អ្នកប្រុសតូច

4.3K 99 4
                                    

#VMIN
Jimin Top/Tae btt

« ជីមីន! » នាយចំណាស់ហៅមនុស្សជំនិតខ្លួនដើម្បីអោយទៅតាមកូនប្រុសសំណព្វចិត្តមកញុំាបាយពេលព្រឹកជាមួយគ្នា

« បាទចៅហ្វាយ »  រាងសង្ហារខ្ពស់ស្រឡះអោនគោរពបន្ទិចមុននិងដើរចេញទៅតាមអ្វីដែលគាត់បានបញ្ជា

តុក! តុក សំឡេងគោះទ្វាបន្ទប់បន្លឺឡើងជាហេតុរំខានដល់អ្នកកំពុងគេងលង់លក់ស្ងប់ស្ងល់ ត្រូវភ្ញាក់ទាំងមីងមាំងជាមួយនិងទឹកមុខ ក្រញូវ មិនពេញចិត្តនិងការរំខាន មនុស្សកំពុងគេងលក់ស្រួលមករំខានគិតទៅគួរអោយក្តៅក្រហាយពិតមែន ។

តុក! តុក! " អ្នកប្រុសតូច " សំឡេងគោះទ្វានៅតែបន្តព្រមជាមួយនិងការហៅសព្វនាមដែលអ្នកក្នុងភមិគ្រិះនេះតែងតែហៅជាប្រចាំ។

« គោះរកតាឯងស្អីមិនឃើញមនុស្សកំពុងដេកពួនទេឬ? » កម្លោះតូច ថេយ៉ុងកូនប្រុសតែម្នាក់គត់របស់លោកគីម បើកទ្វារមកបាញ់ចំកណ្តាលមុខជីមីនផាំងៗ ធ្វើអោយនាយសង្ហារស្ពឹកមុខបន្ទិចដែរ ។

« សុំទោសអ្នកប្រុសតូច ចៅហ្វាយអោយមកអញ្ជើយទៅញុំាអារហារពេលព្រឹក » ជីមីនខាំអោនមុខចុះបន្ទិចទោះជាត្រូវខាំមាត់ខ្នាញ់និងសម្តីរឹកពារអ្នកប្រុសតូចនៅនិងមុខនេះក៏ដោយក៏ត្រូវសម្រួលអារម្មណ៍និយាយពាក្យសមរម្យទៅកាន់អ្នកដែលមានឋានៈខ្ពស់ជាងខ្លួន ។

« យើងដឹងហើយ » គ្រាង និយាយបានតែប៉ុណ្ណឹងមិនចាំអ្នកម្ខាងទៀតឆ្លើយទាន់ នាយតូចក៏ទាញទ្វាបិទវិញសឹងតែរង្គើភូមិគ្រិះទៅហើយ

« យ៉ាងមិចហើយ? » គ្រាន់តែក្រលេកឃើញជីមីនមកដល់បន្ទប់ទទួលទានភ្លាម លោកគីមក៏ផ្តើមសួរឡើង

« បន្ទិចទៀតអ្នកប្រុសអញ្ជើញចុះមកហើយទាន » ជីមីនអោនគំនាបដាក់នាយចំណាសើរួចឈរក្បែរម៉ែដោះ

មួយសន្ទុះក្រោយពីរងចាំកូនប្រុសបណ្តូលចិត្តរៀបចំ ខ្លួនហើយមកថេយ៉ុងក៏បានមកដល់តុអាហារ ។

« ដាច់ចិត្តចុះមកហើយឬលោកកូន? » លោកគីមអស់ថ្លែងនិងចរិកកូនចេះអោយមនុស្សចាស់រង់ចាំបាយទៅកើត

« ប៉ាក៏ឃើញនៅសួរធ្វើអី » ថេយ៉ុងតបទាំងមុខមិនសូវរីកស្រស់ ព្រមទាំងងាកទៅសម្លក់រាងក្រាស់ គឺថាមិនដែលត្រូវគ្នាឡើយថេយ៉ុងនេះណាចូលចិត្តតែរករឿងនាយបានគេមិនមាត់បានចិត្តដល់គេតមាត់អាងមកទូលពិតប្រាប់លោកគីម

Short novel 🔞Where stories live. Discover now