំពុងខំប្រឹងងើបអង្គុយនាងបានស្ទុះយ៉ាងលឿនទៅជួយគេ។
"លីយ៉ាងឯងយ៉ាងម៉េចហើយ? ម៉ោះ! អង្គុយឲ្យស្រួល"
"ខ្ញុំអត់អីទេ កុំបារម្ភអី"លីយ៉ាងនិយាយមុខស្មើ។
"ឯងផឹកទឹកបន្តិចទៅ"ឆេយ៉ុងបានហុចទឹកឲ្យលីយ៉ាង។
"ខ្ញុំសន្លប់យូរប៉ុណ្ណាហើយ?"
YOU ARE READING
បងប្អូនស្រី វគ្គ២
Romanceជីវិតអ្នកជាតិនេះ តើអ្នកកើតមកពីណា? ហើយពេលអ្នកស្លាប់ទៅ តើអ្នកទៅណា? ពេលអ្នកស្លាប់តើអ្នកនឹងសូន្យឈឹងលែងកើតម្តងទៀតឬ? ឬក៏អ្នកស្លាប់ហើយអ្នកកើតសាជាថ្មី?