EP. 9

289 13 0
                                    

"ខ្ញុំចាញ់ហើយ ខ្ញុំចុះចាញ់ហើយខ្ញុំមិនអាចទ្រាំមើលសភាពនេះបានទៀតទេ...ឯងចង់បានអី យកឲ្យអស់ទៅ យើងឲ្យគ្រប់យ៉ាងដោះលែងពួកគេទៅ" ឆេយ៉ុងបានស្រែកយ៉ាងខ្លាំងវីតដើរមកឈប់ជិតឆេយ៉ុងហើយស្រែកយ៉ាងខ្លាំងទៅនាង

"ខ្ញុំប្រាប់ហើយទេតើថានាងត្រូវតែជ្រើសម្នាក់ ជ្រើសទៅ!"

"អត់ទេ" ឆេយ៉ុងនិយាយទាំងខ្សឹកខ្សួល។ ហ្វានចាប់ផ្ដើមប្រកាច់តិចៗហើយសរសៃរកឡើងលៀនមកប៉ះស្បែកមើលឃើញយ៉ាងច្បាស់។លីយ៉ាងស្រាប់តែហៀរពពុះមាត់ចេញមកគួរឲ្យសង្វេគព្រមទាំងកែវភ្នែករបស់គេកំពុងក្រឡាប់ផ្ងារទៅលើដូចជិតដាច់ខ្យល់។

"លីយ៉ាង!!!"ឆេយ៉ុងស្រែកបែកសម្លេង ហើយមើលទៅលីយ៉ាង ដែលត្រដរខ្យល់ជិតស្លាប់រួមជាមួយនឹងសភាពដ៏អាក្រក់របស់ឈិតដូចគ្នា។

"ជ្រើសទៅ!"វីតស្រែកយ៉ាងខ្លាំងម្ដងទៀត។

"សម្លាប់ខ្ញុំទៅ!"សម្លេងលីយ៉ាងដែលប្រឹងស្រែកទាំងមានខ្សែជាប់ក។

"អត់ទេលីយ៉ាង"ឆេយ៉ុងស្រែកត្រឡប់ទៅវិញ

"សម្លាប់ខ្ញុំទៅខ...ខ្ញុំស្លាប់ក៏ខ្ញុំមិនស្ដាយដែរ" ឈិតនិយាយសឹងមិនចង់ចេញ។

"ឆេយ៉ុងហាសម្លាប់ខ្ញុំទៅ...ដាវបានចាកចេញពីខ្ញុំហើយ ខ្ញុំរស់នៅទៀតក៏គ្មានន័យអ្វីដែរឲ្យខ្ញុំស្លាប់ទៅតាមដាវទៅ" ហ្វាននិយាយទាំងភ្នែកក្រហមតែត។

"ជ្រើសទៅ! ឬក៏នាងចង់ឲ្យបីនាក់គេស្លាប់?ជ្រើសទៅ!"

"សម្លាប់ខ្ញុំទៅឆេយ៉ុងជ្រើសរើសខ្ញុំទៅ" លីយ៉ាងស្រែក។ ឆេយ៉ុងស្រាប់តែមើលទៅ លីយ៉ាងរួចគិតក្នុងចិត្ត៖

"លីយ៉ាង!ហេតុអ្វីបានជានាងចង់ទៅចោលខ្ញុំចឹង ស្រីល្ងង់!? នាងកំពុងតែចង់ជួយខ្ញុំនិងអ្នកដទៃមែនទេ?....តែបងមានដឹងថាបងកំពុងតែធ្វើបាបចិត្តអូនដែរទេ? ឬក៏លើកនេះគឺត្រូវតែជាបងដែលនឹងចាកចេញពីខ្ញុំមែនហើយ?" ឆេយ៉ុងសម្លឹងមើលទៅលីយ៉ាងយ៉ាងអាឡោះអាល័យព្រោះក្នុងចិត្តនាងហាក់ដូចជាកំពុងតែដឹងថានាងនឹងជ្រើសយកអ្នកណាហើយ។

"ខ្ញុំសុំទោសណាលីយ៉ាង....ខ្ញុំសុំទោស!!!"ឆេយ៉ុងនិយាយខ្សឹបៗ។

បងប្អូនស្រី វគ្គ២Where stories live. Discover now