Morning ÷
ថ្ងៃនេះអ្នកស្រីចនត្រូវឡើងទៅប្រទេសជប៉ុនវិញ ព្រោះកាលពីម្សិលលោកចនបានខលប្រាប់ថាមានរឿងនិងការងារខ្លះត្រូវពិភាក្សាជាមួយជុងហ្គុក តែដោយសារជុងហ្គុកគេមិនអាចទុកថេហ្យុងចោលបានក៏និយាយជាមួយម៉ាក់គេឱ្យទៅមុននាយ ពេលវេលាល្អគេនឹងឡើងទៅដោះស្រាយជាមួយប៉ាគេតែម្តង ព្រោះក្នុងផ្ទះមានតែកូនចៅប៉ុន្មានអ្នកនឹងម៉ែដោះចំណាស់ម្នាក់ប៉ុណ្ណោះ បើគេទៅទុកម៉ាក់គេឱ្យមើលថែថេហ្យុងក៏មិនកើតដែល ខ្លាចមានបញ្ហាម្យ៉ាងវិញទៀតថេហ្យុងមិនសូវស្តាប់សម្តីអ្នកស្រីចនប៉ុន្មានទេ ព្រោះគាត់តែងតាមថេយ៌គ្រប់រឿង បើទុកឱ្យនៅជាមួយនោះខ្លាចធ្វេសប្រហែស ថេយ៍អាចនឹងមានរឿង មិនមែនជុងហ្គុកមិនទុកចិត្តម៉ាក់គេឡើយតែវាមានហេតុផល ។
ជុងហ្គុកកំពុងអង្គុយផឹកកាហ្វេអានកាសែតនៅលើសាឡុង រង់ចាំម៉ាក់គេចុះមកដើម្បីជូនទៅប្រលានយន្តហោះនេះឯង
« កូន Jung »
« ម៉ាក់រួចហើយឬ ចឹងតោះ » ជុងហ្គុកដាក់កែវកាហ្វេចុះងើបទៅយកវ៉ាលីពីដៃម្តាយ តែពេលនោះអ្នកស្រីចនឆ្ងល់ឡើងព្រោះមិនឃើញម្នាក់ទៀតចុះមកជូនដំណើរគាត់សោះ
« ចុះឯណាកូនថេយ៍ ? »
« បែបមិនទាន់ភ្ញាក់ទេដឹង យប់មិញស្រវឹងខ្លាំង ! » គេនិយាយបណ្តើរសម្លឹងទៅខាងលើបណ្តើរក្នុងចិត្តគ្រឺតក្នាញ់មិនតិចទេ នេះម៉ោងជាង 7 ទៅហើយនៅមិនទាន់ភ្ញាក់ពីគេងទៀតសម្ពឹកអីយ៉ាងនឹង
« ចឹងឱ្យគេសម្រាកចុះ យើងប្រញាប់ទៅ »និយាយរួចពួកគេក៏ដើរតម្រង់ទៅឡានហើយក៏ចាកចេញទៅប្រលានយន្តហោះ ។ រឿងអ្នកស្រីចនទៅជប៉ុន គេមិនបានប្រាប់ថេហ្យុងឱ្យដឹងនោះទេ បើដឹងនោះគេច្បាស់ជាសុំរអុកតាមទៅជាមួយហើយ ទើបទៅស្ងាត់ៗបែបនេះ ។ ក្រោយជូនម៉ាក់ដល់ប្រលានភ្លាមគេក៏រហ័សមកវិញ បន្ទាប់ពីទទួលបានសារពីហ៊ូស៊ុកហៅគេទៅជួបដើម្បីនិយាយគ្នា ។
« ហ៊ា...! »
« អូ៎ មកហើយឬអង្គុយចុះមក » ហ៊ូស៊ុកស្តីឡើងជុងហ្គុកក៏អង្គុយចុះជិតគេ ។
« មានរឿងអីបានជាហៅខ្ញុំមក »
« រឿងលោកពូឱ្យឯងទៅជប៉ុននោះ ឯងមិនទៅទេឬ ? »
« ហ៊ាដឹង ? តែហ៊ាក៏ដឹងថាខ្ញុំមិនអាចទុកក្មេងនោះចោលទេ »
« លោកពូបានខលប្រាប់ហ៊ាដូចគ្នាថាពួកវាកំពុងអុកឡុក បើអាចឯងអាចទុកថេហ្យុងជាមួយពូបានហើយទៅដោះស្រាយវាទៅ កំប៉ិកកំប៉ុកដូចជាពួកវាយើងខ្ជិលទៅប្រឡាក់ដៃណាស់ ! »
STAI LEGGENDO
💫🔥ល្បងស្នេហ៍ម៉ាហ្វៀ🔥💫
Fanfictionស្នេហារវាងពូនឹងក្មួយដែលវានឹងមិនអាចទៅរួចទាល់តែសោះ ក្មេងឈ្លើយកម្លោះតូចចិត្ដងឿងបានល្បងស្នេហ៍ជាមួយលោកពូរបស់គេដែលជាម៉ាហ្វៀចិត្តឃោឃៅ ក៏ជាលោកពូសម្អប់ទៀតផង ទាំងស្រឡាញ់ទាំងស្អប់នៅជាមួយគ្នាបានដែរឬ ?? 💁🏻♀️ « ខ្ញុំមិនជឿថាពូមិនស្រឡាញ់ខ្ញុំ ! » ថេយ៍ jk / tae...