Episode.3 ពួកយើងចប់គ្នាហើយ

17 4 0
                                    


ការណាត់ជួបដើម្បីនិយាយគ្នាពីការរួមការងារត្រូវបានបញ្ចប់ដោយរលូនអាចនិយាយបានថាអ្នកម្ខាងទៀតអាចនឹងមិនមានអារម្មណ៍ថាមិនល្អបានតែសម្រាប់រាងតូចគេចង់ស្ទះទ្រូងស្លាប់ម្ដងៗទៅហើយគេស៊ូទ្រាំដើម្បីនិយាយបញ្ចុះបញ្ចូលរាងក្រាស់ប្រើពេលអស់ជាងពីរម៉ោងទីបំផុតនាយក៏យល់ព្រម។

" សង្ឃឹមថាថេហ្យុងមិនធ្វើឲ្យខ្ញុំខកចិត្តនោះទេ.." ជុងហ្គុកនាយពិតជាពេញចិត្តនឹងស្នាដៃដ៏បិុនប្រសព្វរបស់រាងតូចខ្លាំងណាស់ហើយក៏មិននឹកស្មានថាអត់ពីនាយហើយគេពិតជារឹងមាំមិនចុះចាញ់នឹងរឿងដែលខ្លួនបានសាងចំពោះគេឡើយ។

" ខ្ញុំមិនធ្វើឲ្យលោកអស់សង្ឃឹមឡើយលោកចន!បើចឹងខ្ញុំគិតសូមលាសិនហើយ.." ដោយខ្ចិលនៅធ្វើជាឆ្អឹងទទឹងកគេទៀតរាងតូចក៏សុំលាទៅមុន បើនិយាយថាជាឆ្អឹងទទឹងកដូចជាមិនត្រូវឡើយបើថាមិនចង់នៅមើលពួកគេទាំងពីផ្អែមល្ហែមនៅចំពោះមុខខ្លួនទើបត្រូវជាង។

" ខ្ញុំក៏សូមលាលោកសិនហើយលោកចន.." កាលបើថេហ្យុងទៅហើយនាយម្ដេចនឹងនៅបានទៀតនោះរាងតូចដើរចេញទៅដោយមិនក្រលែកមើលក្រោយឡើយគោលដៅរបស់គេធ្វើយ៉ាងណាឲ្យទៅដល់ឡានឲ្យបានឆាប់។

" បងគ្មានថ្ងៃដឹងឡើយថាបេះដូងខ្ញុំស្ទើតែប្រេះបែកជាពីរទៅហើយ នៅពេលដែលបងផ្អែមល្ហែមជាមួយភរិយារបស់បងនៅចំពោះមុខខ្ញុំបែបនេះហឹុក.." ទម្រាំតែនិយាយគ្នាត្រូវគេចង់ឆ្កួតម្ដងៗទៅហើយកុំតែបានជំនួយការដែលប៉ាគេបានបញ្ជូនមកជាមួយគេនិយាយបញ្ចុះបញ្ចូលខ្លះទេកុំអីពេលនេះគេមិនបានចេញមកផង។

" បងមកសុំស្រលាញ់ខ្ញុំហើយបងក៏ចាកចេញទៅវិញនៅពេលដែលខ្ញុំកំពុងពេញស្រលាញ់បងហឹុក!ឈ្លោះគ្នាបន្ដិចបន្តួចបងប្រកាន់ដល់ថ្នាក់នេះកាលពីមុនបងតែងតែលួងខ្ញុំ!បងធុញទ្រាន់ហ្នឹងខ្ញុំខ្លាំងហើយ.." វាជាការពិតប្រសិនបើយើងស្រលាញ់នរណាម្នាក់ខ្លាំងនៅពេលដែលឃើញមនុស្សដែលយើងស្រលាញ់ទៅស្និតស្នាលជាមួយអ្នកផ្សេងយើងចាប់ផ្ដើមមានអារម្មណ៍មិនមានអារម្មណ៍ថាខឹងជាខ្លាំងទើបរករឿងប្រច័ណ្ឌហើយក៏ធ្លោយមាត់ដេញតែអ្នកណាទៅដឹងថាគេនឹងទៅលែងត្រឡប់នោះ។

💘សល់កន្លែងសម្រាប់ខ្ញុំទេ💔Where stories live. Discover now