ភាគទី 06 :ជួបគ្នាដំបូងពេលភ្លៀងធ្លាក់

616 58 1
                                    


ភូមិគ្រឹះ ផាក ÷

« ហ្អើយ....ធុញណាស់ ! » សម្លេងរអ៊ូររទាំរបស់កម្លោះតូចបញ្ចេញនូវភាពធុញទ្រាន់ ដាក់ខ្លួនអង្គុយលើសាឡុងទាំងមួម៉ៅ

« យ៉ាងម៉េចរករឿងគេហើយពេលនេះក៏មកអង្គុយធុញម្នាក់ឯង ? » ជីមីនដែលជាមិត្តក៏បានសួរឡើងព្រោះឃើញមុខមិត្តក្រម៉ូវតាំងពីចុះពីលើឡានម្លេះ ។ ថេហ្យុងបានឱ្យហ៊ូស៊ុកជូនគេមកផ្ទះរបស់ជីមីនព្រោះថាបើទៅផ្ទះខ្លួនច្បាស់ជាធុញដាច់ខ្យល់មិនខាន

« យើងមានរករឿងឯណា »
« ចុះមកដង្ហើមធំម្នាក់ឯងនេះវិញ ? ន៎ែ..ឯងកុំចង់ឈ្នះគាត់ពេកអី តាមមើលព្រោះតែគាត់បារម្ភឯង យើងចង់មានមនុស្សម្នាក់មកបារម្ភបែបនេះខ្លាំងណាស់ ឯងពិតជាសំណាងដែលមានលោកចនតាមការពារនោះ » ជីមីននិយាយច្បាស់ៗបញ្ជាក់ពីភាពឯការរបស់គេ រាល់ថ្ងៃគេរស់នៅជាមួយនឹងលោកស្រីផាក ឯប៉ារបស់គេបានចែកឋានតាំងពីគេនៅតូច ហើយម្តាយរបស់ជីមីនក៏មិនសូវជាមានពេលកំដរគេដែល ចឹងហើយទើបគេមានអារម្មណ៍ច្រណែននឹងថេហ្យុងខ្លះៗ

« សំណាងខ្មោចយ៍អីឯង ឯងមិនដឹងទេហ្អេ៎ថាគាត់រឿងច្រើនប៉ុណ្ណា »
« តែគាត់ជាមនុស្សមុឺងម៉ាត់ នឹងម៉ត់ចត់ទោះគាត់មានចរិតកាចក៏ដោយចុះ ប៉ុន្តែ.... »
« ប៉ុន្តែយ៉ាងម៉េច ? »
« ព្រាននារី !! » ជីមីននិយាយចប់ក៏ធ្វើឱ្យថេហ្យុងគាំងមួយសន្ទុះរួចក៏សើចចេញមក ព្រោះគេដឹងថាពូគេបែបនេះមែនគ្រាន់តែចង់ដឹងថាជីមីនគេគិតយ៉ាងម៉េចប៉ុណ្ណោះ

« ហាហា៎... ឃើញទេថាអីចេះខុស ស្រួលមិនស្រួលមួយរយៈពេលដែលយើងទៅរៀនក្រៅប្រទេសនោះមិនដឹងជាស្រីអស់ប៉ុន្មាននាក់ហើយទេ »

« គាត់សង្ហារអ្នកណាក៏ចង់បាន មិនមែនតែគាត់ទៅរកគេរហូតឯណា »
« ឯងដូចជាការពារគាត់ដល់ហើយ »
« យើងគ្មានទេ... »
« បានហើយគិតទៅធ្វើអីញុាំទៅល្អទេ នៅបែបនេះយើងធុញណាស់ »
« ល្អ ! »
« ហៅស៊ូបីនមកផង »
« យើងខលសួរម្តងហើយគេថារវល់ »
« អូខេ »

និយាយរួចទាំងពីរនាក់ក៏នាំគ្នាទៅធ្វើអ្វីញុាំបាត់ទៅ..... ។

Skip ÷

មកមើលនៅផ្ទះរបស់ហ៊ូស៊ុកវិញ ពេលនេះទាំងយ៉ុនហ្គីនឹងជុងហ្គុកពួកគេជុំគ្នានៅទីនោះ តែយ៉ុនហ្គីគេចម្លែកចិត្តព្រោះឃើញជុងហ្គុកគេមិននិយាយស្អីមួយម៉ាត់ មកដល់សួរក៏មិនចង់ឆ្លើយ ពេលជម្រិតសួរទើបដឹងថាទាស់គ្នាជាមួយក្មួយជើងល្អសោះ ។

💫🔥ល្បងស្នេហ៍ម៉ាហ្វៀ🔥💫Donde viven las historias. Descúbrelo ahora