ពិធីមង្គលការរៀបចំឡើងយ៉ាងអធិកអធមដែលមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករក្នុងនោះមានសុទ្ធតែអ្នកមានអំណាចធំៗនឹងមន្រ្តីមានឋានមិនតូចឡើយ ដែលញាំុងឲ្យកម្មវិធីយប់នេះកាន់តែមានភាពរីករាយសប្បាយក្រៃលែងគ្រប់គ្នាមានភាពសាទរចំពោះកូនកម្លោះកូនក្រមុំមួយគូនេះយ៉ាងក្រៃលែង។
" ក្នុងយប់នេះដែរខ្ញុំសូមថ្លែងអំណរអរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ដែរបានអញ្ជើញចូលរួមក្នុងពិធីមង្គលការខ្ញុំរួមជាមួយនឹងភរិយាជាទីស្រលាញ់របស់ខ្ញុំក្នុងវេលានេះដែរខ្ញុំពិតជាអរគុណខ្លាំងមែនមែនបាទ.." ទឹកមុខដ៏សប្បាយរីករាយរបស់រាងក្រាស់ជុងហ្គុកនឹងស្នាមញញឹមដែរញញឹមមិនចេះរីងស្ងួតត្រូវបានបង្ហាញថានាយពិតជាមានក្ដីសុខខ្លាំងក្រៃ។
" បាទសូមអរគុណ!កម្មវិធីវិធីត្រូវបានចប់សព្វគ្រប់ហើយនៅឡើយតែកូនក្រមុំកូនកម្លោះនៅមិនទាន់បញ្ចេញភាពផ្អែមល្ហែមមកកាន់ភ្ញៀវកិត្តិយសឃើញនៅឡើយទេបាទ..!"MC
" ពិតមែនហើយសូមថើបទៅ!ថើបទៅ.."
" បងសុំអនុញ្ញាតហើយណា..? " ជុងហ្គុក
" ហឹម!អ៊ុប.." នាងមិនទាន់ទាំងឆ្លើយយល់ព្រមស្រួលបួលផងរាងក្រាស់ស្រាប់តែឱនទៅប្រថាប់បបូរមាត់លើភរិយាថ្មីថ្មោងជាទីស្រលាញ់ពេញបេះដូងរបស់នាយធ្វើឲ្យភ្ញៀវកិត្តយសទាំងអស់ដែរមានវត្តមាននៅទីនេះទះដៃអបអរសាទរដល់នាក់ទាំងពីរគ្រប់ៗគ្នាព្រមទាំងក្មេងប្រុសម្នាក់ដែរកំពុងអង្គុយសម្លឹងមើលមកកាន់គេទាំងពីរនាក់ដោយភាពសោកសៅ។
" ថេហ្យុងតើឯងមិនអីទេមែនទេ..?" ផាក ជីមីនដែរត្រូវជាមិត្តសម្លាញ់នឹងរាងតូចកាលបើឃើញមុខរបស់មិត្តសម្លាញ់មិនសូវស្រស់បស់បែបនេះគេក៏មានអារម្មណ៍មិនល្អទៅតាមហ្នឹងដែរ មនុស្សធ្លាប់តែសើចសប្បាយតែបែរជាមកជួបរឿងបែបនេះតើឲ្យគេញញឹមចេញមកបានយ៉ាងម៉េចទៅ?
" យើងមិនកើតអ្វីនោះទេ!យើងទ្រាំបានដើម្បីក្ដីសុខរបស់គាត់យើងអាចធ្វើបាន!ដើម្បីមនុស្សដែរយើងស្រលាញ់មានសុភមង្គលយើងព្រមគ្រប់យ៉ាងហឹុក!យើងនឹងឈរមើលគាត់ពីចម្ងាយពេលនោះយើងអាចមានក្ដីសុខបានគ្រាន់តែបានឃើញគាត់មានសេចក្ដីសុខ.." ពិតជាមិនខុសឡើយដើម្បីសេចក្ដីសុខមនុស្សដែរខ្លួនស្រលាញ់អ្វីៗគ្រប់យ៉ាងគឺហ៊ានលះបង់ដើម្បីគេទាំងអស់មិនថាជីវិតក៏អាចពលីដើម្បីគេគ្រប់សព្វទោះបីជាខ្លួនត្រូវឈឺចាប់ឬបាត់បង់អ្វីគ្រប់យ៉ាងក៏ដោយក៏សុខចិត្ត។
YOU ARE READING
💘សល់កន្លែងសម្រាប់ខ្ញុំទេ💔
Romanceអនុស្សាវរីយ៍កន្លងមកអ្នកស្រាប់តែបំភ្លេចវាចោលដោយជ្រើសយកគេអ្នកមិនបានដឹងហើយក៏មិនបានសួរថាតើខ្ញុំបំភ្លេចអ្នកហើយឬនៅ?អ្នកបានបោះបង់ចោលខ្ញុំទាំងដែរខ្ញុំកំពុងតែស្រលាញ់នឹងមិនអាចរស់ខ្វះអ្នកបាន