1ខែកន្លងផុតទៅ
នេះវាមានរយៈពេលមួយខែទៅហើយដែលថេហ្យុងបានរៀនធ្វើចិត្តនឹងកាត់ចិត្តពីជុងហ្គុក ហើយក៏មានអារម្មណ៍ថាប្លែកដែរហេតុអ្វីបានជាជុងហ្គុកធ្វើដូចជាមិនស្រលាញ់គេទាល់តែសោះចំណែកម្ដាយរបស់នាយវិញគឺស្រាប់តែឧស្សាហ៍មកលេងនឹងស្នាក់នៅផ្ទះរបស់គេជានិច្ច។
" ខ្ញុំពិតជាមិនយល់ទាល់តែសោះហេតុអ្វីបានជាជុងហ្គុកគេផ្លាស់ប្ដូរដល់ថ្នាក់នេះ ទាំងដែលគេមិនធ្លាប់បែបនេះពីមុនមកទាល់តែសោះ.." សូម្បីតែម្ដាយក៏ចាប់ផ្ដើមមានការសង្ស័យទៅលើកូនខ្លួនឯងដែរ។
" ខ្ញុំជួបគេរាល់ថ្ងៃមានអារម្មណ៍ថាពួកយើងដូចជាមនុស្សមិនធ្លាប់ស្គាល់គ្នាពីមុន គេមិននិយាយហើយក៏មិនសួរនាំដូចមុនទៀតដែរ.." ថាទៅមើលគួរឲ្យអន់ចិត្តដែរឬទេ?ប៉ុន្តែពេលនេះគេអាចសម្របខ្លួនបានខ្លះហើយវាមិនសូវជាថ្វីនោះទេសម្រាប់គេ។
" មីងជាម្ដាយរបស់គេ ប៉ុន្ដែគេមិនសូវខ្វាយខ្វល់ពីមីងដូចមុនឡើយ ទាំងដែលកាលពីមុនគេស្រលាញ់នឹងបាត់មុខមីងមិនបានឡើយ តែពេលនេះមើលចុះ ដល់ថ្នាក់មីងមិននៅផ្ទះជិតមួយអាទិត្យគេមិនសូម្បីតែខលរកផង.." តើនរណាម្នាក់អាចប្រាប់គាត់បានទេថាហេតុអ្វីបានជាកូនប្រុសតែម្នាក់របស់គាត់ផ្លាស់ប្ដូរខ្លាំងដល់ថ្នាក់នេះ ពេលនេះសូម្បីតែម្ដាយបង្កើតរបស់គេក៏គេលេងខ្វល់ខ្វាយទៀតដែរ។
" សូមកុំពិបាកចិត្តអីអ្នកមីង ខ្ញុំគិតថាជុងគេអាចនឹងមានអ្វីដែលលាក់បាំងយើងទើបគេធ្វើបែបនេះ.." វាអាចទៅរួចប្រហែលជានាយមានបញ្ហាអ្វីមួយហើយទើបបានជាផ្លាស់ប្ដូរខ្លាំងដល់ថ្នាក់នេះម្ដាយក៏មិនរវល់ជាមួយផងសម្អាងអ្វីគេត្រឹមជាសង្សារម្ដេចនឹងនាយត្រូវខ្វល់ជាមួយនោះ។
" ប៉ុន្តែគ្រប់ពេលដែលគេមានបញ្ហាអ្វីមួយនោះគេតែងតែពិភាគ្សាជាមួយមីងឬក៏ក្មួយថេយ៍ តែមើលពេលនេះចុះ.." តើគេមានបញ្ហាអ្វីទៅទើបបានជាធ្វើដល់ថ្នាក់នេះហើយតាំងតែពីរៀបការមកគេបានផ្លាស់ប្ដូរច្រើនខ្លាំងណាស់។
@JKT
ក្រុមហ៊ុនចាប់ផ្ដើមមានភាពរញ៉េរញ៉ៃហើយធ្លាក់ចុះខ្សោយជាងមុនឆ្ងាយខ្លាំងណាស់ដោយសារអ្នកដឹកនាំមិនសូវគិតគូរហើយដកហូតលុយក្រុមហ៊ុនចាយវាយផ្ដេសផ្ដាស់ចំណែកឯអ្នករួមបណ្ដាក់ទុនក៏ចាប់ផ្ដើមដកខ្លួនចេញបណ្ដើរៗ។
YOU ARE READING
💘សល់កន្លែងសម្រាប់ខ្ញុំទេ💔
Romanceអនុស្សាវរីយ៍កន្លងមកអ្នកស្រាប់តែបំភ្លេចវាចោលដោយជ្រើសយកគេអ្នកមិនបានដឹងហើយក៏មិនបានសួរថាតើខ្ញុំបំភ្លេចអ្នកហើយឬនៅ?អ្នកបានបោះបង់ចោលខ្ញុំទាំងដែរខ្ញុំកំពុងតែស្រលាញ់នឹងមិនអាចរស់ខ្វះអ្នកបាន