ក្រោយយំឆ្អែតហើយរាងតូចក៏បើកឡានត្រឡប់មកគេហដ្ឋានវិញដោយមិនបានទៅក្រុមហ៊ុនដែលប៉ាគេបានផ្ដាំឲ្យគេនៅមើលខុសត្រូវនោះឡើយ គេគ្មានអារម្មណ៍ធ្វើអ្វីទាំងអស់នៅពេលនេះអ្វីៗដែលនៅចំពោះមុខគេវាលែងសំខាន់អស់ហើយក្រោយពេលដែលមនុស្សដែលគេស្រលាញ់បានចាកចោលគេទៅរៀបការជាមួយមនុស្សស្រីផ្សេងដែលមិនមែនជារូបគេ។
" មកវិញហើយមែនទេកូនម៉ាក់.." លោកស្រីគីមដែលជាម្ដាយកាលបើឃើញកូនបានត្រឡប់មកផ្ទះវិញក៏ប្រញាប់រត់ទៅសួរនាំកូនសំណព្វ គាត់ក៏បានដឹងបានឮរឿងកូនគាត់ជាមួយនឹងជុងហ្គុកដែរ។តើនរណាម្នាក់ដែលមិនដឹងពីទំនាក់ទំនងរបស់អ្នកទាំងពីរនាក់នោះ?
" បាទម៉ាក់កូនឈឺចាប់ណាស់ហឹុក.." រាងតូចរត់ទៅអោបម៉ាក់គេយ៉ាងណែនដើម្បីទទួលភាពកក់ក្ដៅពីម្ដាយគេជឿហើយលើលោកនេះគ្មានអ្នកណាដែលស្រលាញ់យើងដូចគ្រួសារយើងនោះទេបែបនេះហើយយើងត្រូវតែស្រលាញ់ខ្លួនឯងឲ្យបានច្រើនជៀសជាងឲ្យគេមកស្រលាញ់យើងហើយក៏បំផ្លាញទឹកចិត្តយើងដូចពេលនេះអញ្ចឹង។
" មិនអីទេណាកូនម៉ាក់សឺត ឲ្យគេទៅចុះបើគេអស់ចិត្តទៅហើយនោះ.." ចិត្តអ្នកជាម្ដាយនេះឈឺចាប់មិនចាញ់កូនប៉ុន្មាននោះទេតាំងតែពីកើតមកគាត់មិនដែលជំទាស់ចិត្តកូនប្រុសម្នាក់នេះសូម្បីតែម្ដងហើយគេក៏មិនដែលខូចចិត្តដល់ថ្នាក់នេះដែរ មើលចុះពេលនេះគេស្ទើតែឆ្កួតម្ដងៗទៅហើយ។
" ខ្ញុំនឹកគាត់ណាស់ម៉ាក់ហឹុកៗ គាត់ទៅចោលខ្ញុំហើយគាត់រៀបការជាមួយគេគាត់បានសន្យាហើយថាគាត់ហ្នឹងរៀបការជាមួយខ្ញុំគាត់ស្រលាញ់ខ្ញុំតែម្នាក់តែពេលនេះហឹុកខ្ញុំឈឺចាប់ណាស់ម៉ាក់ហឺុ.." បើសិនជាអាចគេពិតជាចង់ឲ្យនាយមកមើលឃើញពីភាពឈឺចាប់របស់គេណាស់ ហើយចង់ឲ្យនាយបានទទួលនូវភាពឈឺចាប់ដូចស្លាប់ទាំងរស់ដូចជាគេវិញអញ្ចឹងដែរ។
" ឲ្យប៉ាសុំទោសដែលឲ្យកូនទៅចូលរួមមង្គលការរបស់គេទាំងដែលដឹងហើយថាកូនប្រាកដជានឹងឈឺចាប់ខ្លាំង ឲ្យប៉ាសុំទោសផង.." គាត់គ្មានបំណងនឹងចង់ឲ្យគេទៅនោះទេគ្រាន់តែចង់ឲ្យឃើញគេបានឃើញវាដោយផ្ទាល់ភ្នែកតែប៉ុណ្ណោះថាគេពិតជាអស់ចិត្តពិតមែនបើពុំនោះគេមិនទៅរៀបការជាមួយអ្នកផ្សេងបែបនេះឡើយ។
" តែអូនពិតជាសង្ស័យយ៉ាងម៉េចមិនដឹងទេ.." គាត់ចេះតែមានអារម្មណ៍ថាមានអ្វីប្លែកមិនដឹងនោះទេទើបធ្វើឲ្យជុងហ្គុកគេប្ដូរផ្លាស់ជាង90ដឺក្រេបែបនេះនោះហើយក៏មិនដែរនៅសុខៗក៏ស្រាប់តែអស់ចិត្តលឿនធ្វើដូចមនុស្សមិនធ្លាប់ស្រលាញ់គ្នាពីមុនចឹង។
" អូ!ក្មួយជីមីនមកអង្គុយលេងសិន.." គាត់ក៏រាងភ្ញាក់តិចដែរក្រោយឃើញវត្តមានជីមីនមកដល់រាងស្ងាត់ៗបែបនេះតែក៏មិនសូវជាចម្លែកអីដែរព្រោះគេតែងតែមកលេងថេហ្យុងរហូតតាំងពីដើមមកម្លេះគាត់ក៏ស្រលាញ់ចូលចិត្តរាងតូចដូចកូនក្មួយបង្កើតគាត់ដែរ។
" បាទ!ជំរាបសួរលោកពូអ្
YOU ARE READING
💘សល់កន្លែងសម្រាប់ខ្ញុំទេ💔
Romanceអនុស្សាវរីយ៍កន្លងមកអ្នកស្រាប់តែបំភ្លេចវាចោលដោយជ្រើសយកគេអ្នកមិនបានដឹងហើយក៏មិនបានសួរថាតើខ្ញុំបំភ្លេចអ្នកហើយឬនៅ?អ្នកបានបោះបង់ចោលខ្ញុំទាំងដែរខ្ញុំកំពុងតែស្រលាញ់នឹងមិនអាចរស់ខ្វះអ្នកបាន